ពែទងធារ ជិនវ័ត្រ

From Wikipedia, the free encyclopedia

ពែទងធារ ជិនវ័ត្រ
Remove ads

ពែទងធារ ជិនវ័ត្រ ឬហៅតាមភាសាសរសេរថា ផែថងថារ ស៊ីណាវ៉ាត្រា (ភាសាថៃ៖ แพทองธาร ชินวัตร, ហៅក្រៅថា អុងអ៊ីង, កើតថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦) គឺជាអ្នកនយោបាយ និងអ្នកជំនួញថៃមួយរូប ដែលកំពុងបម្រើការជានាយករដ្ឋមន្ត្រីថៃតាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ និងជាប្រធានគណបក្សភឿថៃតាំងពីឆ្នាំ២០២៣។ ក្នុងនាមជាសមាជិក​ម្នាក់​នៃ​គ្រួសារ​នយោបាយ​ជិនវ័ត្រ លោកស្រីត្រូវ​ជា​កូន​ស្រី​ពៅរបស់​អតីត​នាយក​រដ្ឋមន្ត្រី​ថៃទក្សិណ ជិនវ័ត្រ និងនិង​ជា​ក្មួយ​ស្រី​របស់យិងលក្សណ៍ ជិនវ័ត្រ (អតីតនាយករដ្ឋមន្ត្រីពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤)។ ពែទងធារគឺជានាយករដ្ឋមន្ត្រីថៃវ័យក្មេងបំផុត និងជាស្ត្រីទីពីរប៉ុណ្ណោះដែលបានកាន់តំណែងនេះ។

ព័ត៌មានសង្ខេប ពែទងធារ ជិនវ័ត្រ, នាយករដ្ឋមន្ត្រីថៃ ...
Remove ads
Remove ads

ជីវិត​ឯកជន


ពែទងធារ ជិនវ័ត្រ កើតនៅទីក្រុងបាងកក ។ នាងបានទៅសាសេនចូសែបខនវេន សម្រាប់អនុវិទ្យាល័យ និង សាម៉ាថឺរដៀ សម្រាប់វិទ្យាល័យ។ នាងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងនរវិទ្យាពី មហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ សាកលវិទ្យាលចុល្លាង្ករណ៍ ក្នុងឆ្នាំ២០០៨ ហើយបានបន្តការសិក្សានៅប្រទេសអង់គ្លេស ដោយទទួលបានសញ្ញាប័ត្រ MSC ផ្នែកគ្រប់គ្រងសណ្ឋាគារអន្តរជាតិពី សាកលវិទ្យាលស៊ូររី។ []

នាង គឺជាម្ចាស់ភាគហ៊ុនលេខ១ របស់ SC Asset Corporation និងជានាយកនៃមូលនិធិថៃខម។ នាងបានរៀបការជាមួយ ពិតាកា ស៊ុក្សាវ៉ាត់ ហើយពួកគេមានកូនពីរនាក់; កូនស្រី និងកូនប្រុសម្នាក់។ []

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads