ព្រះម៉ែសរស្វតី
From Wikipedia, the free encyclopedia
ព្រះម៉ែសរស្វតី (អង់គ្លេស: Goddess Saraswati , ភាសាសំស្ក្រឹត: सरस्वती देवी ) គឺ [១] ជាព្រះម៉ែ នៃចំណេះដឹង តន្ត្រី សិល្បៈ ភាសា ប្រាជ្ញា និងការសិក្សា[២] និងជាទេវធីតានៃទន្លេសរស្វតី.៕៚
ព្រះម៉ែសរស្វតី ( ព្រះនាងសរាវត្ទិ ) | ||||
![]() | ||||
ទេវរូប ព្រះម៉ែសរាវត្ទិ ទ្រង់សរស្វតីវីណា សិល្បៈឥណ្ឌា។ | ||||
សាសនា | ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា ព្រះវេទ | |||
សាស្ត្រាវុធក្នុងដៃ |
សរស្វតីវីណា(ពិណឥណ្ឌា) រុទ្រៈវីណា(ពិណឥណ្ឌា) វីចិត្រាវីណា(ពិណឥណ្ឌា) ចិត្រាវីណា(ពិណឥណ្ឌា) | |||
ទេពជាយារបស់ | ព្រះព្រហ្ម ព្រះវិស្ណុ | |||
យាន្តជំនិះ | ហង្ស ក្ងោក | |||
លំនៅស្ថាន | ទន្លេសរស្វតី សត្យលោក | |||
អវតារ | ព្រះម៉ែព្រហ្មាណី |
ទេវរូបព្រះម៉ែសរស្វតី
ទេវរូប ព្រះម៉ែសរស្វតី សិល្បៈមីយ៉ាន់ម៉ា.
ប្រវត្តិ
ព្រះម៉ែសរាវត្ទិ(សៈរ៉ៈស្វៈទី) ទ្រង់គឺជាព្រះអគ្គមហេសីរបស់ព្រះព្រហ្ម, ជាព្រះមហាទេវីនៃចំណេះដឹង, សិល្បៈ, តន្ត្រី, បញ្ញា និងការសិក្សារៀនសូត្រ។ ទ្រង់គឺជានិមិត្តរូបនៃសិល្បៈគ្រប់ប្រភេទ ទាំងផ្នែកគំនូរ ផ្នែកតន្ត្រី ផ្នែករបាំ ផ្នែកអក្សរសាស្ត្រ និងផ្នែកតែងនិពន្ធ., ទ្រង់គឺជាព្រះមាតានៃប្រាជ្ញា ដែលគ្រប់គ្រងលើការសិក្សារៀនសូត្រ ការវិភាគវិគ្រោះ ការនិយាយស្តី ការចរចាពិភាក្សា រួមទាំងការផ្តល់កំណើតនូវអក្ខរក្រុមរបស់ឥណ្ឌា ដែលគេហៅថាអក្សរ“ទេវនាគរី”(អង់គ្លេស: Devanagari , ភាសាសំស្ក្រឹត: देवनागरी) សម្រាប់ប្រើសរសេរភាសាសំស្ក្រឹត ភាសាហិន្ទី(ហិណ្ឌី) ភាសានេប៉ាល់ និងភាសាផ្សេងៗទៀតផងដែរ។ ព្រះម៉ែ“សរស្វតី”ទ្រង់មានព្រះនាមជាច្រើនរួមមាន៖ សតរូបា, សារទា, ភារតី, វាណី, វាគ្ទេវី, វាគេស្វរី, វីណាបាណី, ព្រហ្មាណី, វាចទេវី និង វាណ៌េស្វរី ជាដើម។៕៚.
រូបភាពទេវរូបព្រះម៉ែសរស្វតី
កំណត់
Wikiwand - on
Seamless Wikipedia browsing. On steroids.