ព្រះបាទភវវរ្ម័នទី១

From Wikipedia, the free encyclopedia

Remove ads

ព្រះបាទភវវរ្ម័នទី១ (ឆ្នាំគ្រងរាជ៖ ៥៥០-៦០០) ជាបុត្ររបស់ព្រះបាទវិរៈវរ្ម័ន និងត្រូវជាចៅរបស់ព្រះបាទរុទ្ទ្រវរ្ម័ន ស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្នំ។ ព្រះអង្គបានរៀបអភិសេកជាមួយក្សត្រីនៃអាណាចក្រចេនឡាព្រះនាម កម្ពុជរាជលក្ស្មី ដែលជាប់សាច់ញាតិខាងមាតានៃព្រះបាទស្រេស្ឋវរ្ម័ន។ ព្រះអង្គមានព្រះរាជធានីឈ្មោះ ស្រេស្ឋបុរៈដែលស្ថិតនៅម្ដុំបាសាក់ ក្បែរជើងភ្នំមួយដែលជាទីតាំងវត្តភូ (សព្វថ្ងៃស្ថិតក្នុងទឹកដីឡាវ)។

ព័ត៌មានសង្ខេប ព្រះបាទភវវរ្ម័នទី១, រជ្ជកាល ...

ព្រះបាទភវវរ្ម័នទី១​និងព្រះអនុជព្រះនាមចិត្រសេនបានផ្ដើមវាយលុកអាណាចក្រភ្នំនៅពាក់កណ្ដាលទី២នៃ​ស.វទី៦ ចំពេលដែលអាណាចក្រនេះត្រូវទទួលរងគ្រោះថ្នាក់ធម្មជាតិ ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានបំផ្លាញទីក្រុងនិងប្រព័ន្ឋធារាសាស្ត្រ ធ្វើអោយប្រជារាស្ត្រភៀសខ្លួនទៅរស់នៅលើតំបន់ទួលខ្ពស់ភាគខាងជើង។

Remove ads

ព្រះបាទភវវរ្ម័នទី១ (ឆ្នាំ៥៥០-ឆ្នាំ៦០០នៃគ.ស)

ព្រះអង្គជាបុត្ររបស់ស្តេចវីរវរ្ម័ន និងជាចៅរបស់ព្រះបាទរុទ្រវរ្ម័ន។ ព្រះអង្គបានរំដោះចេនឡាពីអាណាចក្រភ្នំ និងបានយកអាណាចក្រភ្នំដាក់ជាចំណុះចេនឡាវិញ។ព្រះអង្គបានកសាងរាជធានីភវបុរៈ(វត្តភូ)ប្រាសាទវត្តភូ ប្រាសាទបារាយ(ខេត្តស្ទឹងត្រែង) អាស្រមហាឥសី ក្រុមប្រាសាទនៅហាន់ជ័យ(កំពង់ចាម)និងសិលាចារឹកជាច្រើនដូចជាសិលាចារឹកវត្តភូ សិលាចារឹកហាន់ជ័យ សិលាចារឹកថ្មគ្រែ វត្តជ្រោយអំពិល វាលកន្ទេល ប្រាសាទព្រះធាតុ សិលាចារឹកអាស្រមមហាឥសី ប្រាសាទបន្ទាយនាង(ខេត្តបាត់ដំបង) ប្រាសាទអកយំនិងព្រះអង្គបានពង្រីកអាណាចក្រចេនឡាឱ្យធំទូលាយ[]។ សិលាចារឹកសំស្រ្កឹតពីរផ្ទាំងរបស់ព្រះបាទភវវរ្ម័នទី១ មួយផ្ទាំងជាសិលាចារឹកនៅភ្នំបន្ទាយនាងនៅតំបន់មង្គលបូរីនៃខេត្តបាត់ដំបង ដែលនិយាយពីការកសាងលិង្គព្រះឥសូរ មួយផ្ទាំងទៀតបានរកឃើញនៅស៊ីថេបនៃទឹកដីសៀម បាននិយាយពីការកសាងផ្ទាំងសិលាចារឹកនេះក្នុងពេលព្រះអង្គឡើងសោយរាជ្យ។ ក្នុងរជ្ជកាលព្រះអង្គប្អូនជីដូនមួយរបស់ព្រះអង្គព្រះបាទចិត្រសេនបានកសាងផ្ទាំងសិលាចារឹកសំស្រ្កឹតខ្លីៗជាច្រើននិយាយពីការកសាងព្រះសិវលិង្គនៅតាមបណ្តោយទន្លេមេគង្គក្នុងតំបន់ក្រចេះ ស្ទឹងត្រែងនិងខាងលិចបុរីរម្យ[]

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads