ព្រះអង្គចេក ព្រះអង្គចម

From Wikipedia, the free encyclopedia

Remove ads

ព្រះអង្គចេក ព្រះអង្គចម មានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបហើយត្រូវបានប្រជាពលរដ្ឋគ្រប់ៗរូបដែលបានធ្វើដំណើរមកកម្សាន្តនៅក្នុងខេត្តសៀមរាបតែងតែចូលបន់ស្រន់សុំសេចក្តីសុខរួចទើបធ្វើដំណើរកម្សាន្តទៅតាមចំណូលចិត្តរបស់ខ្លួន។ដោយបារមីនៃព្រះអង្គចេក ព្រះអង្គចមបានធ្វើឲ្យល្បីរន្ទឺសុះសាយជាយូរណាស់មកហើយៗត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានមានជំនឿទៅលើព្រះអង្គចេក ព្រះអង្គចមថាពិតជាមានបារមីស័ក្តិសិទ្ធិនិងជួយថែរក្សាកូនចៅឲ្យជៀសផុតពីជំងឺផេ្សងៗហើយនិងមានសេចក្តីសុខ។បើតាមការរៀបរាប់ពីលោកតាម្នាក់ដែលជាអ្នកថែរក្សានៅទីនោះបាននិយាយប្រាប់ពីប្រវត្តិព្រះអង្គទាំង ០២ ព្រះអង្គនេះដូចតទៅកាលពីសម័យមុនព្រះអង្គចេក ព្រះអង្គចមទាំង ០២ ព្រះអង្គនេះជាបងប្អូននឹងគ្នានិងស្រឡាញ់គ្នាណាស់ទៅណាមកណាជាមួយគ្នា។ដោយសារតែរឿងវែងពេកហើយលោកតាមិនសូវចាំច្រើនលោកតាសុំនិយាយត្រួសៗតែប៉ុណ្ណោះសម្រាប់ឲ្យមិត្តអ្នកអានបានយល់ដឹងអំពីប្រវត្តិខ្លះៗត្រួសៗតែប៉ុណ្ណោះហើយគ្រាន់តែដឹងថាព្រះអង្គចេក ព្រះអង្គចមមានបារមីពូកែស័ក្តិសិទ្ធិសម្រាប់ទុកឲ្យប្រជាពលរដ្ឋចូលមកអុជធូបបួងសួងបន់ស្រន់សុំសេចក្តីសុខសប្បាយ។តាមការឲ្យដឹងពីចាស់ៗដែលថែរក្សានៅកន្លែងទីសក្ការៈបូជារបស់ព្រះអង្គចេក ព្រះអង្គចមបានបន្តទៀតថានៅក្នុងថៃ្ងសីល ប្រជាពលរដ្ឋនៅទីជិតឆ្ងាយមកច្រើនខ្លះទិញស្លាធម៌‌ដូង ធូប ទៀន ផ្កាភ្ញីដើម្បីបួងសួងបន់ស្រន់សុំសេចក្តីសុខពីព្រះអង្គចេក ព្រះអង្គចមខ្លះថ្វាយភេ្លងពិណពាទ្យ ០២-០៣ បទដើម្បីសុំសេចក្តីសុខនិងថៃ្ងធម្មតាក៏មានមនុស្សច្រើនមិនខុសពីថៃ្ងសីលឡើយដោយបារមីព្រះអង្គចេក ព្រះអង្គចមពូកែហើយល្បីកាន់តែខ្លាំងទើបប្រជាជនខ្មែរគោរពប្រតិបត្តិនិងមានជំនឿទៅលើព្រះពុទ្ធសាសនាទើបធ្វើឲ្យប្រជាពលរដ្ឋចូលមកបួងសួងបន់ស្រន់សុំសេចក្តីសុខពីព្រះអង្គចេក ព្រះអង្គចម

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads