ភូមិក្បាលដំរី (ឃុំពង្រលើ)
From Wikipedia, the free encyclopedia
Remove ads
ភូមិក្បាលដំរី
ភូមិក្បាលដំរី ជាភូមិមួយដែលមានទីតាំងស្ថិតនៅក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ភូមិនេះមានចម្ងាយពីផ្លូវជាតិលេខ ០៦ ២០គីឡូម៉ែត្រ។គេអាចធ្វើកំណើរទៅដល់ភូមិនេះពីផ្លូវជាតិបានដោយតាមរយៈផ្លូវលំ។ភូមិនេះឆ្លងកាត់ដោយផ្លូវលំដែលមានប្រវែង ២០០០ ម៉ែត្រ។ភូមិក្បាលដំរីមានព្រំប្រទល់ជាប់នឹងភូមិចំនួន ០២ គឺខាងត្បូងជាប់នឹងភូមិសំរោងខាងជើងជាប់នឹងភូមិគ្រាំងខាងជើងជាប់នឹងស្ទឹងតូចនិងព្រៃហើយខាងកើតជាប់នឹងវាលស្រែនិងព្រែស្ដុកនិងចម្ការផ្សេងៗរបស់ប្រជាពលរដ្ឋនៅទីនោះ។ភូមិនេះគឺជាភូមិមួយដែលស្ថិតនៅក្នុងចំណោមភូមិដែលមានវ័យចំណាស់ជាងជាងគេនៅក្នុងស្រុកជីក្រែង។
Remove ads
អំពីប្រជាជន
ភូមិក្បាលដំរី មានប្រជាជនសរុបចំនួន ១២៨៥ ស្រីប្រមាណ ៦៣៩ (២០១៣)។ប្រជាជនប្រមាណជា ៨០ ភាគរយនៃភូមិនេះជាកសិករធ្វើស្រែចម្ការ។នៅក្នុងនោះមានការធ្វើស្រូវ ដាំដំឡូង ស្វាយចន្ទី ស្វាយ អំពៅ ចេក។ល។ក្រៅពីនោះមានអ្នកប្រកបរបរផ្សេងៗទៀតដូចជាចិញ្ចឹមសត្វមាន់ ទា ជ្រូក កាប់ឈើលក់ លក់ធ្យូង ឧស លក់សត្វព្រៃ នេសាទត្រី និង ធ្វើស្ករត្នាតជាដើម។ប្រជាជននៅក្នុងភូមិនេះមានការសាមគ្គីគ្នាណាស់អ្វីដែលបង្ហាញឲ្យឃើញដោយផ្ទាល់គឺពួកគេដាក់វេនគ្នាដើម្បីជួយគ្នាធ្វើស្រែចម្ការ ជួយដកស្ទូងស្រូវ ជួយច្រួតកាត់ស្រូវ និង ការដាក់វេនគ្នានៅក្នុងការយកចង្ហាន់ទៅវត្ត។
Remove ads
ជំនឿ និង ប្រពៃណី

ប្រជាជននៅក្នុងភូមិក្បាលដំរីចំនួន ៩៩ ភាគរយមានជំនឿទៅលើព្រះពុទ្ធសាសនា។ប៉ុន្តែការគោរពប្រតិបត្តិរបស់ពួកគេហាក់បីដូចជាមានការលាយឡំនឹងព្រហ្មញ្ញសាសនាដែលពួកគេមានការជឿផងដែរទៅលើអ្នកតាព្រៃភ្នំ ម្ចាស់ទឹកម្ចាស់ដី ព្រលឹងខ្មោចជាដើម។ពួកគេមានការគោរពទៅលើដើមឈើណាដែលធំៗគោរពព្រលឹងបុគ្គលដែលបានស្លាប់ទៅ។ទំនៀមទម្លាប់របស់អ្នកភូមិគឺការប្រតិបត្តិទៅតាមអ្វីដែលបុរាណយើងបានធ្វើនៅក្នុងសម័យបុរាណ។ការធ្វើពិធីប្លែកៗដែលបុរាណយើងធ្វើអ្នកភូមិនៅក្នុងភូមិក្បាលដំរីបានរក្សាទុកវារហូតមកដល់សព្វថ្ងៃនេះដូចជាការបួងសួងសុំកូន បែរបន់ទៅលើអារក្សអ្នកតានៅពេលដែលកូនចៅរបស់ពួកគេឈឺស្កាត់ ការសែនដើម្បីសុំសេចក្តីសុខពីអ្នកតាដែលបានរក្សាភូមិ។នៅក្នុងភូមិនេះមានវត្តអារាមមួយដែលវត្តនោះកសាងឡើងនៅក្នុងឆ្នាំ ១៩១៥។វត្តនេះទើបតែបញ្ចុះសីមាព្រះវិហាររួចនៅក្នុងឆ្នាំ ២០១៤ នេះ។វត្តក្បាលដំរីនេះជាកន្លែងដែលមានប្រជាជនរស់នៅឃុំពង្រលើទាំងអស់ចូលរួមធ្វើការចែករំលែកនិងបង្ហាញនូវចិត្តមានបុណ្យរបស់ពួកគេ។
Remove ads
អំពីឈ្មោះរបស់ភូមិ
ឈ្មោះរបស់ភូមិក្បាលដំរីនេះគឺមិនមែនគ្រាន់តែជាឈ្មោះរបស់ភូមិប៉ុណ្ណោះនោះទេ។ឈ្មោះរបស់ភូមិនេះគឺយកទៅតាមរឿងព្រេងកថាមួយដែលមានដំណាលថា"មានដំរីមួយក្បាលមានមាឌធំមានសម្បុរពណ៌សវាមានប្រមោយវែងនិងមានភ្លុកដែលគួរឲ្យខ្លាច។ថ្ងៃមួយស្រាប់តែដំរីនោះវាទៅជល់នឹងប្រាសាទនំាឲ្យប្រាសាទបែកបាក់ខ្ទេចខ្ទីអស់"ដោយយោងតាមដំណាលរបស់ចាស់ៗនៅក្នុងភូមិហេតុនេះហើយទើបភូមិនេះមានឈ្មោះថាភូមិក្បាល់ដំរីរហូតមកដល់សព្វថ្ងៃនេះ។
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads