ភូមិគោកបេង
From Wikipedia, the free encyclopedia
Remove ads
ភូមិគោកបេង គឺជាភូមិមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាបស្របតាមបណ្តោយបារាយ៏ទឹកថ្លាមានព្រំប្រទល់ខាងកើតជាប់នឹងខ្លោងទ្វារតាកៅនៃក្រុងអង្គរធំ ខាងជើងជាប់នឺងភូមិនគរក្រៅ ខាងត្បូងជាប់នឹងភូមិគោកតាចាន់និងបារាយណ៍ទឹកថ្លា ខាងលិចជាប់នឹងភូមិគោកត្នោតដែលស្ថិតនៅក្នុងរដ្ឋបាលសង្កាត់គោកចក។ប្រជាជនដែលរស់នៅក្នុងភូមិនេះប្រកបរបរកសិកម្ម ចិញ្ចឹមសត្វគោក្របីសម្រាប់ធ្វើស្រែចម្ការ ធ្វើសិប្បកម្មដោយដៃតាមបែបបុរាណ ការទាញផលពីទេសចរណ៍ និង ការទទួលផលនេសាទនៅក្នុងបារាយណ៍ទឹកថ្លា។ភូមិគោកបេងគឺជាភូមិវ័ដែលមានវ័យចំណាស់ហើយជាប្រភេទភូមិបែបលក្ខណៈបុរាណដែលមានទីតាំងជាប់នឹងខ្លោងទ្វារក្រុងអង្គរធំផ្នែកខាងលិចដែលមានស្ពានទប់ទឹកនិងបញ្ជូនទឹកដែលហូរចេញពីក្រុងអង្គរធំចូលទៅក្នុងបារាយណ៍ទឹកថ្លាដែលមានទេសភាពដ៏ទាក់ទាញជាពិសេសនោះនាពេលថ្ងៃរះក្តីនិងថ្ងៃលិចក្តីភ្ញៀវទេសចរណ៏អាចទស្សនានៅខ្លោងទ្វារខាងលិចនិងនៅបារាយណ៍ទឹកថ្លាដែលអំណោយផលល្អដល់ភ្ញៀវទេសចរណ៏នៅក្នុងស្រុកនិងអន្តរជាតិមកទស្សនាជាពិសេសនៅថ្ងៃសៅរ៏និងអាទិត្យចុងសប្តាហ៍។ម្យ៉ាងវិញទៀតភូមិនេះគឺជាភូមិបុរាណដោយហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដ៏ខៀវស្រង៉ាត់។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads