មជ្ឈមណ្ឌលខេមរសិក្សា
From Wikipedia, the free encyclopedia
Remove ads
មជ្ឈមណ្ឌលខេមរសិក្សា (មខស, អង់គ្លេស៖ Center for Khmer Studies ហៅកាត់ CKS) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៩ ជាអង្គការអន្តរជាតិមិនមែនរដ្ឋាភិបាលមួយ ដែលទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីអ្នកសិក្សា អ្នកប្រាជ្ញ អ្នកស្រាវជ្រាវ បញ្ញាវន្ត និងមនុស្សជាច្រើនទៀត ដែលធ្វើការស្រាវជ្រាវអំពីប្រទេសកម្ពុជា។ មខស បានចុះបញ្ជី នៅក្រសួងការបរទេសក្នុងប្រទេសកម្ពុជា និងត្រូវបានចុះបញ្ជីក្នុងសហរដ្ឋអាមេរិច ក្នុងនាមជាស្ថាប័ន លើកលែងពន្ធ ក្រោមមាត្រា៥០១ (គ)៣ នៃក្រមថវិកាចំណូលផ្ទៃក្នុង។[១]
Remove ads
បេសកកម្ម
មជ្ឈមណ្ឌលខេមរសិក្សា ផ្ដល់ការគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងសេវាសាធារណៈទាំងឡាយណាដែលមានទំនាក់ទំនងទៅនឹងប្រទេសកម្ពុជា ទាំងវិស័យវិទ្យាសាស្ត្រសង្គម សិល្បៈ និងមនុស្សសាស្ត្រ។
គោលបំណង
- ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកប្រាជ្ញ និស្សិត និងសិល្បករកម្ពុជា ទៅនឹងបណ្ដាសហការីអន្តរជាតិ ដើម្បីបង្កើនការយល់ដឹងអំពីប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។
- ពង្រឹងរចនាសម្ព័ន្ធវប្បធម៌និងការសិក្សាស្រាវជ្រាវរបស់កម្ពុជា ព្រមទាំងបញ្ចូលអ្នកប្រាជ្ញកម្ពុជាទៅក្នុងសហគមន៍តំបន់ និងសហគមន៍អន្តរជាតិ
- លើកកម្ពស់សង្គមស៊ីវិល នៅកម្ពុជាឲ្យមានភាពរឹងមាំ។[១]
កម្មវិធី និង គម្រោង
- បណ្ណាល័យ មខស ៖ ជាបណ្ណាល័យសាធារណៈដ៏ធំមួយ ដែលស្ថិតនៅក្រៅរាជធានីភ្នំពេញ ដោយផ្ទុកនូវសំណៅឯកសារ សៀវភៅ ព្រឹត្តិបត្រស្រាវជ្រាវ ជាង ១១០០០ និងកុំព្យូទ័រសាធារណៈជាច្រើនគ្រឿង។
- អាហារូបករណ៍រយៈពេលខ្លី៖ សម្រាប់គាំទ្រដល់ការស្រាវជ្រាវ និងការអប់រំអ្នកប្រាជ្ញជាន់ទាប និងជាន់ខ្ពស់ នៅប្រទេសកម្ពុជា និងមកពីបរទេស។
- កម្មវិធីស្រាវជ្រាវនិងបណ្ដុះបណ្តាល ៖ សម្រាប់គាំទ្រដល់ការបណ្តុះបណ្តាល និងការច្របាច់បញ្ចូលអ្នកប្រាជ្ញកម្ពុជាវ័យក្មេងទៅក្នុងគម្រោងស្រាវជ្រាវអំពីប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា និងសាកលវិទ្យាល័យនៅបរទេស។
- កម្មវិធីបោះពុម្ពផ្សាយនិងបកប្រែ ៖ ធ្វើការបោះពុម្ពផ្សាយ និង/ឬ បកប្រែឯកសារដើម និងបកប្រែជាភាសាខ្មែរនូវអត្ថបទប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រសង្គមដែលជាតម្រូវការចាំបាច់បំផុត ។
- សន្និសីទ/ព្រឹត្តិការណ៍ផ្សេងៗ ៖ សិក្ខាសាលា សន្និសីទ និងការធ្វើបាឋកថាចម្រុះឯកទេស ដែលមានលក្ខណៈអន្តរជាតិ ដែលរៀបចំឡើងក្នុងខេត្តសៀមរាប និងក្នុងក្រុងភ្នំពេញ បានបង្កើតឲ្យមានបណ្ដាញផ្ទាល់រវាងអ្នកប្រាជ្ញកម្ពុជានិងអ្នកប្រាជ្ញអន្តរជាតិ។[១]
ការបោះពុម្ព
- ការបកប្រែជាភាសាខ្មែរ មជ្ឈមណ្ឌលខេមរសិក្សា បានធ្វើការបកប្រែសំណៅឯកសារសំខាន់ៗដែលស្ដីអំពីប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍។ នៅពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលខេមរសិក្សា បានបកប្រែសៀវភៅដូចជា[២]៖
- សាក្សីប្រវត្តិសាស្រ្ត (រេរាំក្នុងស្រមោល៖ សីហនុ ខ្មែរក្រហម និងអង្គការសហប្រជាជាតិ ក្រោយសម័យប្រល័យពូជសាសន៍នៅកម្ពុជា), Benny Widyono
- ប្រវត្តិសាស្ត្រខ្មែរ, ដេវិឌ ឆាណ្ឌល័រ
- ផ្ដើមឈ្វេងយល់អំពីប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍, Milton Osborne
- សិក្សាចក្រ ជាទស្សនាវដ្ដីដែលត្រូវបានបោះពុម្ពផ្សាយជាបីភាសា (ខ្មែរ អង់គ្លេស បារាំង) ស្ដីអំពីការស្រាវជ្រាវរបស់មជ្ឈមណ្ឌលខេមសិក្សា លើកម្ពុជា និងអាស៊ីអាគ្នេយ៍។[៣]
- In Focus គឺជាព្រឹត្តិបត្រប្រចាំឆ្នាំរបស់មជ្ឈមណ្ឌល ដោយធ្វើការបោះពុម្ពផ្សាយអំពីការណែនាំអំពីមជ្ឈមណ្ឌល អធិប្បាយអំពីកម្មវិធី បុគ្គល និងសន្និសីទ/ព្រឹត្តិការណ៍នានា។ លើសពីនេះទៀត ព្រឹត្តិបត្រ In Focus ក៏មានចុះផ្សាយអំពីនិន្នាការថ្មីៗក្នុងការស្រាវជ្រាវអំពីកម្ពុជា និងអាស៊ីអាគ្នេយ៍។ [៤]
- សំណៅឯកសារ, របាយការណ៍ និងឯកសារស្រាវជ្រាវ
- មូលន័យសង្ខេបសន្និសីទ
Remove ads
មើលផងដែរ
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads