វត្តដំណាក់
From Wikipedia, the free encyclopedia
Remove ads
វត្តដំណាក់ គឺជាវត្តអារាមបែបព្រះពុទ្ធសាសនាតាមបែបថេរវាទមួយនៅខាងកើតដងស្ទឹងសៀមរាប ខេត្តសៀមរាប។
ប្រវត្តិសាស្ត្រ
វត្តនេះពីមុនគឺជាទីតាំងព្រះរាជដំណាក់របស់ព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ក្នុងកំឡុងឆ្នាំ ១៩០៤ ដល់ឆ្នាំ ១៩២៧។ លុះក្រោយមក ព្រះរាជដំណាក់របស់ព្រះមហាក្សត្រត្រូវបានប្ដូរទីតាំងទៅនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចមវិញ។ ក្រោយពីព្រះរាជដំណាក់ត្រូវបានផ្លាស់ប្ដូរទីតាំង ទីធ្លាបរិវេណរាជដំណាក់ចាស់ត្រូវបានប្រែក្លាយជាវត្តអារាមព្រះពុទ្ធសាសនាម្ដង។
ជាអកុសល នៅក្នុងរបបខ្មែរក្រហម វត្តដំណាក់ត្រូវបានកងទ័ពខ្មែរក្រហមប្រើប្រាស់ជាមូលដ្ឋានយោធារបស់ពួកគេ។
Remove ads
ការសិក្សា
បច្ចុប្បន្នវត្តនេះ មិនត្រឹមតែជាទីអារាមរបស់ព្រះពុទ្ធសាសនាសម្រាប់ព្រះសង្ឃគង់នៅបដិបត្តិធម៌ និងសម្រាប់ឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានប៉ុណ្ណោះទេ តែវត្តនេះក៏ជាថ្នាលបណ្តុះចំណេះវិជា្ជដល់ព្រះសង្ឃផងដែរ ដោយសារនៅក្នុងវត្តមានពុទ្ធិកបឋមសិក្សាសម្រាប់ព្រះសង្ឃសិក្សារៀនសូត្រ ភាសាបាលី សំស្ក្រឹត និងព្រះធម៌វិន័យនានា។ លើសពីនេះ នៅក្នុងបរិវេណវត្តក៏មានសាលាបឋមសិក្សាសម្រាប់ឲ្យកុមារសិក្សារៀនសូត្រទៀតផង។ បន្ថែមពីលើនេះ ជារៀងរាល់ថ្ងៃ តែងតែមានជនានុជនជាច្រើនបានទៅអានសៀវភៅ ឬធ្វើកិច្ចការសាលានៅទីនោះ។
Remove ads
បណ្ណាល័យខេមរសិក្សា
ដោយឡែក នៅក្នុងវត្តក៏មានបណ្ណាល័យមួយហៅថា " មជ្ឈមណ្ឌលខេមរសិក្សា " ដែលបានបើកសម្រាប់ឲ្យសាធារណជនចូលធ្វើការសិក្សាស្រាវជ្រាវឯកសារ និងអានសៀវភៅនានាយ៉ាងសម្បូរបែប។ នៅតាមដងផ្លូវក្នុងវត្ត មានរៀបចំនូវពាក្យស្លោក និងសុភាសិតជាច្រើនសម្រាប់ដាស់តឿនដល់សាធារណជនទាំងឡាយ។
ទេសចរ
វត្តនេះក៏បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនានៅវត្តនេះផងដែរ ដោយសារតែការរៀបចំប្រកបដោយសោភ័ណភាពនៃវត្តនេះ និងអាយុកាលដ៏ចំណាស់ដែលមានពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រផងនោះ។ ព្រះវិហារនៃវត្តនេះ មានចំណាស់ប្រហែល ១០០ ឆ្នាំមកហើយ។
ម្ហូបអាហារ
សាច់គោអាំងដែលល្បីនៅម្ដុំវត្តដំណាក់នេះបានបើកលក់ជាង ២ ទសវត្សរ៍មកហើយ គឺតាំងពីអំឡុងឆ្នាំ ១៩៩០ មកម្ល៉េះ។ ខុសប្លែកពីសាច់គោអាំងនៅភ្នំពេញដែលមានចង្កាក់ស្ដួចវែង សាច់គោអាំងដែលល្បីនៅម្ដុំវត្តដំណាក់មានចង្កាក់ឫស្សីសំប៉ែតខ្លី។ សាច់គោដោតលាយខ្លាញ់នៅខាងចុងត្រូវបានគេប្រែចុះឡើងដោយលាបទឹកគ្រឿងពណ៌ក្រហមបន្ថែមរសជាតិ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads