មុច្ចលិន្ទវគ្គ ទី ២

From Wikipedia, the free encyclopedia

Remove ads

ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ឧទាន > មុច្ចលិន្ទវគ្គ ទី ២

(សៀវភៅលេខ ៥២ ទំព័រទី ១៣៣)

បឋមសូត្រ (ទ. ១៣៣)

[៥១] ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ទើប​បាន​ត្រាស់​ដឹង​ជា​ដម្បូង ទ្រង់​គង់​នៅ​ទៀប​មុច្ចលិន្ទ (រាំង​អន្លក់)​ ក្បែរ​ឆ្នេរ​ស្ទឹង​នេរញ្ជរា ក្នុង​ឧរុវេលា​ប្រទេស ។ សម័យ​នោះ​ឯង ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​ដោយ​បល្ល័ង្ក​តែ​មួយ សោយ​វិមុត្តិសុខ អស់​ ១ សប្តាហ៍ ។ សម័យ​នោះ បណ្តាល​មាន​ភ្លៀង​ធំ ពុំ​ដូច​កាល​​កើត​ឡើង ។ ភ្លៀង​រលឹម​ ១ សប្តាហ៍ មាន​មេឃ​ត្រជាក់​ទូទឹម​ស្រអាប់ ។ លំដាប់​នោះ មុច្ចលិន្ទនាគរាជ ចេញ​ពី​លំនៅ​របស់​ខ្លួន​ហើយ ពេនព័ទ្ធ​ព្រះ​កាយ នៃ​ព្រះ​មាន​ព្រះភាគ​ដោយ​ភ្នេន ៧ ជុំ ហើយ​បើក​ពពារ​ដ៏​ធំ​បាំង​អំពី​ខាង​លើ​ព្រះ​សិរ្ស​ព្រះ​មាន​ព្រះ​ភាគ ដោយ​គិត​ថា រងា​កុំ​បី​ប៉ះពាល់​ព្រះ​មាន​ព្រះ​ភាគ កំដៅ​​កុំ​ប៉ះ​ពាល់​ព្រះ​មាន​ព្រះ​ភាគ សម្ផស្ស របោម មូស ខ្យល់ កំដៅ​ថ្ងៃ ពស់​តូច ពស់​ធំ ក៏​កុំ​បី​បៀតបៀន​ព្រះ​មាន​ព្រះ​ភាគ​ឡើយ ។ លុះ​កន្លង​សប្តាហ៍​នោះ​ហើយ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ចេញ​អំពី​សមាធិ​នោះ ។ លំដាប់​នោះ មុច្ចលិន្ទនាគរាជ ដឹង​ថា ភ្លៀង​រាំង​ហើយ មាន​ពពក​ស្រឡះ​ហើយ ក៏​រំសាយ​ភ្នេន ចាក​ព្រះ​កាយ នៃ​ព្រះ​មាន​ព្រះ​ភាគ​ និមិត្ត​ភេទ​របស់​ខ្លួន (​ជា​ភេទ​មាណព) ឈរ​ប្រណម្យ​អញ្ជលី នមស្ការ​ព្រះ​មាន​ព្រះ​ភាគ ពី​ខាង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​អង្គ ។ លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​បាន​ជ្រាប​ច្បាស់​សេចក្តី​ន៎ុះ​ហើយ ទ្រង់​បន្លឺ​នូវ​ឧទាន​នេះ​ក្នុង​វេលា​នោះ​ថា ៖

វិវេក (១) របស់​បុគ្គល អ្នក​ត្រេក​អរ (ដោយ​មគ្គញ្ញាណ) មាន​ធម៌​ស្តាប់​ហើយ បាន​ឃើញ​ច្បាស់ (ដោយ​ញាណចក្ខុ) នាំ​មក​នូវ​សុខ ការ​មិន​បៀតបៀន​គ្នា (non-affliction) និង​ការ​សង្រួម (restraint) ក្នុង​សត្វ​ទាំងឡាយ ជា​សុខ​ក្នុង​លោក ការ​ប្រាស​ចាក​តម្រេក (dispassion) ការ​ប្រព្រឹត្តិ​កន្លង​កាម​ទាំង​ឡាយ (overcoming of sensuality) ជា​សុខ​ក្នុង​លោក កិរិយា​កំចាត់​បង់​នូវ​អស្មិមានៈ​ ((subduing of conceit) ​ដំណើរ​ន៎ុះ ឈ្មោះ​ថា​ជា​សុខ​យ៉ាង​ក្រៃលែង (ultimate blissful) ។ សូត្រ​ទី ១ ។
(១) បណ្តា​វិវេក (blissful, សេចក្តី​ស្ងាត់, ការ​ចាក​អារម្មណ៍​សៅហ្មង, ការ​ពិចារណា​ឃើញ​សេចក្តី​ពិត) ​៣ ​យ៉ាង ពោល​គឺ កាយវិវេក (សេចក្តី​ស្ងាត់​កាយ), ចិត្តវិវេក​ (សេចក្តី​ស្ងាត់​ចិត្ត) និង ឧបធិវិវេក (សេចក្តី​ស្ងាត់​កិលេស) ។ ​វិវេក​ក្នុង​ទី​នេះ សំដៅ​យក​ឧបធិវិវេក គឺ​ព្រះ​និព្វាន​ ។ អដ្ឋកថា ។
Remove ads

ទុតិយសូត្រ (ទ. ១៣៤)

តតិយសូត្រ (ទ. ១៣៧)

ចតុត្ថសូត្រ (ទ. ១៣៧)

បញ្ចសូត្រ (ទ. ១៤០)

ឆដ្ឋសូត្រ (ទ. ១៤១)

សត្តមសូត្រ (ទ. ១៤៣)

អដ្ឋសូត្រ (ទ. ១៤៥)

នវមសូត្រ (ទ. ១៥៣)

ទសមសូត្រ (ទ. ១៥៤)

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads