ម៉ាដាហ្កាស្កា

From Wikipedia, the free encyclopedia

ម៉ាដាហ្កាស្កា

ប្រទេសម៉ាដាហ្កាស្កា ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាដាហ្កាស្កា គឺជាប្រទេសកោះមួយស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដែលមានចម្ងាយប្រមាណ ៤០០ គីឡូម៉ែត្រពីឆ្នេរតំបន់អាហ្រ្វិកខាងកើត។ ដោយមានក្រឡាផ្ទៃសរុប ៥៩២,៨០០ គីឡូម៉ែត្រការ៉េ ម៉ាដាហ្កាស្កាគឺជាប្រទេសកោះធំជាងគេទីពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី

ព័ត៌មានសង្ខេប Repoblikan'i Madagasikara (ម៉ាឡាហ្កាស៊ី)République de Madagascar (បារាំង), រដ្ឋធានី និង ទីក្រុងធំបំផុត ...
សាធារណរដ្ឋម៉ាដាហ្កាស្កា
Repoblikan'i Madagasikara (ម៉ាឡាហ្កាស៊ី)
République de Madagascar (បារាំង)
Thumb
ទង់ជាតិ
Thumb
វរលញ្ឆករ
បាវចនា
Fitiavana, Tanindrazana, Fandrosoana (ម៉ាឡាហ្កាស៊ី)
Amour, Patrie, Progrès (បារាំង)
ក្ដីស្រឡាញ់ មាតុភូមិ វឌ្ឍនភាព[]
ភ្លេងជាតិ
Ry Tanindrazanay malala ô! (ម៉ាឡាហ្កាស៊ី)
Ô Terre de nos ancêtres bien-aimés! (បារាំង)
"ឱ ទឹកដីនៃបុព្វបុរសរបស់យើង!"
Thumb
ទីតាំងប្រទេសម៉ាដាហ្កាស្កា (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
អង់តាណាណារីវ៉ូ
18°55′S 47°31′E
ភាសាផ្លូវការភាសាម៉ាឡាហ្កាស៊ី  ភាសាបារាំង
ក្រុមជនជាតិ
(ឆ្នាំ ២០០៤)[]
  • ២៦% មេរីណា
  • ១៥% បេតស៊ីមីសារ៉ាកា
  • ១២% បេតស៊ីលេអូ
  • ៧% ត្ស៊ីមីហេធី
  • ៦% សាកាឡាវ៉ា
  • ៥% អង់តៃសាកា
  • ៥% អង់តាដ្វា
  • ២៤% ជនជាតិផ្សេងៗទៀត
សាសនា
(ឆ្នាំ ២០២០)[]
  • ៨៤.៧% គ្រិស្តសាសនា
    —៤៥.៨% ប្រូតេស្តង់
    —៣៨.១% កាតូលិក
    —០.៨% និកាយផ្សេងៗទៀត
  • ៧.៣% គ្មានជំនឿសាសនា
  • ៤.៧% ជំនឿប្រពៃណី
  • ៣.១% ឥស្លាមសាសនា
  • ០.៣% សាសនាផ្សេងៗទៀត
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋនិយមពាក់កណ្ដាលប្រធានាធិបតី
- ប្រធានាធិបតី
អង់ឌ្រី រ៉ាចូអែលីណា
- នាយករដ្ឋមន្ត្រី
គ្រីស្ទាន អ៊ិនត្សេ
នីតិបញ្ញត្តិសភាតំណាងរាស្ត្រ
ព្រឹទ្ធសភា
- សភាជាន់ទាប
រដ្ឋសភា
និម្មិតកម្ម
- ព្រះរាជាណាចក្រ[]
១៥៤០
- ធ្លាក់ក្រោមអាណានិគមបារាំង[]
៦ សីហា ១៨៩៦
- ប្រកាសជាសាធារណរដ្ឋ
១៤ តុលា ១៩៥៨
- ប្រកាសឯករាជ្យ
២៦ មិថុនា ១៩៦០
ក្រឡាផ្ទៃ
- ផ្ទៃសរុប
៥៨៧,០៤១ គ.ម   (ទី៤៦)
- ផ្ទៃទឹក
៥៥០១ គ.ម 
- ផ្ទៃទឹក (%)
០.៩
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២២)
២៨,១៧២,៤៦២[] (ទី៥២)
- ដង់ស៊ីតេ
៣៥.២ នាក់/គ.ម  
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
៥១.៨ ពាន់លានដុល្លារ[] (ទី១១៧)
- ក្នុងម្នាក់
១,៧៩០ ដុល្លារ[] (ទី១៨២)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២២)
- សរុប
១៥.១០ ពាន់លានដុល្លារ[] (ទី១៣៩)
- ក្នុងម្នាក់
៥២២ ដុល្លារ[] (ទី១៨៨)
ជីនី (២០១២) ៤២.៦[]
មធ្យម
HDI (២០២១)  ០.៥០១[]
ទាប · ទី១៧៣
រូបិយវត្ថុអារីអារី (MGA)
ល្វែងម៉ោងUTC+៣ (EAT)
- រដូវក្តៅ (DST)
UTC+៣ (មិនសង្កេត[១០])
ទម្រង់កាលបរិច្ឆេទថ្ងៃ/ខែ/ឆ្នាំ
dd/mm/yyyy
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+២៦១[១០]
កូដ ISO 3166MG
ដែនកម្រិតខ្ពស់.mg
បិទ

ប្រទេសនេះមានប្រជាជនសរុបប្រមាណ ៣០ លាននាក់ដែលភាគច្រើនរស់នៅលើកោះម៉ាដាហ្កាស្កា (កោះធំជាងគេទីបួននៅលើពិភពលោក) និងរួមទាំងកោះតូចៗជាច្រើនទៀត។ បន្ទាប់ពីមហាទ្វីបហ្កុងដ្វាណាបានបែកបាក់ ទឹកដីម៉ាដាហ្កាស្កាបុរាណក៏បានបំបែកចេញពីឧបទ្វីបឥណ្ឌានៅប្រហែល ៨៨ លានឆ្នាំមុន[១១] ដែលជាហេតុនាំឱ្យពពួករុក្ខជាតិ និងសត្វទាំងឡាយនៅលើទឹកដីនេះមានការវិវត្តក្នុងលក្ខណៈឯកោ។ អាស្រ័យហេតុនេះហើយទើបប្រទេសម៉ាដាហ្កាស្កាសំបូរទៅដោយជីវចម្រុះ ដោយទឹកដីខ្លួនជាង ៩០% ជាទីជម្រករបស់សត្វព្រៃគ្រប់ប្រភេទ។

វត្តមានរបស់មនុស្សនៅម៉ាដាហ្កាស្កាដំបូងបានកើតឡើងក្នុងកំឡុង ឬមុនពាក់កណ្តាលសហវត្សទី ១ នៃគ.ស.[១២] ដោយការចូលមក តាំងទីលំនៅរបស់ជនជាតិអូស្ត្រូណេស៊ី ដែលអ្នកជំនាញបានសន្មតថាមនុស្សទាំងនោះមានដើមកំណើតមកពីឥណ្ឌូណេស៊ី[១៣] នៅប្រហែលសតវត្សទី ៩ នៃគ.ស. ជនចំណាកស្រុកបង់ធូបានឆ្លងច្រកសមុទ្រម៉ូសំប៊ិកពីអាហ្វ្រិកខាងកើតដើម្បីតាំងទីលំនៅថ្មីលើដែនកោះម៉ាដាហ្កាស្កា។[១៤] ក្រុមជនជាតិផ្សេងៗទៀតក៏បានមកតាំងលំនៅលើកោះម៉ាដាហ្កាស្កាជាបន្តបន្ទាប់ដោយក្រុមនីមួយៗតែងចូលរួមចំណែកលើកតម្កើនជីវិតវប្បធម៌ម៉ាឡាហ្កាស៊ី។ ក្រុមជនជាតិម៉ាឡាហ្កាស៊ីជារឿយៗត្រូវបានបែងចែកទៅជាក្រុមរងចំនួន ១៨ ឬច្រើនជាងនេះដែលក្រុមធំជាងគេគឺ មេរីណា នៃតំបន់ខ្ពង់រាបកណ្តាល។

រហូតមកដល់ចុងសតវត្សទី ១៨ កោះម៉ាដាហ្កាស្កាត្រូវបានគ្រប់គ្រង ហើយត្រូវបែងចែកជាចំណែកៗដោយសម្ព័ន្ធភាពសង្គមនយោបាយថ្មី។ ចាប់ផ្ដើមនៅដើមសតវត្សទី ១៩ ដែនដីភាគច្រើនត្រូវបានបង្រួបបង្រួម និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រម៉ាដាហ្កាស្កា ដែលមានក្រុមអភិជនមេរីណានៅពីក្រោយ។ របបរាជានិយមនៅម៉ាដាហ្កាស្កាបានបញ្ចប់នៅឆ្នាំ ១៨៩៧ នៅពេលដែលកោះនេះត្រូវបានបារាំងចូលមកត្រួតត្រាបញ្ចូលទៅក្នុងចក្រភពអាណានិគមបារាំង ប៉ុន្តែនៅឆ្នាំ ១៩៦០ កោះនេះក៏ទទួលបានឯករាជ្យពេញលេញមកវិញ។ តាំងពីទទួលបានស្វ័យភាពមក រដ្ឋម៉ាដាហ្កាស្កាបានផ្លាស់ប្ដូររដ្ឋធម្មនុញ្ញចំនួនបួនលើក។ នៅក្នុងឆ្នាំ ២០០៩ ម៉ាដាហ្កាស្តាបានជួបនូវវិបត្តិនយោបាយដ៏ធំមួយ និងជាលទ្ធផល ប្រធានាធិបតីម៉ាក រ៉ាវ៉ាឡូម៉ាណាណាត្រូវបានបង្ខំឱ្យលាលែងពីតំណែង ហើយអំណាចប្រធានាធិបតីត្រូវបានផ្ទេរទៅ អង់ឌ្រី រ៉ាចូអែលីណានៅខែមីនា ឆ្នាំ២០០៩។ រដ្ឋាភិបាលអាស្រ័យរដ្ឋធម្មនុញ្ញត្រូវបានស្ដារឡើងវិញនៅក្នុងខែមករា ឆ្នាំ២០១៤ នៅពេលដែលលោកហេរី រ៉ាចាអូណារីមាំព្យានីណាបានជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតនាឆ្នាំ ២០១៣ ដែលសហគមន៍អន្តរជាតិចាត់ទុកថាជាការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងតម្លាភាព។ ម៉ាដាហ្កាស្កាគឺជា សមាជិកនៃអង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក (AU) សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង (SADC) និងអង្គការអន្តរជាតិដឺឡាហ្រ្វង់កូហ្វូនី

ម៉ាដាហ្កស្កាស្ថិតនៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច បើយោងតាមអង្គការសហប្រជាជាតិ។[១៥] ភាសាម៉ាឡាហ្កាស៊ី និងបារាំង គឺជាភាសាផ្លូវការរបស់រដ្ឋ។ គ្រិស្តសាសនាគឺជាសាសនាដ៏និយមបំផុតនៅក្នុងប្រទេស ខណៈដែលជនជាតិភាគតិចមួយចំនួននៅតែបន្តអនុវត្តជំនឿប្រពៃណី។ អេកូទេសចរណ៍ និងកសិកម្ម ផ្គួបផ្សំជាមួយនឹងការវិនិយោគបន្ថែមក្នុងវិស័យអប់រំ សុខាភិបាល និងសហគ្រាសឯកជន គឺជាធាតុសំខាន់នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសម៉ាដាហ្កាស្កា។ នៅក្រោមការដឹកនាំរបស់លោករ៉ាវ៉ាឡូម៉ាណាណា រាល់ការវិនិយោគទាំងឡាយបាននាំឱ្យមានកំណើនសេដ្ឋកិច្ចយ៉ាងខ្ពស់ ប៉ុន្តែអត្ថប្រយោជន៍ពីការវិនិយោគមិនបានចែកទៅប្រជាជនស្មើៗគ្នានោះឡើយ ដែលជាហេតុនាំឱ្យកើតមានភាពតានតឹងជុំវិញតម្លៃជីវភាពប្រចាំថ្ងៃ និងការធ្លាក់ចុះកម្រិតជីវភាពក្នុងចំណោមប្រជាជនក្រីក្រ និងវណ្ណៈកណ្ដាលមួយភាគ។ សេដ្ឋកិច្ចជាតិបានធ្លាក់ចុះជាដំណំនៅក្នុងឆ្នាំ ២០០៩ ដោយសារវិបត្តិនយោបាយ ហើយនៅឆ្នាំ ២០០៧ គុណភាពនៃជីវិតនៅតែមានកម្រិតទាបនៅឡើយសម្រាប់ប្រជាជនភាគច្រើន។ បច្ចុប្បន្ន ម៉ាដាហ្កាស្កាកំពុងជួបប្រទះនឹងគ្រោះទុរ្ភិក្ស ដែលអ្នកជំនាញអះអាងថា ការប្រែប្រួលអាកាសធាតុជាមូលហេតុចម្បង។[១៦]

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.