ម៉ានិត ជូពីទ័រ

From Wikipedia, the free encyclopedia

Remove ads

ម៉ានិត ជូពីទ័រ (អង់គ្លេស: Manith Jupiter) ឈ្មោះកំណើត ម៉ុង ម៉ានិត (កើតនៅ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ១៩៩៦) លោកគឺជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១២ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀង Original Song របស់លោកនៅលើបណ្ដាញសង្គម YouTube រហូតដល់បទចម្រៀងរបស់លោកទទួលបានការពេញនិយមផងដែរ តាមរយៈប្រភេទតន្ត្រី R&B ។[]

ព័ត៌មានសង្ខេប
Remove ads
Remove ads

ជីវិតចាប់ផ្ដើម

Early Life

Manith Jupiter កើតនៅ ថ្ងៃទី ២៥​ ខែ មីនា ឆ្នាំ ១៩៩៦ លោកមានទីកន្លែងកំណេីតនៅ ក្រុងភ្នំពេញ មិនមានកំណត់ត្រាពីក្រុមគ្រួសារលោកច្រើនឡើយ "រងចាំឯកសារយោងពីប្រភពផ្សេងៗទៀត ក្នុងការសរសេរបន្ថែម" ។ ម៉ានិត បានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា និង មធ្យមសិក្សា នៅ វិទ្យាល័យសន្ធរម៉ុក កាលពីកុមារភាព លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្តែងកុមារ នៅក្នុងផលិតកម្មក្នុងស្រុកមួយចំនួន និង ការផ្សាយពាណិជ្ជកម្មផ្សេងៗ ផងដែរ ។ លោកត្រូវបានប្រជាជនខ្មែរស្គាល់ថាជាតារាសម្តែងកុមារ បន្ទាប់ពីបានចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំមនោសញ្ចេតនាបែបកំប្លែង "រឿងប្តីល្អ" កាលពីឆ្នាំ ២០០៣ ។ បន្ទាប់មក លោកក៏បានបន្តចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំ "រឿងទឹកចិត្តម្តាយ" ២០០៣ និង "មមាចប្រលែងភ្លើង" ឆ្នាំ ២០០៥ ។ លោកក៏បានចូលរួមសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដូចជា "រឿងស្នាមស្នេហ៍សមុទ្ររាម" ឆ្នាំ ២០០៦, "រឿងបេះដូងអ្នកប្រដាល់" ឆ្នាំ ២០០៧ និង "រឿងឧត្តមភរិយា" ឆ្នាំ ២០០៩ ហើយលោកក៏ធ្លាប់បានសម្តែងល្ខោននិយាយ ដែលចាក់ផ្សាយតាមវិទ្យុផងដែរ ។ នៅក្នុងឆ្នាំ ២០១០ លោកបានបញ្ចប់អាជីពជាតារាសម្តែង ហើយបានផ្តោតអារម្មណ៍ទៅលើការសិក្សាវិញ ។ ទន្ទឹមនឹងនោះដែរ លោកក៏បានចាប់ផ្តើមសិក្សាតូរតន្ត្រីដោយខ្លួនឯង និង តាមមិត្តភក្តិ ហើយបង្កើតបានជាក្រុមចម្រៀងសិស្សសាលា (Sun-Up) ដែលមានសមាជិក ៦នាក់ ក្រោមស្លាកតន្ត្រី Sun Modeling ហើយក្រោយមកលោកបានប្ដូរមកច្រៀងតែម្នាក់ឯងវិញ តាមរយៈការ Upload បទចម្រៀង ទៅក្នុងបណ្ដាញសង្គម YouTube ហើយវាជាពេលដែលលោកទទួលបានប្រជាប្រិយភាពជាខ្លាំង នូវបទចម្រៀង Original Song ផ្ទាល់ខ្លួន ដែលមានចំណងជើងថា "មាននាងក៏ធុញ គ្មាននាងក៏ធុញ" បានរុញកេរ្តិ៍ឈ្មោះរបស់លោកជាប់ក្នុងកំពូលបទចម្រៀងក្នុងវិទ្យុមួយចំនួនផងដែរ រហូតដល់លោកបានចូលក្នុងផលិតកម្ម Phleng Records ។[]

Remove ads

អាជីពតន្ត្រី

ការចាប់ផ្ដើមអាជីពតន្ត្រី ក្នុងឆ្នាំ ២០១២ ម៉ានិត បានចេញនូវបទចម្រៀងមួយ មានចំណងជើងថា មាននាងក៏ធុញ គ្មាននាងក៏ធុញ ដែលជាបទ Original Song នៅលើបណ្ដាញសង្គម Youtube ពេលនោះមានការចាប់អារម្មណ៍ពីមហាជនជាច្រើន ដោយការសរសើរគ្រប់គ្នាថាបទនេះពីរោះ ដែលធ្វើឲ្យលោកមានភាពល្បីល្បាញពីចាប់ពេលនោះមក ក្រោយមកលោកក៏បានទៅចូលរួមជាមួយផលិតកម្ម Phleng Records ក្នុងឆ្នាំ ២០១៣ ។

2013 - 2015

ក្នុងឆ្នាំ ២០១៣ ម៉ានិត បានចូលរួមជាមួយនឹងផលិតកម្ម Phleng Records ហើយបានចេញនូវអាល់ប៊ុមចម្រៀងពេញនិយមជាបន្តបន្ទាប់ក្នុងនោះមាន (អាល់ប៊ុម Magical) (អាល់ប៊ុម Closer) (អាល់ប៊ុម G-Light)។ នៅឆ្នាំ ២០១៤ ម៉ានិត (Jupiter) បានចេញនូវអាល់ប៊ុមបន្តបន្ទាប់ទៀតដូចជា (អាល់ប៊ុម ស្នេហ៍ក្បែរផ្ទះ) (អាល់ប៊ុម ស្នេហាស្មើសូន្យ) និង (អាល់ប៊ុម Lollipop) ។ នៅឆ្នាំ ២០១៥ លោកបានបន្តចេញនូវបទចម្រៀងក្នុង Phleng Record បន្តទៀតដូចជា (អាល់ប៊ុម គេអស្ចារ្យហើយ) ដែលជាអាល់ប៊ុមចុងក្រោយរបស់លោកនៅក្នុងផលិតកម្ម Phleng Records ។

2016 - 2018

ក្នុងឆ្នាំ ២០១៦ ម៉ានិត បានចាកចេញពីផលិតកម្ម Phleng Records ហើយក្លាយខ្លួនជាតារាចម្រៀងឯករាជ្យ ហើយលោកព្រមទាំងបានចាប់អាជីពបន្ថែមជាអ្នកនិពន្ធសៀវភៅរឿងប្រលោមលោក ។ នៅឆ្នាំ ២០១៦ លោកបានចេញផ្សាយនូវសៀវភៅប្រលោមលោកដំបូងមានចំណងជើងថា «បេសកកម្មមួយ» ដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់ ដែលទទួលបានការពេញនិយមអានជាខ្លាំងពីសំណាក់យុវវ័យ និងសិស្សានុសិស្សជាច្រើន ។ សៀវភៅប្រលោមលោកនេះផងដែរ ក៏បានបោះពុម្ពចេញផ្សាយកន្លងទៅនៅក្នុងកម្មវិធី "ពិព័រណ៍សៀវភៅនៅកម្ពុជាលើកទី៥"។ [] [] ក្នុងឆ្នាំ ២០១៧ ម៉ានិត (Jupiter) មិនសូវចេញបទចម្រៀងនោះទេ ដែលមើលទៅលោកដូចជាស្ងប់ស្ងាត់ រវល់ក្នុងកិច្ចការនិពន្ធសៀវភៅរឿងរបស់លោក ដែលសៀវភៅរឿងទី២ គឺរឿង ផ្ទះកណ្ដាលបឹង [] ក្នុងឆ្នាំ ២០១៨ ស្នាដៃនិពន្ធរបស់ ម៉ានិត (Jupiter) គឺសៀវភៅប្រឡោមលោករឿង "បេសកកម្មមួយ" ត្រូវបានចេញផ្សាយជាភាពយន្តភាគផ្លូវការណ៍នៅស្ថានីយប៉ុស្ត៍ទូរទស្សន៍ My-TV ផងដែរ។ [] ក្នុងឆ្នាំ ២០១៨ ដដែល ម៉ានិត (Jupiter) បានត្រឡប់មកវិញជាមួយនិងការចេញ អាលប៊ុមថ្មីរបស់គាត់គឺ អាលប៊ុម សមុទ្រ​ ។

Remove ads

សមិទ្ធិផល

Achievement

ព័ត៌មានបន្ថែម ឆ្នាំ, ការដាក់ចូល ...

កាត់ឡុកតន្ត្រី

Discography

  • Pink Day (2012)
  • Last Smile (2012)
  • You Never Know (2012)
  • មាននាងក៏ធុញគ្មាននាងក៏ធុញ (2012)
  • Water Bee (2012)
  • Am I in Love (2013)
  • បែបនេះល្អជាង (2013)
  • មិនមែនសង្សារ (2013)
  • Never Change (2013)
  • មិត្តចេះប្រច័ណ្ឌ (2013)
  • Bad Person (2013)
  • Closer ft. Vanilla (2013)
  • ស្នេហ៍ពិតមិនគិតពី Calories (2013)
  • ស្នាមថើបមួយនោះ (2013)
  • You And I (2013)
  • Day And Night (2015)
  • មានអីសួរអត់ (2015)
  • អន់ចិត្ត (2015)
  • Anything About Me (2015)
  • យើងអាន ft. Show Me (2016)
  • Run ft. Show Me (2016)
  • ស្រលាញ់គ្នាហេតុអ្វីទុកជាអាថ៍កំបាំង (2016)
  • លើសពីសង្ឃឹម (2016)
  • Be My Bad Girl (2016)
  • Grow Up ft. Show Me (2016)
  • អាណិត និង ស្រលាញ់ (2017)
  • សូមឲ្យមានគ្រប់យ៉ាង (2017)
  • ដល់ថ្ងៃស្លាប់ (2017)
  • 99 Year (2017)
  • អស់ពេលបែបនោះ (2018)
  • ក្ដីសុខតិចៗ (2018)
  • បងជាអ្នកណា ft. Chorda (2018)
  • ពេលបងបិទភ្នែក (2018)
  • ខ្ញុំស្រលាញ់អ្នក ព្រោះខ្ញុំស្រលាញ់អ្នក (2019)
  • អរគុណអ្នកទីបី (2019)
  • Ready To Let You Go (2019)
  • See You In My Dream (2019)
  • ផ្ដេសផ្ដាស (2020)
  • Halftway To Nowhere ft. TINXJR, YT (2020)
  • ព្រោះខ្ញុំមានម៉ែ (2020)
  • បានតែនិយាយ ft. អេដា (2020)
  • រឿងចាស់ៗ (2020)
  • បងនៅរង់ចាំ (2021)
  • ខ្ញុំនៅតែខ្ញុំ (2021)
  • យប់នេះ ft. Nuth (2021)
  • កោះរ៉ុង (2021)
  • My Little Star (2021)
  • មិនល្អគ្រប់គ្រាន់ (2021)
  • បងលាមរណា (2021)
Remove ads

ឃើញដូចនេះ

See also

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads