ម៉ារីលីន ម៉ុនរ៉ូ

តារាសម្ដែងស្រី ម៉ូឌែល និង តារាចម្រៀង (1926-1962) From Wikipedia, the free encyclopedia

ម៉ារីលីន ម៉ុនរ៉ូ
Remove ads

ម៉ារីលីនម៉ុនរ៉ូ (អង់គ្លេស: Marilyn Monroe; បានកើតនៅ ន័រមឺ ចេន ម័រថិនសិន នៅក្នុង ខែមិថុនា ទី១ ឆ្នាំ ១៩២៦ ហើយបានស្លាប់នៅក្នុងខែ សីហា ៥, ១៩៦២) នាងជាតារាសម្តែងម៉ូដែលអាមេរិក និង តារាចម្រៀង ដែលបានក្លាយជានិមិត្តសញ្ញារួមភេទដ៏សំខាន់មួយត្រូវបានគេ ប្រគល់នាទីជាតួឯក នៅក្នុងចំនួននៃពាណិជ្ជកម្មបែបជា រូបភាពដែលមានចលនា ដែលទទួលបាន ជោគជ័យ ក្នុងអំឡុង ទសវត្ស ១៩៥០ និង ១៩៦០ នៅដើម។ បន្ទាប់ពីការចំណាយ ច្រើនពីកុមារភាពរបស់នាង ដែលស្ថិតនៅក្រោមការផ្គត់ផ្គងពីអ្នកផ្ទះ ម៉ុនរ៉ូ បានចាប់ផ្តើមអាជីពជាម៉ូដែល ហើយបាននាំអោយមាន កិច្ចសន្យា សំដែងខ្សែភាពយន្ដ រវាងនាងនិង ផលិតកម្ម ធ្វែនធី សេនឈឺរី ហ្វក្ស នៅក្នុងឆ្នាំ ១៩៤៦ ផងដែរ ។ ការបង្ហាញខ្លួននៅដើមខ្សែភាពយន្តដំបូងរបស់នាងមានកម្រិតតិចតួចណាស់ ប៉ុន្តែការសំដែងរបស់នាងនៅក្នុង ព្រៃអេសផាលធ៍ និងការសំដែង អំពីអែវ (នៅឆ្នាំ ១៩៥០)បានទាក់ទាញចំណាប់អារម្មណ៍ អ្នកទស្សនាជាខ្លាំង។ ដោយ ១៩៥២ នាងបានដើរតួ ជាតួឯក ដែល ឈានមុខគេដែល ជាលើកដំបូងរបស់នាងនៅក្នុងរឿង ដុន បរដឺ ធូ នក់ និងឆ្នាំ ១៩៥៣ បាននាំមកនូវការនាំមុខគេម្ដងទៀតគឺនៅក្នុងរឿង នែរការ៉ានៀរ ដែលជា ខ្សែភាពយន្តមួយដែល មានលក្ខណះ កំសត់ដែលនាងត្រូវគេទាក់ចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ។ ដោយសារតែសម្បុរទង់ដែងនិងទេព្យកោសល្យ របស់នាង ធ្វើអោយនាងបានទទួលការចាប់អារម្មណ៍និង ត្រូវបានគេជ្រើសរើសអោយសំដែងជាតួឯកនៅក្នុង ភាពយន្តជាបន្តបន្ទាប់ដូចជា ជេន៍ថលម៉ែន ផ្រីសហ្វឺ ប្លនស៍ (ឆ្នាំ ១៩៥៣) រឿង ហៅធូ មៀរី អឹ មីលលៀនៀរ (១៩៥៣) និង រឿង ដឹ សិវិន យៀរ អ៊ីតធ៍ (ឆ្នាំ ១៩៥៥)។ នៅពេលនោះដែរ ម៉ុនរ៉ូ បានសិក្សាអំពីការសំដែងនៅស្ទូឌីយោ ជាមួយនិង ភ្នាក់ងារនៅទីនោះ គោលបំណងដើម្បីជួយពង្រឹងការសំដែងរបស់នាង។ ការសំដែងរបស់នាងនៅចំណតរថយន្ដ ត្រូវបានអ្នករិះគន់ពីមុន ទទួលស្គាល់ ហើយចាត់ទុកជាខ្សែភាពយន្ដ ដែលគួរតែទទួលបានពានរង្វាន់ផងដែរ ។ សម្មិទ្ធផល ក្រុមហ៊ុន របស់នាង (ផលិតកម្មដែល ម៉ារីលីន ម៉ុនរ៉ូ សំដែង) ដែលត្រូវបានទទួលស្គាល់នោះគឺរឿង ដឹ ព្រីន អែន ដឹ សូរហ្គឺល(ឆ្នាំ ១៩៥៧)ហើយវាជារឿងមួយដែលធ្វើអោយនាងបានទទួលពានរង្វាន់ បាហ្វតា(BAFTA) និងឈ្នះពានរង្វាន់មួយទៀតពីលោក ដាវីដ ឌី​ ដុនណេតទេឡូ David Di Donatello ។ នាងទទួលបានពានរង្វាន់ ហ្គលដិន ហ្គ្លប់(សកលមាស) សម្រាប់ការសំដែង របស់នាងនៅក្នុងរឿង ស៊ាំ ឡាយ៍ អ៊ីតហ័ត (Some like It Hot) នៅឆ្នាំ ១៩៥៩។ ខ្សែភាពយន្តដែលបានបញ្ចប់ចុងក្រោយរបស់ ម៉ុនរ៉ូ គឺរឿង មីសហ្វីតស៍ (Misfits )នៅឆ្នាំ ១៩៦១ ដែលសាច់រឿងនេះបាន សហការជាមួយនិងតារា ម្នាក់ដែលត្រូវបានគេអោយឈ្មោះថា ហ្គេបល ខ្លឺក (Gable Clark) ដោយបន្ទាប់មកបានក្លាយជាប្តីទី ៣ របស់នាង,គឺ អាដឺ មីលល័រ ( Arthur Miller) ។ នៅវេលាចុងក្រោយនៃជីវិតរបស់ ម៉ុនរ៉ូ ដែលត្រូវបានហ៊ុំពទ្ធ័ទៅដោយជំងឺ មានបញ្ហាផ្ទាល់ខ្លួននិងកេរ្តិ៍ឈ្មោះដែលមិនល្អ ហើយក្រោយមកចាប់ផ្ដើមមានការលំបាកក្នុងការធ្វើការជាមួយ។ ប្រវត្តិនៃការស្លាប់របស់នាងបត្រូវបានគេប៉ាន់ស្មានថាបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនច្រើនពេក។ នៅក្នុងឆ្នាំ ១៩៩៩ ម៉ុនរ៉ូ ជាតារាដែលត្រូវបានគេចំណាត់ថ្នាក់ថាជាតារាស្រីទីប្រាំមួយ ដែលអស្ចារ្យបំផុតគ្រប់ពេលវេលាទាំងអស់ដោយវិទ្យាស្ថានភាពយន្តអាមេរិក។ នៅក្នុងប៉ុន្មានទសវត្សបន្ទាប់ពីការស្លាប់របស់នាងនាងត្រូវបានគេរំលឹកឡើងជាញឹកញាប់ទាំងបែបសម័យ និងទាំងតំណាងអោយវប្បធម៌ក៏ដូចជានិមិត្តសញ្ញានៃសំរស់របស់ពិភពលោកដោយសហរដ្ធអាមេរិក។ នៅឆ្នាំ ២០០៩ ជាឆ្នាំដែលមានបណ្តាញទូរទស្សន៍មគ្គុទ្ទេសbបានអោយឈ្មោះ នាងថាជាស្រ្ដីលេខ១ នៅក្នុង ខ្សែភាពយន្ត Film's Sexiest Women of All Time (ស្ត្រី ដែល ស៊ិកស៊ី គ្រប់ពេល)។

ព័ត៌មានសង្ខេប ម៉ារីលីន ម៉ុនរ៉ូ, កើត ...
Remove ads
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads