យុន យ៉ាត
From Wikipedia, the free encyclopedia
Remove ads
យុន យ៉ាត ( កើតនៅឆ្នាំ១៩៣៤ - ១៥ មិថុនា ១៩៩៧) ត្រូវបានគេស្គាល់ផងដែរដោយឈ្មោះហៅក្រៅថា សមមិត្តនារីអាត ជាភរិយារបស់លោកសុន សេន រដ្ឋមន្ត្រីក្រសួងការពារជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យ ។ ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ គណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា បានដាក់លោកស្រីឱ្យទទួលបន្ទុកផ្នែកព័ត៌មាន និងអប់រំក្នុង និងក្រៅប្រទេស។ នៅឆ្នាំ១៩៧៧ នាងត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ទាប់ពីការចាប់ខ្លួននិងប្រហារជីវិតរបស់ ហ៊ូ នឹម ។ [១]
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ លោកខៀវ សំផន (អតីតប្រធានគណៈប្រធានរដ្ឋ ) បានប្រកាសថា យុន យ៉ាត និងសុន សេន ត្រូវបានចាប់ខ្លួនជាចារកម្មលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង វៀតណាម ហើយប្រកាសថាជាជនក្បត់។ យុន យ៉ាត និងសុន សេន និងសាច់ញាតិប្រាំបីនាក់របស់ពួកគេត្រូវបានប្រហារជីវិតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៩៧ ដោយរបបខ្មែរក្រហម ។ [២] [៣]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads