យ៉ូសែប ឆ្មារសាឡាស់
From Wikipedia, the free encyclopedia
Remove ads
លោក យ៉ូសែប ឆ្មារសាឡាស់ កើតនៅថ្ងៃទី២១ តុលា ឆ្នាំ១៩៣៧ ហើយ ស្លាប់ទៅវិញនៅឆ្នាំ ១៩៧៧ ខែកញ្ញា ។ លោកជាសង្ឃរាជ នៃសវររបស់ព្រះយ៉េស៊ូគ្រឹះរបស់សាសនាកាតូលិច នៅក្នុងទីក្រុងភ្នំពេញ (កម្ពុជា) រវាងចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៧។ គាត់ជាសង្ឃរាជដំបូង បង្អស់ របស់ជនជាតិខ្មែរ ហើយបានស្លាប់ដោយសារតែធ្វើការបាក់កំលាំង នៅក្នុងរបបប៉ុល ពត។
Remove ads
ជីវិត
សាឡាស់ កើតនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ១៩៣៧ ។ ហើយកិច្ចការដំបូងរបស់គាត់ គឺជាអភិបាល នៃសវករបស់ព្រះយេស៊ូគ្រឹស ក្នុងខេត្ដ បាត់ដំបង. គាត់បានត្រលប់ទៅប្រទេស បារាំង ដើម្បី សិក្សាបន្ដ។ នៅក្នុងខែ មេសា ឆ្នាំ១៩៧៥ ពួកខ្មែរក្រហម មានអំនាចលើទឹកដីខ្មែរទាំងមូល ។ ពួកគេបានបង្កើតរដ្ឋកុម្មុយនីសមួយ ជាមួយនឹងឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ ដែលសាសនាមួយចំនួននៅពេលនោះ ត្រូវបានហាមឃាតមិនឲ្យមាន ហើយវិនាសកម្មនៃកន្លែងសាសនា គឺបានត្រឹមតែសញ្ចឹងគិត។ នៅក្នុងខែ ឧសភា ឆ្នាំ ១៩៧៥ ជនបរទេសមួយចំនួននៅក្នុងប្រទេសត្រូវបានបណ្ដាញចេញ ហើយ រួមទាំងលោកសង្ឃសាសនាកាតូលិច ផងដែរ ហើយអ្នកស្រុក ត្រូវបានប្រឈមមុខ នៅក្នុងការបង្កបង្កើនផលនៅក្នុងស្រែ និងមួយចំនួនទៀត ត្រូវបានយកទៅសំលាប់ចោល។ សង្ឃរាជបារាំង អ៊ីវ រ៉ាមូស ជាប្រធាននៃព្រះវិហារនៅកម្ពុជា នៅពេលដែលខ្មែរក្រហមមានអំនាចលើទីកដីខ្មែរ។ គាត់ត្រូវបានបណ្ដាញ់ចេញពីរប្រទេសកម្ពុជាព្រោះគាត់ជាជនបរទេស ហើយ គាត់បានហៅ សាឡាស់ ឲ្យត្រលប់មកកម្ពុជាវិញ។ នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៩៧៥ ព្រះវិហារ ហូលី ស៊ី បានតែងតាំង សាឡាស់ ជាអ្នកបំរើរបស់ព្រះយ៉េស៊ូគ្រឹស នៅរាជធានីភ្នំពេញ ។ នៅថ្ងៃទី ៣០ ខែមេសា សង្ឃរាជ អ៊ីវ រ៉ាមូស ត្រូវបាននិរទេស ចេញពីរប្រទេស ជាមួយនិងលោកសង្ឃបរទេស និង អ្នកកាន់សាសនា។ បុព្វជិត និង អ្នកបួស ជនជាតិកម្ពុជាភាគច្រើន នៅសល់នៅតាមជនបទនិងមានជីវិតតិចតួចណាស់។ បន្ទាប់ពីរ សង្ឃរាជ អ៊ីវ រ៉ាមូស លាលែងពីរដំណែង ជាប្រធានព្រះវិហារនៅប្រទេសកម្ពុជា សាឡាស់ ក៏បានក្លាយទៅជាប្រធានវិញម្ដង ប៉ុន្ដែ គាត់ត្រូវបានពួកខ្មែរក្រហម បញ្ចូលគាត់ឲ្យទៅធ្វើស្រែ នៅក្នុងខេត្ដកំពង់ធំ។ ហើយបន្ទាប់មកគាត់បានស្លាប់នៅក្នុងឆ្នាំ ១៩៧៧ ដោយការបាក់កំលាំង នៅវត្ដថ្លា ឃុំ ស្រយូង ស្រុកបារាយ ខេត្ដកំពង់ធំ។
Remove ads
ប្រវត្ដិ

លោកទទួលភារកិច្ចបង្រៀនគ្រូអប់រំជំនឿ នៅព្រះសហគមន៏ខេត្ដបាត់ដំបង។ លោកទទួលអគ្គសញ្ញាតែងតាំង ជាអភិបាលព្រះសហគមន៏ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ ១៩៧៥ ។ លោកទទួលមុខងារជាអភិបាលឧបត្ថម្ភ នៃលោកអភិបាល អ៊ីវ រ៉ាមូស។ មុនទទួលអគ្គសញ្ញាតែងតាំងជាអភិបាល លោក សាឡាស់ កំពុងស្នាក់នៅ ឯប្រទេសបារាំង ។ ពេលទទួលលិខិតរបស់លោកអភិបាលព្រះសហគមន៏ភូមិភាគភ្នំពេញ ឲ្យវិលត្រលប់មកកម្ពុជាវិញ លោកក៏វិលត្រលប់មកកម្ពុជាភ្លាម។ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ ១៩៧៥ ក្រុងភ្នំពេញត្រូវកាន់កាប់ដោយអង្គការខ្មែរក្រហម លោកត្រូវគេកៀរទៅនៅតាំងគោកស្រុកបារាយ ខេត្ដកំពង់ធំ ។ សាឡាស់ត្រូវបានបង្ខំឲ្យធ្វើការជាទំងន់ នៅតាមកាដ្ឋាននានាក្នុងតំបន់ ស្រុកបារាយ។ ពេលធ្វើដំនើរទៅកាន់កាដ្ឋានលោកសង្ឃឹមថា នឹងបានជួបគ្រឹសបរិស័ទខ្លះ ដើម្បីលើកទឹកចិត្ដគេ តែមិនសម្រេចឡើយ ។ បន្ទាប់មកនៅឆ្នាំ១៩៧៧ ក៏ទទួលមរណភាព។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads