រចនាបថព្រះគោ

From Wikipedia, the free encyclopedia

Remove ads

រចនាបថព្រះគោ(ចុងសតវត្សទី៩)

Remove ads

រចនាបថព្រះគោ គិតចាប់ពី១ភាគ៤ចុងក្រោយនៃសតវត្សទី៩ ដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ សោយរាជចាប់ឆ្នាំ៨៧៧-ឆ្នាំ៨៨៩ និង ព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលព្រះបាទឥន្ទ្រវរ្ម័នទី១ ជាព្រះមហាក្សត្រដំបូងបានគង់នៅក្នុងរាជធានី ហរិហរាល័យដែរ ដែលស្ថិតនៅក្នុងតំបន់រលួសនៃខេត្ដសៀមរាប។ ប្រាសាទនៅក្នុងរចនាបថព្រះគោជាប្រាសាទសងអំពីឥដ្ឋនៅឡើយ បុន្តែស្ថាបត្យករសាងប្រាង្គច្រើននៅលើខឿនតែមួយ។ សិល្បៈក្នុងរបនាបថនេះមានលក្ខណៈខ្មែរសុទ្ធសាធ ហើយមានការវិវត្តន៍ក្នុងសម័យក្រោយទៀត។ ស្ថាបត្យករនៅប្រើប្រាស់ឥដ្ឋជាសម្ភារៈសំណង់នៅឡើយសម្រាប់ប្រាសាទប្រវត្តិសាស្រ្ត។ ពន្លងនៃការច្នៃប្រឌិតថ្មីបានផុសចេញយ៉ាងជាក់ស្តែងនៅក្នុងការតុបតែងលម្អខឿនប្រាសាទ ប្រាសាទជញ្ចាំង ហើយនិងការបន្ថែមចំនួនតួប្រាសាទនៅលើខឿនតែមួយ និងពង្រីកបច្ចេកទេសសំណង់តាមរយៈការសាល្បងឆ្លាករូបគ្រុឌមានចលនា និងក្បាច់ក្រឡោតទាប រូបយក្ខ ជាដំបូងបង្អស់នៅលើខឿនខាងលើប្រាសាទបាគង។ រូបភាពសិល្បៈបានក្លាយជាទ្រង់ទ្រាយខ្មែរពិតប្រាកដ ហើយបង្ហាញការវិវត្តន៍យ៉ាងខ្លាំងនៅក្នុងស្ថាបត្យកម្មបោះបង់សំណង់ទោល បន្ថែមចំនួនប្រាសាទនៅលើខឿនតែមួយ។ រចនាបថព្រះគោស្ថិនៅក្នុងរជ្ជកាលស្តេច៣ព្រះអង្គគឺ ព្រះបាទជ័យវរ្ម័នទី៣ ព្រះបាទឥន្ទ្រវរ្ម័នទី១ និងព្រះបាទយសោវរ្ម័នទី១។ រាជធានីហរិហរាល័យ(តំបន់រលួស) ដែលមានប្រាសាទដូចជា ប្រាសាទព្រៃមន្ទីរ ប្រាសាទត្រពាំងផុង(ព្រះបាទជ័យវរ្ម័នទី៣) ប្រាសាទព្រះគោ(ឆ្នាំ៨៧៩) ប្រាសាទបាគង(ឆ្នា៨៨១) និងប្រាសាទលលៃ(ឆ្នាំ៨៩៣)[]

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads