រាមាធិបតីទី២ (រជ្ជកាលទី២)

From Wikipedia, the free encyclopedia

រាមាធិបតីទី២ (រជ្ជកាលទី២)
Remove ads

រាមាធិបតីទី២ (រជ្ជកាលទី២) អង្គទងទី២ (អង់គ្លេស: Reamea Thipadei II/2nd reign) or (Ang Tong II) (ប្រ.ស|គ.ស ១៦៩៥-១៧៥៧) រជ្ជកាលគ្រងរាជ (គ.ស ១៧៥៥-១៧៥៧) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៩៩ ត្រូវនិង គ.សករាជ ១៧៥៥ ត្រូវនិង មហាសករាជ ១៦៧៨ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះអង្គទងរាជាធិរាជ រាមាធិបតី ព្រះអង្គជាបុត្រ ព្រះរាមាធិបតីទី១ នៃ អង្គពញ្ញាយ៉ង ទ្រង់ឡើងសោយរាជបន្តពី ព្រះជ័យជេស្ឋាទី៤ ដែលជាចៅក្មួយរបស់ទ្រង់ ។[]

ព័ត៌មានសង្ខេប
Remove ads

អណ្ណាមឈ្លានពានកម្ពុជា គ.សករាជ ១៧៥៧

Annam invaded Cambodia, 1757 AD

គ.សករាជ ១៧៥៧ ព្រះចៅក្រុងហ្វេ បានចាត់ឱ្យមេទ័ពអណ្ណាមនាម "គូកុង" លើកទ័ពចំនួន ២០,០០០ (២មុឺននាក់) ចូលឈ្លានពានកម្ពុជា ដើម្បីច្បាំងយកបន្ទាយភ្នំពេញ ពេលនោះ ព្រះរាមាធិបតីទី២ បានយាងចេញពីរាជធានីឧដុង្គ មកគង់នៅបន្ទាយភ្នំពេញដើម្បីត្រួតពលទ័ពដោយផ្ទាល់ និង បានចាត់ឱ្យកងទ័ពកម្ពុជា ២,៥០០០ (ជាង២មុឺននាក់) ចូលច្បាំងនិងកងទ័ពអណ្ណាម ដើម្បីការពារបន្ទាយភ្នំពេញ ។ កងទ័ពកម្ពុជាបានច្បាំងឈ្នះកងទ័ពអណ្ណាមនៅសមរភូមិភ្នំពេញ ពួកអណ្ណាម ក៏ដកទ័ពត្រឡប់ទៅវិញ ព្រះរាមាធិបតីទី២ អបអរជ័យជំនះនេះមិនប៉ុន្មាន ប្រមាណជា ៣ខែក្រោយមក ព្រះរាមាធិបតីទី២ ក៏ត្រូវព្រះអង្គណន ដែលជាបុត្រ របស់ព្រះឧទ័យរាជាទី២ ចូលដៃជាមួយពួកអណ្ណាម ហើយលួចធ្វើឃាត បានសម្រេចនៅបន្ទាយភ្នំពេញ ក្នុងខែមីនា ឆ្នាំ ១៧៥៧ នៃគ.សករាជ ។ ក្រោយពេលព្រះរាមាធិបតីទី២ យាងសោយទិវង្គតទៅ ព្រះអង្គណននៅតែមិនអាចឡើងសោយរាជបាន ក៏ព្រោះតែដែនដីរដ្ឋបាលកណ្ដាល និង គ្រឿងសម្រាប់ឡើងសោយរាជ គឺស្ថិតនៅរាជធានីឧដុង្គ ក្រោមការមើលខុសទ្រូវដោយបុត្ររបស់ទ្រង់គឺ ព្រះអង្គតន់ទី២ ដូចនេះហើយ ព្រះអង្គតន់ទី២ ក៏ឡើងសោយរាជបន្តពីព្រះបិតាខ្លួន ក្នុងឆ្នាំ ១៧៥៧ នៃគ.សករាជ ដែលយកព្រះនាមសម្រាប់រាជថា "ព្រះនរាយណ៍រាជា" ។[]

Remove ads

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

រាមាធិបតីទី២ (រជ្ជកាលទី២)
(គ.ស ១៦៩៥-១៧៥៧)
មុនដោយ
ជ័យជេស្ឋាទី៤
រាជាណាចក្រកម្ពុជា
(១៧៥៥-១៧៥៧)
តដោយ
នរាយណ៍រាជា

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads