លោកពញា

From Wikipedia, the free encyclopedia

Remove ads

លោកពញា (ភូមា: လောက်ဖျား រឺ လောက်ဖြား) ព្រះម្ចាស់នៃម្ចោនម្ចាគឺជាតួអង្គគន្លឹះដែលផ្ដើមឱ្យមានសង្គ្រាមសែសិបឆ្នាំ (រ. ១៣៨៥-១៤២៤) រវាងនគរហង្សាវត្តីបាគូនិយាយភាសាមន និង នគរអវៈនិយាយភាសាភូមា។ ជាព្រះភាតាមួយអង្គនៃព្រះបាទពញាឧនៃហង្សាវត្តី[កំណត់ ៣] លោកពញាបានគ្រប់គ្រងដីសណ្ដឥរាវត្តីប្រៀបដូចជាក្សត្រឯករាជ្យមួយអង្គកំឡុងរជ្ជកាលរបស់ព្រះភាតាទ្រង់ ៣៥ ឆ្នាំ។ នៅឆ្នាំ១៣៨៣ នៅពេលនោះព្រះរាជបុត្រច្បងរបស់ពញាឧ រាជាធិរាជបានប្រកាសខ្លួនជាក្សត្របន្ទាប់ពីការសោយទិវង្គតរបស់ពញាឧ លោកពញាមិនព្រមចុះចូលនឹងព្រះភាគិនេយ្យដែលមានព្រះជន្ម ១៦ ព្រះវស្សារបស់ទ្រង់ឡើយ។ នៅឆ្នាំ១៣៨៥ កាលណោះរាជាធិរាជបានត្រៀមបរពលទៅកាន់ដីសណ្ដនោះ លោកពញាក៏បានស្វះស្វែងរកជំនួយពីព្រះបាទស្វាស៊កឺនៃអវៈដោយសន្យានឹងចុះចូលនគរអវៈ។

ព័ត៌មានសង្ខេប លោកពញា လောက်ဖျား, ព្រះម្ចាស់នៃម្ចោនម្ចា ...

លោកពញាទ្រង់ព្រះលិខិតទៅកាន់ស្វាស៊កឺ:[]

ព្រះមហាក្សត្រប្រកបដោយកិត្តិគុណ ព្រះរាជបុត្រអកត្តញ្ញូបានបះបោរនៅពេលព្រះបិតារបស់ខ្លួននៅមានព្រះជន្មនៅឡើយ ហើយឥឡូវថែមទាំងហ៊ានឡើងសោយរាជ្យមហារាជបល្លង្ករបស់ព្រះពញាឧថែមទៀត ដោយយកគោរម្យងារថា "រាជាធិរាជ" ។ មុនពេលក្សត្រអង្គនេះកាន់អំណាចនឹងនរ ទូលព្រះបង្គំសូមព្រះអង្គម្ចាស់ឱ្យលើកទ័ពមកវាយបាគូទាំងដែនទឹក និង ដែនគោក។ ទូលព្រះបង្គំបានគ្រប់គ្រងកុសិមៈ និង ម្ចោនម្ចាហើយ សូមព្រះអង្គវាយលុកបាគូតាមផ្លូវទឹកចុះ។ នៅពេលព្រះអង្គទទួលបានជ័យជំនះទាំងស្រុង សូមព្រះអង្គនាំយករតនសម្បត្តិទាំងអស់នោះទៅ ចំពោះទូលព្រះបង្គំជាខ្ញុំ នឹងទទួលត្រឹមតែភោគផលប្រចាំឆ្នាំតែប៉ុណ្ណេះបានហើយ។

ការទទួលនូវការអញ្ជើញរបស់លោកពញាដោយព្រះបាទស្វាស៊កឺបានបង្កជាសង្គ្រាមសែសិបឆ្នាំរវាងអវៈ និង បាគូ។ ការបើកការលុកលុយហង្សាវត្តីដំបូងរបស់ស្វាស៊កឺនៅឆ្នាំ១៣៨៦ និង​ ១៣៨៧ នោះ មិនអាចបំបែកខ្សែការពាររបស់រាជាធិរាជបានទេ។ នៅឆ្នាំ១៣៨៨/៨៩ រាជាធិរាជបានវាយលុកដែនដីសណ្ដវិញម្ដង។ កងទ័ពរបស់រាជាធិរាជមិនអាចដណ្ដើមកាន់កាប់បានម្ចោនម្ចាឡើយ ដោយមានការរៀបចំខ្សែការពារយ៉ាងមាំមួន ទ្រង់ក៏ត្រូវបានបរាជ័យនៅកុសិមៈ ដែលការពារដោយព្រះរាជបុត្រាទាំងបីអង្គរបស់លោកពញា។ ក្រោយមកលោកពញាប្រថុយចាកចេញពីខ្សែការពាររបស់ខ្លួន ហើយក៏ត្រូវបានវាយកាន់កាប់បានដោយកងទ័ពរបស់រាជាធិរាជយ៉ាងឆាប់រហ័ស។ ម្ចោនម្ចាបានចុះចាញ់នៅឆ្នាំ១៣៩០។ ដែនដីសណ្ដទាំងមូលក៏បានចុះចាញ់ជាបន្តបន្ទាប់។[] ព្រះរាជបុត្ររបស់លោកពញា នព្វរត្ន និងព្រះរាជសុណិសា ផ្យានឈី ទាំងពីរអង្គបានភៀសព្រះកាយទៅអវៈ។ ស្វាស៊កឺបានស្វាគមព្រះអង្គម្ចាស់ទាំងពីរ ហើយបានតែងតាំងនព្វរត្ន ជាព្រះម្ចាស់នៃសាលីន និង ផ្យានឈី ជាព្រះម្ចាស់នៃប្រមុំ (ព្យី)។[]

លោកពញា ទ្រង់មានព្រះមហេសី ១៦ អង្គ និង បុត្រ ៧០ អង្គ។[]

Remove ads

កំណត់

    ឯកសារយោង

    គន្ថនិទ្ទេសន៍

    Loading related searches...

    Wikiwand - on

    Seamless Wikipedia browsing. On steroids.

    Remove ads