ពញាឧ

From Wikipedia, the free encyclopedia

ពញាឧ

ពញាឧ (ភូមា: ဗညားဦး, បញ្ចេញសំឡេង [bəɲá ʔú]; ១៣២៣–១៣៨៤) ជាក្សត្រទីប្រាំបីនៃហង្សាវត្តីបាគូ ដែលទ្រង់បានសោយរាជ្យចាប់ពីឆ្នាំ១៣៤៨ ដល់ ១៣៨៣។ ចាប់ពីសោយរាជ្យបានបាន ៣៥ ឆ្នាំ ព្រះអង្គបានប្រឈមមុខនឹងការបះបោរផ្ទៃក្នុងជាច្រើនលើក និង ការលុកលុយពីខាងក្រៅ។ ព្រះអង្គបានព្យាយាមបង្កបង្កើតអំណាចឥទ្ធិពលនគរឡើងវិញចេញក្រៅពីរាជធានីបុរាណ មុំហ៍ ក៏ប៉ុន្តត្រូវបានបង្ខំឱ្យត្រឡប់មកបាគូវិញ ដែលចុងក្រោយបានសន្មតថាជាទីតាំងយុទ្ធសាស្ត្រមួយដើម្បីក្ដោបក្ដាប់ដែនដីដែលមានមនុស្សនិយាយភាសាមននៅភូមាក្រោម។[]:២២៧ ប៉ុន្មានឆ្នាំចុងក្រោយនៃរជ្ជកាលរបស់ទ្រង់ពោរពេញដោយឧបាយកលទុច្ចរិតក្នុងរាជវាំងដណ្ដើមរាជបល្លង្កគ្នា។ ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ១៣៨៤ ពេលដែលកំពុងប្រឈមមុខនឹងការបះបោរមួយដោយព្រះរាជបុត្រច្បងរបស់ទ្រង់ រាជាធិរាជ

ព័ត៌មានសង្ខេប Mon flag ...
Mon flag Thumb
បិទ
ព័ត៌មានសង្ខេប ពញាឧ ဗညာဥူ, ព្រះមហាក្សត្រហង្សាវត្តី ...
ពញាឧ
ဗညာဥူ
ព្រះមហាក្សត្រហង្សាវត្តី
រជ្ជកាល១៣៤៨ – ២ មករា ១៣៨៤
អង្គមុនពញាឯល៏
អង្គក្រោយរាជាធិរាជ
ប្រសូត១៣២៣
មី.ស
មុំហ៍ (មោត្តមៈ)
សុគត២ មករា ១៣៨៤ (៦០ វស្សា)
ថ្ងៃសៅរ៍ ១០ ខ្នើត ខែតាបូដ្វេ មី.ស ៧៤៥
បាគូ (បេហ្គោ)
ជាយាចន្ទាមិនលុទី២
នីនអានដោង
ចន្ទាទេវី
សិរីរាជទេវី
សិរីមាយាទេវីទី១
រាជបច្ឆាញាតិរាជាធិរាជ
តឹឡាមេឌ៏
តឹឡាមេសិរី
ប៊ង៉ានម៉ុន
វង្សហ្វារ្យូ
បិតាចៅជេន
មាតាចន្ទាមិនលុទី១[]
សាសនាពុទ្ធសាសនាថេរវាទ
បិទ

ពញាឧត្រូវបានគេស្គាល់ថាជា ហ៊្សិនប៊្យូឝ៊ិន (ស្ដេចដំរីស) ពីព្រោះទ្រង់មានដំរីសមួយក្បាល រាប់ថាជាគ្រឿងសំគាល់សំខាន់នៃស្ដេចពុទ្ធសាសនិក។ ពេលដែលដំរីសបានស្រុតស្លាប់ទៅ ទ្រង់បានចំណាយពេលជាច្រើនឆ្នាំដើម្បីរកដំរីសមួួយទៀត។ នៅឆ្នាំ១៣៦២ ពញាឧបានជួសជុលព្រះចេតិយមាសឝ្វេដាហ្កន ដោយបន្ថែមឱ្យមានកំពស់ដល់ទៅ ២០ មាត្រ។[]

ព្រះរាជជីវភាពដំបូង

ជាព្រះរាជបុត្រនៃព្រះបាទចៅជេន និងជាព្រះនត្តាភាគិនេយ្យ នៃក្សត្រស្ថាបនិកនគរ ព្រះបាទហ្វារ្យូ ពញាឧបានចំរើនធំធាត់ឡើងនៅក្នុងរាជវាំងរបស់ព្រះបិតុលាទ្រង់ ព្រះបាទពញាឯល៏។ នៅក្នុងយុវវ័យរបស់ទ្រង់ ព្រះអង្គ និង ព្រះភាតាអយ្យកាមួយរបស់ទ្រង់ បុត្ររបស់ពញាឯល៏តែងតែមានជំលោះនឹងគ្នាដោយហេតុនេះទើបពួកគេត្រូវបានគេចាត់ទុកថាជាសត្រូវរាជល្លង្ក។ ព្រះភាតាអយ្យកាមួយរបស់ទ្រង់បានសោយទិវង្គតដោយព្រះរោគ ដូច្នេះទ្រង់ក៏បានក្លាយជាព្រះរជ្ជទាយាទជំនួសវិញ។[]

រជ្ជកាល

ប៉ុន្មានឆ្នាំនៅមុំហ៍

នៅពេលពញាឧបានអំណាចហើយ ព្រះអង្គបានរើរាជធានីត្រឡប់ទៅមុំហ៍វិញ (មោត្តមៈ) រាជធានីពេលកកើតរាជវង្ស។ (ព្រះបិតាទ្រង់បានរើរាជធានីទៅបាគូនៅឆ្នាំ១៣២៤។) នេះមិនមែនជាការរើរាជធានីដ៏សមស្របនោះទេ។ រីឯបាគូបានតាំងនៅក្នុងតំបន់យុទ្ធសាស្ត្រនៅកណ្ដាលចន្លោះ ដីសណ្ដឥរាវត្តី និង ឆ្នេរតនាវស្រីភាគខាងលើ មុំហ៍នៅចុងឆ្នេរតនាវស្រីដែលនៅខាងស្ដាំជាមាត់ច្រកឥទ្ធិពលអំណាចរបស់សៀម ហើយនៅឆ្ងាយពីមជ្ឈមណ្ឌលមនសំខាន់ទាំងពីរ។

ខណៈនោះ ព្រះរាជាប្រហែលជាកំពុងព្យាយាមយកតំរាប់តាមភាពជោគជ័យព្រះបិតុលារបស់ទ្រង់ចៅអក្នុងការសញ្ជ័យខ្សែឆ្នេរតនាវស្រីនៅទសវត្សឆ្នាំ១៣១០ តែព្រះអង្គមិនបានដូចបំណងឡើយ។ ជាដំបូង ឆ្នេរតនាវស្រីជាក់ស្ដែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រអយុធ្យាដែលជាអាណាចក្រទើបកកើតថ្មី។ នៅមុំហ៍ ព្រះអង្គបានប្រឈមមុខនឹងការបះបោរផ្ទៃក្នុងជាច្រើន ហើយនិងការវាយប្រហារពីខាងក្រៅដែលនៅទីបំផុតបានបង្ខំព្រះអង្គចាកចេញពីមុំហ៍។

នៅឆ្នាំ១៣៥៦ ទាហានលានស្រែដែលមានចំនួន ៨០០០០ នាក់ បានចូលមកលុកលុយស្រុកនៃមុំហ៍ ស៊ីត្តោង តាអ៊ិកក្លា ដុនវ៉ុន និង ឡាហ្គុនព្យី។ (ពង្សាវតារលានស្រែមិនបានកត់ត្រាអំពីការលុកលុយនេះឡើយ ដូច្នេះពួកអ្នកឈ្លានពានជាក់ស្ដែងអាចមកពីរដ្ឋទៃភាគខាងជើងផ្សេងមួយទៀត)។[] ព្រះអង្គក៏បានវាយបកការវាយប្រហារនេះវិញ។ នៅពាក់កណ្ដាលទសវត្សឆ្នាំ១៣៦០ ទ្រង់បានប្រឈមមុខនឹងការបះបោរមួយផ្សេងទៀត ពេលនោះបង្កឡើងដោយព្រះភាតារបស់ទ្រង់ មិនលិង្កា។ ព្រះអង្គបានបង្ក្រាបការបះបោរនេះបាន ហើយបានចេញរាជបញ្ជាប្រហារជីវិតមិនលិង្កា ហើយបានលើកមហេសីរបស់មិនលិង្កា ម្វេស៊ីន ជាព្រះម្ចាស់ក្សត្រី។ នៅខែមករា ១៣៦៨ ម្វេស៊ីនបានផ្ដល់កំណើតដល់ពញាន្វេ (ក្រោយមកហៅថា រាជាធិរាជ)។

ខាងក្រៅមុំហ៍

នៅឆ្នាំ១៣៦៩ ព្រះអង្គនៅតែប្រឈមមុខនឹងការបះបោរផ្សេងមួយទៀតដោយព្រះភាតាអយ្យកាមួយរបស់ទ្រង់ ប្យ៉ាត្តាបា ហើយត្រូវបានបង្ខំឱ្យចាកចេញពីមុំហ៍។ បន្ទាប់ពីកំណត់បំព្រួញព្រំដែននៅត្រឹមដុនវ៉ុន ទីកំណើតនៃបុព្វបុរសរបស់រាជវង្សរបស់ទ្រង់ នៅភាគខាងជើងមុំហ៍ ពញាឧបានឃ្លាតកាន់តែឆ្ងាយទៅដល់បាគូដើម្បីប្រមូលផ្ដុំកំលាំងឡើងវិញ។ បាគូមិនមែនជារាជធានីមនសំខាន់ទៀតទេចាប់ពីឆ្នាំ១០៥៧ នៅពេលដែលវាធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្សបាកាន និងនៅឆ្នាំ១៣៦៩ វាមានទំហំត្រឹមតែភូមិដ៏ធំមួយប៉ុណ្ណោះ។[] ព្រះអង្គក៏អាចពង្រឹងការគ្រប់គ្រងរបស់ទ្រង់ចាប់ពីបាគូ ក៏ប៉ុន្តែមិនអាចសញ្ជ័យមុំហ៍បានមកវិញឡើយ។[] ព្រះអង្គបានបញ្ជូនបុត្រីព្រះអង្គមួយអង្គ តឹឡាមេសិរីទៅថ្វាយព្រះចៅលានស្រែដើម្បីទទួលបានជំនួយពីព្រះអង្គមកវិញ។ (ព្រះនាងមនអង្គនេះត្រូវបានយាងត្រឡប់មកវិញនៅប៉ុន្មានឆ្នាំក្រោយមកទៀត ព្រោះតែព្រះនាងមិនទទួលបានការថ្នាក់ថ្នមដោយស្ដេចលានស្រែឡើយ។)[]

ការបះបោរពញាន្វេ

នៅបាគូ ពញាឧបានប្រឈមនឹងជំលោះទាស់ទែងបន្ថែមទៀតនៅក្នុងព្រះរាជវង្ស។ បុត្រាច្បងរបស់ទ្រង់ ព្រះអង្គម្ចាស់ពញាន្វេល្បីថាមិនចុះសំរុងគ្នានឹងព្រះអគ្គមហេសី ដែលព្រះបុត្រារបស់ព្រះអគ្គមហេសី ត្រូវបានព្រះបាទពញាឧតែងតាំងជារជ្ជទាយាទ។ ព្រះភគិនីរបស់ពញាឧ មហាទេវី និងព្រះភាតារបស់ទ្រង់លោកពញា ព្រះចៅនៃម្ចោនម្ចាបានឃ្លាំមើលរាជបល្លង្ក ហើយមានគំនិតសង្ស័យជាមួយពញាន្វេ។[] នៅឆ្នាំ១៣៨៣ ពញាន្វេព្រះជន្ម១៦វស្សា បានពង្រត់ជាមួួយព្រះភគិនីបិតាតែមួយ តឹឡាមេឌ៏របស់ទ្រង់ ភៀសព្រះកាយទៅកាន់ដាហ្កូន (ឥឡូវយ៉ានហ្កូន) ហើយបានបង្កការបះបោរមួយឡើង។ ព្រះមហាក្សត្រទ្រង់មានព្រះប្រឈួនខ្លាំង និងជិតសោយទិវង្គត។ នៅខែឧសភា ១៣៨៣ ព្រះអគ្គមហេសីរបស់ទ្រង់បានបញ្ជូនកងទ័ពមួយកងទៅកាន់ដាហ្កូន។ ពញាន្វេបានបង្ក្រាបកងទ័ពទ្រង់នៅដាហ្កន ហើយបរពលទៅកាន់បាគូ។ ព្រះមហាក្សត្រក៏បានសោយទិវង្គតកំឡុងពេលវាយប្រយុទ្ធគ្នា ហើយពញាន្វេបានក្លាយជាព្រះមហាក្សត្រ ដោយបានហៅព្រះអង្គឯងថាជា រាជាធិរាជ មានន័យថា ស្ដេចលើស្ដេច[][]

ស្ដេចដំរីស

ពញាឧត្រូវបានគេស្គាល់ថាជា ហ៊្សិនប្យូឝ៊ិន (ស្ដេចដំរីស) ពីព្រោះទ្រង់មានដំរីសមួយក្បាល ដែលបានចាត់ទុកជាគ្រឿងសំគាល់សំខាន់នៃស្ដេចពុទ្ធសាសនិក។ ពេលដែលដំរីសបានស្រុតស្លាប់ទៅ ព្រះអង្គបានចំណាយពេលជាច្រើនឆ្នាំដើម្បីស្វែងរកដំរីសមួយទៀត។ នៅឆ្នាំ១៣៦២ ពញាឧបានជួសជុលព្រះចេតិយមាសឝ្វេដាហ្កន ដោយការបន្ថែមកំពស់វារហូតទៅដល់ ២០ មាត្រ។[]

ពញាឧបានបញ្ជូនគណបេសកទូតមួយទៅសីហលៈ ហើយបានទទួលមកវិញនូវព្រះសារីរិកធាតុ ដែលចេតិយតំកល់សារីរិកធាតុមួយត្រូវបានកសាងឡើងនៅក្បែរ កន្លែងទទួល "ជ័យជំនះ" របស់ទ្រង់លើកងទ័ពលានស្រែ។[]

ឯកសារយោង

គន្ថនិទ្ទេសន៍

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.