ល្ខោនពោលស្រី

From Wikipedia, the free encyclopedia

Remove ads

ល្ខោនពោលស្រី គឺជាល្ខោន ដែលស្ថិតនៅជាមួយក្រុមល្ខោនខោលដែរ តាមន័យនៃពាក្យបកប្រែថា នារីអត្ថាធិប្បាយ។ ល្ខោនទាំងពីររួមគ្នាបង្កើតជាល្ខោន និងរបាំបុរាណដោយលេងជាមួយភ្លេងពិណពាទ្យ។ វាមិនដូចល្ខោនខោល ដែលបែងចែកអ្នកនិយាយទេ អ្នកសំដែងល្ខោនពោលស្រីគឺ ត្រឡប់មកអត្ថាធិប្បាយនៅពេលដែលសមាជិកផ្សេងទៀតកំពុងរាំ អ្នកសំដែងតែងតែលើក ស្បែកមុខ និងនិទានឆ្ពោះទៅកាន់អ្នកទស្សនីយជន។ ល្ខោនពោលស្រី គឺត្រូវបានគេជឿជាក់ថា មានប្រភពដើមមកពីទីក្រុងឧត្តុង្គរវាងឆ្នាំ ១៦១៨-១៦២៨ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២

ក្នុងឆ្នាំ១៨៧៨ កញ្ញា ជិន គឺជាគ្រូសិល្បៈដ៍ឆ្នើមមួយរូបមកពីកោះឧញ្ញាទ័យ មកបង្ហាត់ល្ខោន ពោលស្រី ក្នុងវត្តកៀនស្វាយក្រៅ។ សព្វថ្ងៃនេះ សិស្សម្នាក់របស់នាងអាយុ៧០ឆ្នាំឈ្មោះ ជា សាមុត បានជំនួសតំណែង ដើម្បីស្រោចស្រង់ល្ខោនពោលស្រី និងបង្រៀនល្ខោនទៅដល់សិស្ស នៅវត្តកៀនស្វាយក្រៅ បន្ទាប់មកក៏បាត់ខ្ខួនគ្មានដំណឹងជាង៤០ឆ្នាំមកហើយ។ ល្ខោននេះត្រូវ បានណែនាំឱ្យស្គាល់ឡើងវិញដោយ សាស្ត្រាចារ្យ ពេជ្រ ទុំក្រវិល ហង្ស សុត និងលោក ចិន្ត នាគ លោក សុខ សំអឿន កញ្ញា ហ៊ុល ផឿននារី និង លោក អាង គីមហ៊រ។ អ្នកផលិតកម្ម ជ័យសែន សំដែងនៅរោងល្ខោនចតុមុខ ដែលឧបត្តម្ភដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយនិងអង្គ ការក្រៅរដ្ឋាភិបាល UNESCO នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៩៩៩៕

Remove ads

ប្រភព

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads