វណ្ណដា
កម្ពុជា រ៉េប / ហ៊ីបហប From Wikipedia, the free encyclopedia
Remove ads
វណ្ណដា (អង់គ្លេស: Vannda) ឈ្មោះកំណើត ម៉ាន់ វណ្ណដា (កើតនៅ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៧) លោកគឺជាតារាចម្រៀងមួយរូបដ៏មានប្រជាប្រិយភាពនៅក្នុង ប្រទេសកម្ពុជា ដែលទទួលបាននូវការចាប់អារម្មណ៍ពីទស្សនិជន ជាមួយនិងការបង្ហាញខ្លួនរបស់លោកក្នុងឆ្នាំ ២០១៦ ដែលគេស្គាល់លោកតាមរយៈការផ្ទុកឡើង នូវបទចម្រៀងរបស់លោកនៅលើបណ្ដាញសង្គម YouTube ជាមួយនិងបទចម្រៀងដែលទទួលបានការចាប់អារម្មណ៍លើកដំបូង ដែលបទនេះមានចំណងជើងថា (គេជាអ្នកណា) ដែលបទចម្រៀងមួយនេះ ធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវវ័យអ្នកស្ដាប់ ហើយទទួលបានប្រជាប្រិយភាពជាបន្តបន្ទាប់ផងដែរ ។[១]
Remove ads
ជីវិតចាប់ផ្ដើម
Early Life
វណ្ណដា កើតនៅ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ១៩៩៧ លោកមានទីកន្លែងកំណេីតនៅទីរួម ខេត្តព្រះសីហនុ (បច្ចុប្បន្ន: ក្រុងព្រះសីហនុ) មិនមានកំណត់ត្រាពីក្រុមគ្រួសារលោកច្រើនឡើយ "រងចាំឯកសារយោងពីប្រភពផ្សេងៗទៀត ក្នុងការសរសេរបន្ថែម" ។ នៅក្នុងកំឡុងពេលសិក្សានៅវិទ្យាល័យ លោកបានចាប់ផ្តើមរៀនបង្កើតចង្វាក់ភ្លេង និងតែងនិពន្ធ ជាពិសេសនៅក្នុងឆ្នាំ ២០០៩ ដោយសារតែទេពកោសល្យតាំងពីកំណើត បូករួមទាំងចំនូលចិត្ត កាលពីកុមារភាព ជាមួយនិងការចូលចិត្ត នូវបទចម្រៀងបែបរ៉េប នៃចង្វាក់ហ៊ីបហប លោកបានសម្រេចចិត្តមករស់នៅក្នុងទីក្រុងភ្នំពេញ ក្នុងអំឡុងឆ្នាំ ២០១៤ ដើម្បីដើរតាមក្តីស្រមៃរបស់លោក ដែលចង់ក្លាយខ្លួនជាតារាចម្រៀងអជីប នៅពេលមកដល់ភ្នំពេញមុនដំបូង វណ្ណដា បានស្នាក់នៅក្នុងវត្តហើយលោកគ្មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួននោះទេ ជាមួយនិងភាពអត់ធ្មត់ និងការតស៊ូ ដើម្បីសម្រេចនូវក្ដីសុបិនរបស់ខ្លួន លោកបានហាត់រៀនកាត់តសម្រួលតន្ត្រីភ្លេងជារៀងរាល់ថ្ងៃ ជាមួយមិត្តភ័ក្តរបស់លោក រហូតដល់អាចចេញនូវបទចម្រៀងលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ ២០១៦ ។ វណ្ណដា បានចាប់ផ្តើមការងារនៅក្នុងវិស័យសិល្បៈជាមួយនឹងបទចម្រៀងដំបូងរបស់លោក គឺបទ "គេជាអ្នកណា" ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងចំណោមស្រទាប់យុវវ័យនាពេលនោះផងដែរ ហើយជាពេលវេលាដែលលោកបានឈានជើងចូលក្នុងពិភពសិល្បៈចាប់ពីពេលនោះមករហូតមកដល់បច្ចុប្បន្ននេះ ។[២]
បទចម្រៀងពេញនិយម ២០១៧ - ២០១៨
2017-2018 Popular songs
ក្នុងអំឡុងឆ្នាំ ២០១៧-២០១៨ វណ្ណដា បានបញ្ចេញនូវបទចម្រៀងពេញនិយមជាបន្តបន្ទាប់ បទរបស់លោក មានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់យុវវ័យក្នុងប្រទេសកម្ពុជា ក្នុងនោះមានបទចម្រៀងដែលធ្វើឱ្យ លោក ចាប់ផ្ដើមមានគេចាប់អារម្មណ៍និងស្គាល់កាន់តែច្រើនឡើងៗនោះគឺបទ "ឈឺទេ" និងបទ "ចាប់ផ្ដើម និង បញ្ចប់" (Start And Stop) ដែលមានការគាំទ្រយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះគួរសង្កេតឃើញថា អត្ថន័យនៃចម្រៀងភាគច្រើនរបស់លោក ច្រៀងរៀបរាប់ទាក់ទងពីជីវិតស្នេហា និង ជីវិតពិតក្នុងសង្គមបច្ចុប្បន្ន ។[៣]
ចូលរួមជាមួយផលិតកម្មបារមី ២០១៩
2019 Joined Baramey Production
ក្នុងអំឡុងឆ្នាំ ២០១៩ វណ្ណដា បានចូលរួមជាមួយផលិតកម្មបារមី (Baramey Production) ហើយត្រូវបានមហាជនពិសេសអ្នកនិយមចូលចិត្តវិស័យតន្ត្រីខ្មែរ គាំទ្រនិងទទួលស្គាល់ចំពោះទេពកោសល្យព្រមទាំងសមត្ថភាពរបស់លោក លោកជាសិល្បករវ័យក្មេងមួយរូបដែលអាចនាំយកវិស័យចម្រៀងខ្មែរទៅកាន់ពិភពលោក រហូតដល់មានការកោតសរសើរនិងឱ្យតម្លៃពីបណ្តាជនបរទេសអំពីសិល្បៈវប្បធម៌របស់កម្ពុជានាពេលកន្លងមក ។ ពេលនោះវិស័យតន្ត្រីនៅកម្ពុជាមិនសូវទូលំទូលាយទេ ពោលនៅមានការលួចចម្លងទាំងចង្វាក់ សាច់ភ្លេង និងការបកប្រែអត្ថបទដើមមកច្រៀងទាំងស្រុង ហើយវាក៏បានក្លាយទៅជាផ្នែកមួយដែលលោកគិតចង់ផ្លាស់ប្តូរវាចេញ ហើយទីបំផុត វណ្ណដា បានទទួលឱកាសធ្វើវាជាមួយផលិតកម្មបារមី និង បានកាន់កាប់ឧស្សាហកម្មតន្ត្រីកម្ពុជាយ៉ាងឆាប់រហ័ស និងយ៉ាងច្បាស់លាស់ ដោយបានបង្កើនចំនួនអ្នកទស្សនានៅលើ YouTube របស់គាត់ដល់រាប់លាននាក់ក្នុងពេលបច្ចុប្បន្ន ។[៤]
ប្រជាប្រិយភាពផ្នែកពាណិជ្ជកម្ម ២០២០
2020 Commercial Popularity
Remove ads
ការបង្ហាញខ្លួន
Appearance
- Olympic Games Paris France 2024 🇫🇷
- Taiwan In Takao Rock 2023 🇹🇼
- Rolling Loud Thailand 2023 🇹🇭
- Sabaidee Fest California America 2024 🇺🇸
- Rap Viet’s Final Show 2023 🇻🇳
- AMS 2022 Indonesia 🇮🇩
- Tokyo’s Rise 2023 Japan🇯🇵
- Big Mountain Music Festival 2023 Thailand.
សមិទ្ធិផល
Achievement
កាត់ឡុកតន្ត្រី
Discography
- គេជាអ្នកណា (2016)
- ឈឺទេ (2017)
- ចាប់ផ្ដើម និង បញ្ចប់ (2018)
- $kull the Album (2020)
- Hik Hik ft. Bad Boy Bert (2020)
- Time To Rise ft. Master Kong Nay (2021)
- Business Class (2025)
- SKULL 2 (SEASON 1) (2021-2022)
- TREYVISAI I: THE SEARCH FOR LIGHT (2025)
- TREYVISAI II: BURN LIKE THE SUN (2025)
អាល់ប៊ុមរួមគ្នា
- អ្នកលេង ft. ថេមប៉ូ ទ្រីស, រ៉យើរ, ស៊្នូហ្គា, រុីហ្សុី (2018)
- Follow Ma Dance ft. ប៉ូឡារិច, ឡូរ៉ាម៉ម, ក្មេងខ្មែរ (2020)
Remove ads
ឃើញដូចនេះ
See also
- អ្នកចម្រៀងកម្ពុជា
- តារាសម្ដែងកម្ពុជា
- តារាកំប្លែងកម្ពុជា
- ពិធីករកម្ពុជា
- ពិធីការនីកម្ពុជា
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads