វត្តព្រះធាតុភ្នំ
From Wikipedia, the free encyclopedia
Remove ads
វត្តព្រះធាតុភ្នំ ( ថៃ: วัดพระธาตุพนม ) គឺជា វត្តអារាមមួយនៅស្រុកធាតុភ្នំភាគខាងត្បូងនៃ ខេត្តនគរភ្នំ ភាគឦសានប្រទេសថៃ។ យោងទៅតាមរឿងព្រេង វត្តនេះមានព្រះឧរាង្សធាតុ / ឬ ព្រះឱរ៉ា / พระอุระ (ឆ្អឹងទ្រូងរបស់ព្រះពុទ្ធ) ជាទីសក្ការៈ ហើយដូច្នេះវាគឺជាសំណង់ព្រះពុទ្ធសាសនាថេរវាទដ៏សំខាន់បំផុតមួយនៅក្នុងតំបន់។ ជារៀងរាល់ឆ្នាំ ពិធីបុណ្យមួយត្រូវបានប្រារព្ធឡើងនៅធាតុភ្នំ ដើម្បីគោរពដល់វត្ត។ ពិធីបុណ្យពេញមួយសប្តាហ៍បានទាក់ទាញមនុស្សរាប់ពាន់នាក់ដែលធ្វើធម្មយាត្រាដើម្បីគោរពទីសក្ការៈបូជា។

នៅក្នុងពុទ្ធសាសនាថៃ វត្តព្រះធាតុភ្នំ ជាកន្លែងធ្វើធម្មយាត្រាដ៏ពេញនិយមសម្រាប់អ្នកកើត ឆ្នាំស្វា ។
វត្តនេះមានផ្ទាំងគំនូរជាច្រើនដែលបង្ហាញពីសុភាសិតប្រពៃណីថៃ។
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
