សករមន្ជរិ
From Wikipedia, the free encyclopedia
Remove ads
ព្រះនាងសករមន្ជរិ (គ.ស ប្រហែសលសតវត្សទី៨) រជ្ជកាល (គ.ស ៦១០-៦៣៥) ទ្រង់ត្រូវជាព្រះមហេសី នៃព្រះបានឦឝានវម៌្មទី១ ហើយមានរាជបុត្រដល់ទៅបីអង្គ ទីមួយព្រះនាម ភវវម៌្មទី២ ទីពីរ ព្រះសិវទត្ត និងទីបី ព្រះយុវរាជទី១ ហើយនិងបុត្រីមួយអង្គទៀត នាមម្ចាស់ក្សត្រីសុវណ៌។
Remove ads
សាសនា
ឯកសារសិលាចារឹកទាំងនេះ បានរាប់រៀបអធិប្បាយបញ្ជាក់អំពីជំនឿរបស់ព្រះមហាក្សត្រ អ្នកដឹកនាំ និងប្រជារាស្ត្រដែលគោរពបូជាព្រហ្មញ្ញសាសនា តែឲ្យតម្លៃទៅលើព្រះហរិហរៈ។ ព្រះហរិហរៈ ជាព្រះបដិមាមួយអង្គដែលមានពាក់កណ្ដាលជាព្រះវិស្ណុ និងពាក់កណ្ដាលទៀតជាព្រះឥសូរ។ ដូច្នេះ ព្រះបដិមាតែមួយតំណាងព្រះវិស្ណុផង ព្រះឥសូរផង។ ប៉ុន្តែព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រួមរស់នៅជាប់ជាមួយគ្នាដោយសុខសាន្ត គ្មានការប្រកាន់ ឬប៉ះទង្គិចគ្នាឡើយ។ នៅតាមកន្លែងគោរពបូជា នៅតាមសាលា ឬនៅផ្ទះសំណាក់តាមដងផ្លូវសម្រាប់អ្នកដំណើរ គេឃើញមានព្រះពុទ្ធបដិមា និងរូបព្រះអាទិទេពទាំងឡាយក្នុងព្រហ្មញ្ញសាសនាដាក់តាំងលើហ៊ឹងលើអាសនៈជាមួយគ្នា។ ប្រាសាទដែលស្ថិតនៅចំកណ្តាលនៃទីកក្រុងនេះឧទ្ទិសទៅព្រះសិវៈ (ព្រះហសិតេស្វរ)ហើយជាទីតម្កល់នូវរូបសិវលិង្គធ្វើរឣំពីមាសដែលជានិមិត្តរូបនៃព្រះឣាទិទេព។ លទ្ធិដែលចម្លងចេញមកពីប្រទេសឥណ្ឌានេះត្រូវបានគេប្រណិប័តន៍នៅក្នុងរាជវង្សខ្មែរចាប់តាំងពីរាជ្យព្រះបាទចិត្រាសេនា-មហេន្ទ្រវម៌្មទី១មកម្ល៉េះ។ ក្រៅឣំពីប្រាសាទដែលជាស្នាព្រហស្ថរបស់ព្រះបាទឦឝានវម៌្មទី១ ព្រះមហេសីរបស់ព្រះឣង្គព្រះនាមសករមន្ជរិ ក៏បានកសាងប្រាសាទមួយចំនួនដើម្បីឧទិ្ទសទៅព្រះសិវៈ និងឣាទិទេពផ្សេងៗទៀតនៅក្នុងព្រហ្មញ្ញសាសនា។ ជាមួយគ្នានេះក៏មានការប្រណិប័តន៍ព្រះពុទ្ធសាសនាដោយសំឣាងទៅ លើសិលាចារឹក ជាភាសាសំស្ក្រឹតមួយផ្ទាំង រៀបរាប់ឣំពីសេនាជំនិតព្រះមហាក្សត្រមួយរូបឈ្មោះវិទ្យយវិសេស ដែលជាជនប្រកបដោយចំណេះដឹងនិងប្រណិប័តន៍យ៉ាងខ្ជាប់ក្នុងវិស័យព្រះពុទ្ធសាសនា។ តម្រាមួយចំនួនពោលថា សាសនាព្រហ្មញ្ញលទ្ធិហរិហរៈកើតឡើងក្នុងរជ្ជកាលនេះ ហើយក៍បានបៀតបៀនព្រះពុទ្ធសាសនាយ៉ាងខ្លាំងរហូតដល់ស្ទើរតែសាបសូន្យ។
មុនដោយ មហេសីមហេន្ទ្រវម៌្មទី១ |
ក្សត្រីចេនឡា ៦១០-៦៣៥ |
តដោយ មហេសីភវវម៌្មទី២ |
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads