សង្កាត់ស្ទឹងមានជ័យទី២
From Wikipedia, the free encyclopedia
Remove ads
សង្កាត់ស្ទឹងមានជ័យទី២ (អក្សរឡាតាំង: Stueng Mean Chey Ti Pir រឺ Sangkat Stueng Mean Chey Ti Pir) ដែនរដ្ឋបាលស្ថិតនៅក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានភូមិចំណុះ ៨ ភូមិ។
Remove ads
និរុត្តិសាស្ត្រ
យកតាមឈ្មោះ សង្កាត់ស្ទឹងមានជ័យ ចាស់ បូកជាមួយ ទី២ ទៅជា ស្ទឹងមានជ័យទី២។
ប្រវត្តិ
មុនពេលកាត់បំបែកចេញជាបីសង្កាត់នៅក្នុងខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ជាដែនដីដែលស្ថិតក្នុងរដ្ឋបាលនៃសង្កាត់ស្ទឹងមានជ័យ។
បំណែងចែករដ្ឋបាល
អនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានបំបែកពី សង្កាត់ស្ទឹងមានជ័យ ចាស់ ទៅជាបីសង្កាត់គឺ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ហើយសង្កាត់ស្ទឹងមានជ័យទី២ភូមិទាំងអស់ ៨ ភូមិ។ ភូមិក្រមគឺ ១២០៦០៤[១]
អប់រំ
- សាលាបឋមសិក្សាស្ទឹងមានជ័យ
- សាលាសុវណ្ណភូមិ សាខាស្ទឹងមានជ័យ
- វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
- សាលាកម្ពុជា-អូស្ត្រាលី
សាសនា
- វត្តចង្ក្រាន្តតាព្រហ្ម ស្ទឹងមានជ័យ
សុខាភិបាល
- មណ្ឌលសុខភាពស្ទឹងមានជ័យ
សេដ្ឋកិច្ច
- ផ្សារស្ទឹងមានជ័យ
- ផ្សារស្ទឹងមានជ័យថ្មី
- ផ្សារញ៉ែមហ៊ុល
- ផ្សារភូមិទ្រា
- ផ្សារសឡា
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads