ខណ្ឌមានជ័យ
From Wikipedia, the free encyclopedia
Remove ads
ខណ្ឌមានជ័យ (អក្សរឡាតាំង: Mean Chey រឺ Khan Mean Chey) ស្ថិតនៅភាគអាគេ្នយ៍នៃភ្នំពេញ កម្ពុជា។ ខណ្ឌនេះបានបែងចែកទៅជា ៧សង្កាត់[២]។
អត្ថបទនេះមិនត្រូវបានដកស្រង់ឯកសារយោងចេញពីប្រភពណាមួយឡើយ (ខែធ្នូ ២០០៩) |
Remove ads
ប្រវត្តិ
កាលពីដើមឡើយ ខណ្ឌមានជ័យប្រហែលសម័យរដ្ឋកម្ពុជាស្ថិតក្នុងអំណាចរដ្ឋបាលរបស់ខេត្តកណ្ដាល ដែលជាស្រុកមួយរបស់ខេត្តកណ្ដាល ហៅថាស្រុកមានជ័យ។ [៣]
រដ្ឋកម្ពុជា-ព្រះរាជាណាចក្រទី២ (មុន-០៥ វិច្ឆិកា ២០១០)

ព្រះរាជាណាចក្រទី២ (០៥ វិច្ឆិកា ២០១០-២៥ ធ្នូ ២០១៣)

ក្រមប្រៃសណីយ៍ខណ្ឌមានជ័យ (១២០៦)
យោងតាមអនុក្រឹត្យ លេខ ១៤៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១០ ស្ដីពីការប្ដូរឃុំនៃរាជធានីភ្នំពេញទៅជាសង្កាត់។ កាត់យកឃុំវាលស្បូវ ឃុំព្រែកឯង ឃុំក្បាលកោះ និងឃុំព្រែកថ្មី នៃស្រុកកៀនស្វាយ ខេត្តកណ្ដាល បញ្ចូលក្នុងខណ្ឌមានជ័យនៃរាជធានីភ្នំពេញវិញ ជាសង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។[៤]
ព្រះរាជាណាចក្រទី២ (២៥ ធ្នូ ២០១៣ - ១៨ កក្កដា ២០១៦)

យោងតាមអនុក្រឹត្យ លេខ ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ស្ដីពីការបង្កើតខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ។ សង្កាត់ចំនួន ០៨ នៃខណ្ឌមានជ័យ ត្រូវកាត់ដាក់បញ្ចូលក្នុងខណ្ឌច្បារអំពៅថ្មី រួមមាន សង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ សង្កាត់និរោធ សង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ សង្កាត់ព្រែកឯង សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។[៥]
Remove ads
បំណែងចែករដ្ឋបាល

យោងតាម អនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបំបែកសង្កាត់ស្ទឹងមានជ័យ នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់ស្ទឹងមានជ័យត្រូវបំបែកជាបី សង្កាត់គឺ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣។ អម និងអនុក្រឹត្យ លេខ ១៤៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្ដីពីការបំបែកសង្កាត់បឹងទំពុន នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ សង្កាត់បឹងទំពុនក៏ត្រូវបំបែកជាពីរសង្កាត់ទៀតដែរ គឺសង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។ [៦][៧] [៨] [៩]
Remove ads
គ្រឹះស្ថានអប់រំ
រដ្ឋ
- សាលាបឋមសិក្សាចាក់អង្រែក្រោម
- សាលាបឋមសិក្សាចាក់អង្រែលើ
- សាលាបឋមសិក្សាភូមិឫស្សី
- សាលាបឋមសិក្សាវត្តសន្សំកុសល
- សាលាបឋមសិក្សាស្ទឹងមានជ័យ
- អនុវិទ្យាល័យហ៊ុនសែនចាក់អង្រែ
- វិទ្យាល័យហ៊ុនសែនចាក់អង្រែ
- វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
ឯកជន
- សាលាអន្តរជាតិចូសេម៉ារៀខឹលីដ្យ (JOSE MARIA COLLEGE INTERNATIONAL SCHOOL)[១០]
- សាលារៀនណត្សឡាញន៍
- សាលារៀនវ៉េស្ទឡាញន៍
- សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា
- មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE)
- សាលាអន្តរជាតិភ្នំពេញ (ISPP)
- វិទ្យាស្ថាន និង សាលាអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ
សុខាភិបាល
រដ្ឋ
- មណ្ឌលសុខភាពចាក់អង្រែ
- មណ្ឌលសុខភាពស្ទឹងមានជ័យ
ឯកជន
- គ្លីនិកសម្ភពក្បាលថ្នល់
វត្តអារាម
- វត្តចង្ក្រានតាព្រហ្ម
- វត្តចាក់អង្រែក្រោម
- វត្តចាក់អង្រែលើ
- វត្តជ្រោយអំពិល
- វត្តដំបូកខ្ពស់
- វត្តនន្ទមុនី
- វត្តអង្គពោធិញាណ
- វត្តសន្សំកុសល
- វត្តសាមគ្គីរង្សី
ផ្សារ
- ផ្សារចាក់អង្រែ (រដ្ឋ)
- ផ្សារទំនប់ថ្មី
- ផ្សារបឹងទំពុន (រដ្ឋ)
- ផ្សារប៉េសេ
- ផ្សារសឡា
- ផ្សារស្ទឹងមានជ័យ (រដ្ឋ)
- ផ្សារស្ទឹងមានជ័យថ្មី
- ផ្សារលូប្រាំ
- ផ្សារឯករាជ្យ៣
- ផ្សារដីថ្មី
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads