សង្គ្រាមគ្រីមៀ
ជម្លោះយោធាមួយក្នុងទស្សវត្តឆ្នាំ១៨៥០ From Wikipedia, the free encyclopedia
Remove ads
សង្គ្រាមគ្រីមៀ (ជាភាសាអង់គ្លេស៖ Crimean War, ភាសារុស្ស៊ី៖ Восточная война, Vostochnaya Vojna) (ខែមីនា ១៨៥៤ ដល់ ខែកុម្ភៈ ១៨៥៦) ជាសង្គ្រាមរវាងចក្រភពរុស្ស៊ីជាមួយនឹងសំព័ន្ឋមិត្ត ដែលមានបារាំង រាជាណាចក្ររួម រាជាណាចក្រសារឌីនៀ និងចក្រភពអូតូម៉ង់។ ការវាយប្រយុទ្ឋធ្វើឡើងជាចំបងនៅឧបទ្វីបគ្រីមៀ និងជាបន្ទាប់បន្សំនៅតួរគីខាងលិច និងតំបន់សមុទ្របាល់ទិក។ សង្គ្រាមគ្រីមៀត្រូវបានគេចាត់ទុកថាជា សង្គ្រាមទំនើប ដែលបានបណ្ដុះអោយមានការផ្លាស់ប្ដូរបច្ចេកទេស និងសព្វាវុធធ្វើសង្គ្រាមនាពេលអនាគត។
Remove ads
បុព្វហេតុនៃសង្គ្រាម
- ជំលោះអំពីដែនដីពិសិទ្ឋ
ការធ្វើរដ្ឋប្រហារឆ្នាំ១៨៥១ នៅបារាំងគឺជាឫសគល់ដើមដំបូងគេ ដែលនាំទៅដល់ការប្រកាសសង្គ្រាមទៅលើរុស្ស៊ីពីសំនាក់ពួកបារាំង និងអង់គ្លេសនៅថ្ងៃទី២៨ មិនា ១៨៥៤។ ណាប៉ូលេអុងទី៣ បានបញ្ជូនទូតទៅកាន់ចក្រភពអូតូម៉ង់ ដើម្បីបង្ខំអោយចក្រភពនេះទទួលស្គាល់បារាំងថាជាអាជ្ញាធរគ្រប់គ្រងនៅដែនដីពិសិទ្ឋ។
រំពេចនោះ រុស្ស៊ីបានប្រកាសប្រឆាំងនឹងការផ្លាស់ប្ដូរថ្មីនេះអំពីអាជ្ញាធររបស់ដែនដីពិសិទ្ឋនេះ។ ដោយសំអាងលើសន្ឋិសញ្ញាឆ្នាំ១៧៥៧ និង១៧៥៩ អុតតូម៉ាន់បានប្រកាសលុបចោលការសំរេចចិត្តមុននេះ ហើយច្រានចោលសន្ឋិសញ្ញាជាមួយបារាំង និងអះអាងថារុស្ស៊ីជាអាណាព្យាបាលគ្រិស្ដបរិស័ទអរតូដុកនៅចក្រភពអូតូម៉ង់។ ណាប៉ូលេអុងទី៣ បានឆ្លើយតបភ្លាមៗជាមួយនឹងទង្វើនេះ ដោយបញ្ជូនកងកំលាំងទ័ពតាមនាវាស្សាលឡឺម៉ាញទៅកាន់សមុទ្រខ្មៅ ដែលនេះជាទង្វើរំលោភលើកត្តិកាសញ្ញាឡុងដ្រ៍អំពីច្រកសមុទ្រ។ ការបង្ហាញកំលាំងរបស់បារាំងរួមមានផងដែរនូវការប្រើប្រាស់ឥទ្ឋិពលការទូត និងទឹកលុយដើម្បីទាក់ទាញព្រះចៅស៊ុលតង់អាប់ឌុលមេស៊ីដទី១ អោយយល់ស្របចំពោះសន្ឋិសញ្ញាថ្មី ដោយប្រកាសទទួលស្គាល់បារាំង និងវិហាររ៉ូម៉ាំងកាតូលិកថាជាអជ្ញាធរកំពូលលើដែនដីពិសិទ្ឋ គ្រប់គ្រងលើទីសក្ការៈគ្រិស្តសាសនា និងកូនសោរចូលទៅកាន់វិហារគ្រិស្តសាសនាដើម ដែលមុននេះត្រូវបានកាន់កាប់ដោយវិហារអរតូដុកក្រិច។
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads