សមុទ្រអុកហុតស្គ៍
From Wikipedia, the free encyclopedia
Remove ads
សមុទ្រអុកហុតស្គ៍ (ជាភាសាអង់គ្លេស៖ Sea of Okhotsk ជាភាសារុស្ស៊ី៖ Охо́тское мо́ре) ជាផ្នែកមួយរបស់មហាសមុទ្រប៉ាស៊ីហ្វិក។ វាស្ថិតនៅចន្លោះរវាងឧបទ្វីបកាំចាត់កា(នៅខាងកើត) កំរងកោះគូរីល(នៅអាគ្នេយ៍) កោះហុកកៃដូ(នៅខាងត្បូង) កោះសាខាលីន(នៅខាងលិច) និងឆ្នេរស៊ីបេរី(នៅខាងលិចនិងខាងជើង)។ វាត្រូវបានដាក់ឈ្មោះតាមលោកអុកហុតស្គ៍ ដែលជាជនជាតិរុស្ស៊ីដំបូងគេដែលមកតាំងទីលំនៅនៅរុស្ស៊ីចុងបូព៌ានេះ។
Remove ads
ភូមិវិទ្យា
សមុទ្រអុកហុតស្គ៍ភ្ជាប់ទៅសមុទ្រជប៉ុនតាមច្រកទាំងសងខាងកោះសាខាលីន៖ គឺនៅខាងលិចតាមរយៈឈូងសមុទ្រសាខាលីននិងឈូងសមុទ្រតារតារី និងនៅខាងត្បូងតាមរយៈច្រកឡាប៉េរូស។ នៅក្នុងរដូវរងារ ការធ្វើដំនើរនៅលើសមុទ្រអុកហុតស្គ៍មានការលំបាកខ្លាំង និងជួនកាលមិនអាចធ្វើទៅបានដោយសារមានកំនទឹកកកអណ្ដែតលើផ្ទៃសមុទ្រ។ ការណ៍នះបណ្ដាលមកពីបរិមាណទឹកសាបហូរមកពីទន្លេអាមួរដ៏ច្រើនលើសលុប ធ្វើអោយកំរិតភាពប្រៃរបស់ទឹកសមុទ្រធ្លាក់ចុះនិងធ្វើអោយសីតុណ្ហភាពចំនុចកំនករបស់ទឹកសមុទ្រកើនឡើង។ បរិមាណនិងកំរាស់របស់ទឹកកកអណ្ដែត(អាយហ្វ្លោ)នេះប្រែប្រួលដោយកត្តាច្រើនយ៉ាងមាន ទីតាំង រដូវកាល ចរន្ដទឹក និងសីតុណ្ហភាពសមុទ្រ។
លើកលែងតែកោះហុកកៃដូដែលជារបស់ជប៉ុន សមុទ្រអុកហុតស្គ៍ត្រូវបានហ៊ុមព័ទ្ឋពីគ្រប់ជ្រុងដោយដែនដីក្រោមការគ្រប់គ្រងរបស់សហព័ន្ឋរុស្ស៊ី។ ដោយហេតុនេះហើយ សមុទ្រនេះជាត្រូវបានគេសន្មតជាទូទៅថាស្ថិតនៅក្រោមអធិបតេយ្យភាពរុស្ស៊ី។
Remove ads
ធនធានធម្មជាតិ
ស្រទាប់ឧស្ម័នធម្មជាតិនិងប្រេងកាតចំនួន២៩កន្លែងត្រូវបានគេរកឃើញនៅក្នុងធ្នើរក្បែរច្រាំងសមុទ្រក្នុងសមុទ្រអុកហុតស្គ៍នេះ។ បរិមាណឥន្ឋនៈសរុបត្រុវបានគេវាយតំលៃថាមានប្រហែល ៣,៥ពាន់លានតោន ដែលក្នុងនោះមានប្រេងកាត ១,២ពាន់លានតោន និងឧស្ម័នធម្មជាតិ ១,៥ពាន់លានម៉ែត្រគូប។
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads