សហភាពភូមា (១៩៤៨–១៩៦២)

From Wikipedia, the free encyclopedia

សហភាពភូមា (១៩៤៨–១៩៦២)
Remove ads

សហភាពភូមា (ភាសាភូមា៖ ပြည်ထောင်စု မြန်မာနိုင်ငံတော်‌) គឺជាសម័យកាលរយៈពេលដប់បួនឆ្នាំ (១៩៤៨–១៩៦២) ក្រោយពីប្រទេសភូមាបានប្រកាសឯករាជ្យពីអាណានិគមអង់គ្លេស។ នៅក្នុងសម័យកាលនេះ ប្រទេសភូមាត្រូវប្រឈមនឹងកុបកម្មកុម្មុយនិស្តនិយមជាច្រើនដោយភាគច្រើនផ្តើមឡើងដោយបក្សកុម្មុយនិស្តភូមា (ទង់ស) ដឹកនាំដោយថន ធុន, បក្សកុម្មុយនិស្តទង់ក្រហមដឹកនាំដោយតាកឃីន ស៊ូ, អង្គការប្រជាជនស្ម័គ្រចិត្ត និងអង្គការនយោបាយជាច្រើនទៀត។ល។[]

ព័ត៌មានសង្ខេប ပြည်ထောင်စု မြန်မာနိုင်ငံတော်‌, រដ្ឋធានី ...
Remove ads
Remove ads

ប្រវត្តិសាស្ត្រ

តំបន់ទីជនបទនៃភូមិភាគខាងជើងប្រទេសភូមាត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់កងកម្លាំងគួមីនតាងបន្ទាប់ពីសង្គ្រាមស៊ីវិលចិនបានបញ្ចប់នៅក្នុងឆ្នាំ១៩៤៩។[] ដំបូងឡើយ ភូមាតែងតែទទួលស្វាគមន៍ជំនួយពីបរទេសដើម្បីកសាងប្រទេសជាតិឡើងវិញក៏ប៉ុន្តែដោយសារតែការគាំទ្រវត្តមានយោធាជាតិនិយមចិននៅភូមាដោយអាមេរិក ទីបំផុតប្រទេសនេះក៏សម្រចចិត្តបដិសេធរាល់ជំនួយបរទេសភាគច្រើនដូចជាការមិនចូលរួមជាមួយអង្គការសន្ធិសញ្ញាអាស៊ីអាគ្នេយ៍ (SEATO) ជាដើមហើយភូមាបានងាកមកគាំទ្រសន្និសីទក្រុងបាន់ដុងនៅឆ្នាំ១៩៥៥ វិញ។[]

នៅឆ្នាំ១៩៥៨ ខណៈដែលប្រទេសនេះកំពុងតែអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចរបស់ខ្លួន វិបត្តិនយោបាយមួយបានផ្ទុះឡើងគឺបន្ទាប់ពីសម្ព័ន្ធសេរីភាពប្រជាជនប្រឆាំងលទ្ធិហ្វាស៊ីសដែលជាបក្សសម្ព័ន្ធនយោបាយមួយដ៏សំខាន់របស់ភូមាបានបែកបាក់ទៅជាពីរក្រុមបក្សពួកផ្សេងៗគ្នា។[][] ស្ថានភាពនយោបាយកាន់តែមានភាពច្របូកច្របល់ឡើងនៅក្នុងសភាភូមារហូតដល់ដំណាក់កាលដែលលោកអ៊ូ នូ (ប្រធានដឹកនាំសម្ព័ន្ធសេរីភាពប្រជាជនប្រឆាំងលទ្ធិហ្វាស៊ីស) ត្រូវបានគេរួមបោះឆ្នោតដកទំនុកចិត្តចេញប៉ុន្តែលោកបានគេចខ្លួនពីការដកអំណាចដោយសារតែមានការគាំទ្រពីក្រុមរណសិរ្សរួបរួមជាតិ ដែលត្រូវបានគេជឿថាមានសមាជិកខ្លះជា"អ្នកនយោបាយកុម្មុយនិស្តសម្ងាត់"។[]

អ្នកមូលវិវដ្តនៅក្នុងជួរយោធាបានមើលឃើញរឿងទាំងនេះថាជា"ការគំរាមកំហែង"របស់បក្សកុម្មុយនិស្តភូមាដោយការចុះកិច្ចព្រមព្រៀងជាមួយអ៊ូនូតាមរយៈរណសិរ្សរួបរួមជាតិប៉ុន្តែចុងក្រោយ អ៊ូនូបាន'អញ្ជើញ'អគ្គមេបញ្ជាការកងទ័ពលោកឧត្តមសេនីយ៍នេវីនឱ្យឡើងដឹកនាំប្រទេស។[] បន្ទាប់ពីយោធាបានឡើងកាន់កាប់ប្រទេស អ្នកគាំទ្រកុម្មុយនិស្តប្រមាណជាង ៤០០ នាក់ត្រូវបានចាប់ខ្លួនដែលក្នុងនោះមាន ១៥៣ នាក់ត្រូវបាននិរទេសទៅកាន់កោះកូកូសនៅឯសមុទ្រអង់ដាម៉ង់។ ក្នុងចំណោមពួកគេទាំងនោះគឺមានមេដឹកនាំរណសិរ្សរួបរួមជាតិឈ្មោះអ៊ុងថាន់ដែលត្រូវជាបងប្រុសរបស់លោកអ៊ុងសាន។ សារព័ត៌មានមួយចំនួនក៏ត្រូវបានបិទផងដែរ។[]

រដ្ឋាភិបាលបណ្តោះអាសន្នរបស់នេវីនបានធ្វើឱ្យស្ថានការណ៍នយោបាយមានស្ថិរភាពវិញនិងថែមទាំងបានបើកផ្លូវសម្រាប់ឱ្យអ៊ូនូចូលមកបម្រើការក្នុងឆាកនយោបាយម្តងទៀតផងដែរជាមួយគណបក្សនយោបាយថ្មីឈ្មោះថាគណបក្សសហភាព[] មិនយូរប៉ុន្មាន វិបត្តិជម្លោះនយោបាយក៏ត្រឡប់មកវិញដោយលើកនេះគឺបង្កឡើងដោយចលនាបះបោរសហព័ន្ធសាន។

លោកឧត្តមសេនីយ៍នេវីនបានបង្ក្រាបចលនាបះបោរនោះបានដោយជោគជ័យនៅក្នុងឆ្នាំ១៩៥៩។ នៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៦២ នេវីនបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលចេញពីអំណាចនិងចាប់ឃុំខ្លួនមេដឹកនាំស៊ីវិលជាន់ខ្ពស់ដែលរួមមានទាំងលោកអ៊ូនូផងដែរ។ នេវីនបានប្រកាសប្រែប្រទេសភូមាមកជារដ្ឋសង្គមនិយមដោយស្ថិតនៅក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាបដិវត្តន៍សហភាពដែលមានមន្ត្រីយោធាកំពូលៗជាសមាជិក។[]

Remove ads

មើលផងដែរ

  • សម្ព័ន្ធសេរីភាពប្រជាជនប្រឆាំងលទ្ធិហ្វាស៊ីស

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads