សិរីទិព្វមាលី

From Wikipedia, the free encyclopedia

Remove ads

ព្រះសិរីទិព្វមាលី នាកាលព្រះរាជពិធីរំលាយព្រះសព ចប់សព្វគ្រប់ជាសូរេចហើយ សម្ដេចព្រះភគវតី ព្រះសិរីទិព្វមាលី ទេវីចក្រពត្តិ ជាព្រះអគ្គមហេសី នៃព្រះបាទសិរីសុគន្ធចក្រ។ ព្រះអង្គសុំយកព្រះបរមធាតុសម្ដេចព្រះស្វាមី ដើម្បីនឹងដង្ហែទៅបញ្ចុះ នៅនគរបានជ័យបានការដែលជាស្រុកកេរ្តិ៍របស់ព្រះអង្គ។ សម្ដេចបានឲ្យជាងសាងព្រះបដិមាករមួយ ស្នងព្រះរូបសម្ដេចព្រះស្វាមី ទុកក្នុងគុហាមួយ នៅទីនោះគ្រាន់ជាទីប្រតិបត្តិ របស់ព្រះអង្គជាអចិន្ត្រៃយ៍ទៅ ដោយហេតុថាព្រះអង្គលោកអាឡោះអាល័យ ព្រះស្វាមី ពន់ប្រមាណណាស់។ អាស្រ័យហេតុនេះ ព្រះបដិមាករអង្គនេះ បានព្រះនាមថា : ព្រះរូបព្រះបាទ បរមសុគន្ធចក្រ តែអ្នកស្រុកហៅយារៗមកថា : អ្នកតាសុគន្ធចក្រ ទៅវិញ។ អ្នកស្រុករាប់អាន ព្រះរូបនេះណាស់។ ទោះគេទៅបន់ស្រន់សុំការអ្វីៗ ក៏គេរមែងតែងបានដូចសេចក្ដីប្រាថ្នា។

ព័ត៌មានសង្ខេប សិរីទិព្វមាលី, ស្វាមី/មហេសី ...
Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads