ស៊ីនេម៉ាទិច
From Wikipedia, the free encyclopedia
Remove ads
ស៊ីនេម៉ាទិច (ជាភាសាបារាំង៖cinématique, ជាភាសាអង់គ្លេស៖Kinematics) ជាផ្នែកមួយនៃមេកានិច ដែលសិក្សាពីចលនារបស់អង្គធាតុមួយ ដោយមិនគិតអំពីបុព្វហេតុដែលបង្ករវា។ ផ្នែកមួយទៀតរបស់មេកានិច ដែលសិក្សាពីទំនាក់ទំនងរវាងចលនានិងបុព្វហេតុ គេអោយឈ្មោះថាឌីណាមិច។
ផ្នែកស៊ីនេម៉ាទិចចាប់កំនើតនៅថ្ងៃទី២០ មករា ១៧០០ នៅពេលដែល ព្យែរ វ៉ារីញ៉ុង បានកំនត់សញ្ញាញរបស់សំទុះនិងបានបង្ហាញថា គេអាចគណនាល្បឿនខណៈនិងសំទុះខណៈបានដោយងាយ ដោយប្រើប្រាស់ដេរីវេ។
ស៊ីនេម៉ាទិចចែកចេញជា ស៊ីនេម៉ាទិចនៃចំនុចរូបធាតុ និង ស៊ីនេម៉ាទិចនៃសូលីដ។
Remove ads
និយមន័យគ្រឹះ
ដើម្បីសិក្សាពីស៊ីនេម៉ាទិច គេចាំបាច់ត្រូវកំនត់ជាមុននូវតំរុយ គឺប្រព័ន្ធកូអរដោនេលំហនិងតំរុយពេល។ គ្រប់ចំនុចនៅក្នុងលំហ មានកូអរដោនេ និងមានម៉ាស់ (តាមពិតនៅក្នុងស៊ីនេម៉ាទិច គេមិននិយាយពីម៉ាស់ក៏បាន)។
- គ្រប់ចំនុចរូបធាតុ(មានវិមាត្រដ៏តូច) អាចកំនត់ដោយវ៉ិចទ័រទីតាំង ដែលអាចប្រែប្រួលតាមពេលវេលា បើសិនជាវត្ថុនោះមានចលនា។
- ដោយធ្វើដេរីវេវ៉ិចទ័រទីតាំងធៀបនឹងពេល គេបានវ៉ិចទ័រល្បឿន
រឺ
- ដោយធ្វើដេរីវេវ៉ិចទ័រល្បឿនធៀបនឹងពេល គេបានវ៉ិចទ័រសំទុះ
រឺ
- សមីការពេលនៃចលនាសរសេរ៖ ត្រូវគ្នានឹងសមីការប៉ារ៉ាម៉ែត្រនៃគន្លង។ ជាទួទៅគេអាចបង្រួមសមីការគន្លងជា៖ (ចំនាំថាក្នុងសមីការគន្លងគ្មាន t ទេ)។

សមីការគន្លងជាសំនុះចំនុចដែលចំនុចរូបធាតុឬផ្ចិតនិចលភាពរបស់សូលីដគូសបាន។ យើងអាចកំនត់អាប់ស៊ីសកោង ជាចំងាយចរនៅលើគន្លង (គិតធៀបនឹងចំនុចគោលតំរុយលើគន្លងនាខណៈពេល )។ គេសរសេរ៖
- នាំអោយ
តំលៃល្បឿនខណៈជាដេរីវេនៃអាប់ស៊ីសកោង៖
តំរុយប្រើក្នុងស៊ីនេម៉ាទិច
តំរុយកាតេស៊ីយាង
=តំរុយប៉ូលែ
តំរុយស៊ីឡាំង
តំរុយស៊្វែរ
ចលនាដែលគេនិយមសិក្សានៅក្នុងស៊ីនេម៉ាទិច
- ចលនាត្រង់ស្មើ
- ចលនាត្រង់ប្រែប្រួលស្មើ
- ចលនាវង់ស្មើ
- ចលនាវិល
- ចលនាកង់
- ទន្លាក់សេរី
- ចលនាគ្រាប់ផ្លោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads