ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស

From Wikipedia, the free encyclopedia

ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស
Remove ads

ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ( ខ្មែរ: ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ,កើតនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ១៨៩១ – ៣០ មករា ១៩៧២) គឺជាអ្នក​នយោបាយខ្មែរ​ដែល​កាន់​តំណែង​ជានាយក​រដ្ឋមន្ត្រី​កម្ពុជាពី​ឆ្នាំ ១៩៤៧ ដល់ ១៩៤៨។ ទ្រង់បានកើតនៅទីក្រុងភ្នំពេញ ដោយមាន ស៊ីសុវត្ថិ វឌ្ឍនវង្ស ជាបិតា និងអ្នងម្នាង ស្បៃរឿង ជាមាតា ។ បន្ទាប់ពីបានទទួលសញ្ញាប័ត្រមធ្យមសិក្សា ទ្រង់បានមកសិក្សា សាលាវិទ្យានយោបាយ នាទីក្រុងប៉ារីស ។

 

ព័ត៌មានសង្ខេប ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស, នាយករដ្ឋមន្ត្រីនៃកម្ពុជា ...
Remove ads

ទ្រង់បានចូលកម្ពុជាវិញដោយបម្រើការងារខាងផ្នែកតុលាការ ទ្រង់បានទទួលតំណែងជា នាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីការយាងសោយទិវង្គតរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ភ្លាមៗ ។ ទ្រង់បានរៀបអាពាហ៍ពិពាហ៍ជាច្រើនលើក មានបុត្រចំនួន ២៥ អង្គ ។ ទ្រង់គង់នៅក្រុងភ្នំពេញរហូតដល់ចូលទីវង្គតនៅឆ្នាំ ១៩៧២ ។ ទ្រង់មានបណ្ណាល័យឯកជនមានរក្សាទុកសាស្ត្រា រឿងរាមកេរ្តិ៍ ដែលពេលក្រោយមក ក្នុងឆ្នាំ ១៩៣២ លោកស្រី ស៊ុយហ្សាន កាប៉ឺឡែស នាយិកាវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ជាមួយសាលាបារាំងចុងបូព៌ា បានបោះពុទ្ធផ្សាយយ៉ាងទូលំទូលាយ ។[]

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads