ស៊ីហ្គេម

From Wikipedia, the free encyclopedia

ស៊ីហ្គេម

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម (មកពីពាក្យអង់គ្លេស Southeast Asian Games ឬ SEA Games) គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍​នៃបណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេមត្រូវគេប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង​ ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ​ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (International Olympic Committee ហៅកាត់ថា IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (Olympic Council of Asia)។

Thumb

ប្រទេសដែលចូលរួម

ព័ត៌មានបន្ថែម លេខកូដ IOC, ប្រទេស ...
លេខកូដ IOCប្រទេសឆ្នាំចូលរួមលើកដំបូងលេខកូដ ISOចំនាំ
BRU ប្រ៊ុយណេ១៩៨៨BRN-
CAM កម្ពុជា១៩៥៦KHM-
INA ឥណ្ឌូនេស៊ី១៩៥៦IDNIHO 1952    FIFA-code IDN
LAO ឡាវ១៩៨០LAO-
MAS ម៉ាឡេស៊ី១៩៥៦MYS-
MYA មីយ៉ាន់ម៉ា១៩៩៦MMRBIR 1948-1992
PHI ហ្វីលីពីន១៩២៤PHL-
SIN សិង្ហបុរី១៩៤៨SGP-
THA ថៃ១៩៥២THA-
TLS ទីម័រខាងកើត២០០៤TLSIOA 2000
VIE វៀតណាម 1១៩៥២VNM
បិទ

1-គិតតាំងពីវៀតណាមខាងត្បូង

ប្រវត្តិ

ស៊ីហ្គេមមានដើមកំណើតតពីការប្រកួតកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (Southeast Asian Peninsular Games ឬ SEAP Games)។ នៅថ្ងៃទី២២ ឧសភា ឆ្នាំ១៩៥៨ ប្រតិភូមកពីបណ្ដាប្រទេសឧបទ្វីបអាស៊ីអាគ្នេយ៍​ដែលបានចូលរួមការប្រកួតកីឡាអាស៊ី (អាស៊ីហ្គេម Asian Games)លើកទី៣ នៅតូក្យូ ប្រទេសជប៉ុន បានបើកកិច្ចប្រជុំមួយ​និងបានព្រមព្រៀងគ្នាបង្កើតអង្គការកីឡាមួយ។ SEAP Games ត្រូវបានផ្ដួចផ្ដើមគំនិត​ដោយលោកលួងសុខុមណៃប្រាដិត ដែលពេលនោះជា​អនុប្រធានគណកម្មការអូឡាំពិចថៃ។ មូលហេតុនៃការស្នើបង្កើតនោះ​គឺដើម្បីធ្វើសហប្រតិបត្តិការ​លើកស្ទួយព្រឹត្តិការណ៍កីឡាក្នុងតំបន់​និងរឹតចំនងមិត្តភាព​និងការយល់ដឹងពីគ្នារវាងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍។

សមាជិកដំបូងៗមាន ថៃ ភូមា(បច្ចុប្បន្នមីយ៉ាន់ម៉ា) ម៉ាឡាយ៉ា(បច្ចុប្បន្នម៉ាឡេស៊ី) ឡាវ វៀតណាមខាងត្បូង សិង្ហបុរី និងកម្ពុជា។ ប្រទេសទាំងនេះ​យល់ព្រមអោយរៀបចំការប្រកួតកីឡា​រៀងរាល់២ឆ្នាំម្ដង។ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានលេចរូបរាងឡើង។

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ធ្វើឡើងនៅបាងកក ពីថ្ងៃទី១២ដល់១៧ ខែធ្នូឆ្នាំ១៩៥៩ ដែលមានកីឡាករនិងមន្ត្រីច្រើនជាង៥២៧នាក់មកពីប្រទេសថៃ ភូមា ម៉ាឡេស៊ី សិង្ហបុរី វៀតណាមខាងត្បូងនិងឡាវបានចូលរួម ក្នុងព្រឹត្តិការណ៍កីឡា១២វិញ្ញាសា។

នៅក្នុងព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨ក្នុងឆ្នាំ១៩៧៥ គណកម្មការកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍បានពិចារណារាប់បញ្ជូលឥណ្ឌូនេស៊ី និងហ្វីលីពីន។ នៅឆ្នាំ១៩៧៧ ប្រទេសទាំង២នេះបានចូលជាផ្លូវការ ហើយគណកម្មការនេះក៏ប្ដូរឈ្មោះជា គណកម្មការកីឡាអាស៊ីអាគ្នេយ៍ (Southeast Asian Games Federation (SEAGF)) ហើយព្រឹត្តិការណ៍កីឡាក៏ប្ដូរឈ្មោះជា កីឡាអាស៊ីអាគ្នេយ៍ រឺ ស៊ីហ្គេម (Southeast Asian Games) ទៅ។ ប៊្រុយណេ​ត្រូវបានអនុញ្ញាតអោយចូលនៅ​ស៊ីហ្គេមលើកទី១០នៅចាការតា ឥណ្ឌូនេស៊ី ចំនែកទីម័រខាងកើត​ត្រូវបានអនុញ្ញាតអោយចូលរួម​នៅស៊ីហ្គេមលើកទី២២នៅហាណូយ វៀតណាម។

ព្រឹត្តិការណ៍

សូមមើលផងដែរ ព្រឹត្តិការណ៍កីឡានៅស៊ីហ្គេម

ប្រវត្តិធ្វើជាម្ចាស់ផ្ទះ

  • ៦ លើក: ថៃ ម៉ាឡេស៊ី+
  • ៤ លើក: សិង្ហបុរី+ ឥណ្ឌូនេស៊ី+ ហ្វីលីពីន+
  • ២​លើក: មីយ៉ាន់ម៉ា ប៊្រុយណេ+
  • ១​លើក : វៀតណាម ឡាវ+

+រាប់បញ្ចូលទាំងពេលអនាគតឆាប់ៗនេះ។

ពត៌មានផ្សេងៗ

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍

ព័ត៌មានបន្ថែម ឆ្នាំ, លើកទី ...
ឆ្នាំ លើកទី ទីក្រុងម្ចាស់ផ្ទះ ប្រទេស ជ័យលាភី (មាស) លេខ២ (មាស) លេខ៣ (មាស)
១៩៥៩ I បាងកក  ថៃ  ថៃ(៣៥)  បួគីណាហ្វាសូ(១១)  មីយ៉ាន់ម៉ា(៨)
១៩៦១ II រ៉ង់គូន  បួគីណាហ្វាសូ  បួគីណាហ្វាសូ(៣៥)  ថៃ(២១)  មីយ៉ាន់ម៉ា(១៦)
១៩៦៣ III កម្ពុជា  កម្ពុជា ខកខានមិនបានធ្វើ
១៩៦៥ III កូឡាឡាំពួរ  ម៉ាឡេស៊ី  ថៃ(៣៨)  ម៉ាឡេស៊ី(៣៣)  សិង្ហបុរី(១៨)
១៩៦៧ IV បាងកក  ថៃ  ថៃ(៧៧)  សិង្ហបុរី(២៨)  ម៉ាឡេស៊ី(២៣)
១៩៦៩ V រ៉ង់គូន  បួគីណាហ្វាសូ  បួគីណាហ្វាសូ(៥៧)  ថៃ(៣២)  សិង្ហបុរី(៣១)
១៩៧១ VI កូឡាឡាំពួរ  ម៉ាឡេស៊ី  ថៃ(៤៤)  ម៉ាឡេស៊ី(៤១)  សិង្ហបុរី(៣២)
១៩៧៣ VII សិង្ហបុរី  សិង្ហបុរី  ថៃ(៤៧)  សិង្ហបុរី(៤៥)  ម៉ាឡេស៊ី(៣០)
១៩៧៥ VIII បាងកក  ថៃ  ថៃ(៨០)  សិង្ហបុរី(៣៨)  បួគីណាហ្វាសូ(២៨)
បិទ

កំនត់ត្រាមេដាយមាស

ជ័យលាភីរួម

  • ៦លើក៖ ថៃ
  • ២លើក៖ ភូមា

ចំនាត់ថ្នាក់លេខ២

  • ៣លើក៖ សិង្ហបុរី
  • ២លើក៖ ម៉ាឡេស៊ី ថៃ
  • ១លើក៖ ភូមា

ចំនាត់ថ្នាក់លេខ៣

  • ៤លើក៖ ម៉ាឡេស៊ី
  • ៣លើក៖ សិង្ហបុរី
  • ១លើក៖ ភូមា

ចំនាំ៖ កំនត់ត្រានេះគិតពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ក្នុងចន្លោះឆ្នាំ ១៩៥៩ដល់១៩៧៥។ ម៉ាឡេស៊ីនិងម៉ាឡាយ៉ាគឺគិតតែមួយ

កីឡាអាស៊ីអាគ្នេយ៍ ឬ ស៊ីហ្គេម

គណកម្មការស៊ីហ្គេមបានកំនត់ឈ្មោះប្រទេសដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម​រហូតដល់ឆ្នាំ២០១៩ ទោះជាប្រទេសទាំងនោះមិនទាន់បានសំរេចច្បាស់លាស់ពីទីកន្លែងសំរាប់ប្រារព្ឋស៊ីហ្គេមក៏ដោយ។

1 ប្ដូរឈ្មោះនៅពេលហ្វីលីពីននិងឥណ្ឌូនេស៊ីត្រូវបានអនុញ្ញាតអោយចូលរួម។

ព័ត៌មានបន្ថែម ឆ្នាំ, លើកទី ...
ឆ្នាំ លើកទី ទីក្រុងជាម្ចាស់ផ្ទះ ប្រទេស ជ័យលាភី (មាស) លេខ២ (មាស) លេខ៣ (មាស)
១៩៧៧1 IX កូឡាឡាំពួរ  ម៉ាឡេស៊ី  ឥណ្ឌូនេស៊ី(៦២)  ថៃ(៣៧)  ហ្វីលីពីន(៣១)
១៩៧៩ X ចាការតា  ឥណ្ឌូនេស៊ី  ឥណ្ឌូនេស៊ី(៩២)  ថៃ(៥០)  បួគីណាហ្វាសូ(២៦)
១៩៨១ XI ម៉ានីល  ហ្វីលីពីន  ឥណ្ឌូនេស៊ី(៨៥)  ថៃ(៦២)  ហ្វីលីពីន(៥៥)
១៩៨៣ XII សិង្ហបុរី  សិង្ហបុរី  ឥណ្ឌូនេស៊ី(៦៤)  ហ្វីលីពីន(៤៩)  ថៃ(៤៩)
១៩៨៥ XIII បាងកក  ថៃ  ថៃ(៩២)  ឥណ្ឌូនេស៊ី(៦២)  ហ្វីលីពីន(៤៣)
១៩៨៧ XIV ចាការតា  ឥណ្ឌូនេស៊ី  ឥណ្ឌូនេស៊ី(១៨៣)  ថៃ(៦៣)  ហ្វីលីពីន(៥៩)
១៩៨៩ XV កូឡាឡាំពួរ  ម៉ាឡេស៊ី  ឥណ្ឌូនេស៊ី(១០២)  ម៉ាឡេស៊ី(៦៧)  ថៃ(៦២)
១៩៩១ XVI ម៉ានីល  ហ្វីលីពីន  ឥណ្ឌូនេស៊ី(៩២)  ហ្វីលីពីន(៩១)  ថៃ(៧២)
១៩៩៣ XVII សិង្ហបុរី  សិង្ហបុរី  ឥណ្ឌូនេស៊ី(៨៨)  ថៃ(៦៣)  ហ្វីលីពីន(៥៧)
១៩៩៥ XVIII ឆៀងម៉ៃ  ថៃ  ថៃ(១៥៧)  ឥណ្ឌូនេស៊ី(៧៧)  ហ្វីលីពីន(៣៣)
១៩៩៧ XIX ចាការតា  ឥណ្ឌូនេស៊ី  ឥណ្ឌូនេស៊ី(១៩៤)  ថៃ(៨៣)  ម៉ាឡេស៊ី(៥៥)
១៩៩៩ XX បង់ដារសិរីបេហ្គាវ៉ាន់  ប្រ៊ុយណេ  ថៃ(៦៥)  ម៉ាឡេស៊ី(៥៧)  ឥណ្ឌូនេស៊ី(៤៤)
២០០១ XXI កូឡាឡាំពួរ  ម៉ាឡេស៊ី  ម៉ាឡេស៊ី(១១១)  ថៃ(១០៣)  ឥណ្ឌូនេស៊ី(៧២)
២០០៣ XXII ហាណូយ, ហូជីមីញស៊ីធី  វៀតណាម  វៀតណាម(១៥៨)  ថៃ(៩០)  ឥណ្ឌូនេស៊ី(៥៥)
២០០៥ XXIII ម៉ានីល  ហ្វីលីពីន  ហ្វីលីពីន(១១៣)  ថៃ(៨៧)  វៀតណាម(៧១)
២០០៧ XXIV នគររាជសីមា5  ថៃ  ថៃ(១៨៣)  ម៉ាឡេស៊ី(៦៨)  វៀតណាម(៦៤)
២០០៩ XXV វៀងច័ន្ទ  ឡាវ  ថៃ(៨៦)  វៀតណាម(៨៣)  ឥណ្ឌូនេស៊ី(៤៣)
២០១១ XXVI ចាការតា 5  ឥណ្ឌូនេស៊ី
២០១៣ XXVII មីយ៉ាន់ម៉ា  មីយ៉ាន់ម៉ា
២០១៥ XXVII សិង្ហបុរី  សិង្ហបុរី
២០១៧ XXVIII កូឡាឡាំពួរ  ម៉ាឡេស៊ី
២០១៩ XXIX ម៉ានីល  ហ្វីលីពីន
២០២១ XXX ហាណូយ  វៀតណាម
២០២៣ XXXII រាជធានីភ្នំពេញ  កម្ពុជា
២០២៥ XXXIII  ថៃ
បិទ

កំនត់ត្រាពីមេដាយមាស

ជ័យលាភីរួម

  • ៩លើក៖ ឥណ្ឌូនេស៊ី
  • ៤លើក៖ ថៃ
  • ១លើក ៖ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន

ចំនាត់ថ្នាក់លេខ២

  • ៩លើក៖ ថៃ
  • ៣លើក៖ ម៉ាឡេស៊ី
  • ២លើក៖ ឥណ្ឌូនេស៊ី ហ្វីលីពីន

ចំនាត់ថ្នាក់លេខ៣

  • ៦លើក៖ ហ្វីលីពីន
  • ៣លើក៖ ឥណ្ឌូនេស៊ី ថៃ
  • ២លើក៖ វៀតណាម
  • ១លើក៖ មីយ៉ាន់ម៉ា ម៉ាឡេស៊ី

ចំនាំ៖ កំនាត់ត្រាគិតតាំងពីស៊ីហ្គេមឆ្នាំ១៩៧៧តែប៉ុណ្ណោះ

ចំនួនមេដាយសរុប

គិតមកទល់ស៊ីហ្គេមលើកទី២៤
ព័ត៌មានបន្ថែម ប្រទេស, មាស ...
កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍
ប្រទេស មាស ប្រាក់ សំរិទ្ឋសរុប
 ថៃ៣៦៤២៥៤២៦១៨៨៩
 សិង្ហបុរី២០៤២២៩២២១៦៥៤
 បួគីណាហ្វាសូ១៩៨២០៧២១៤៦១៩
 មីយ៉ាន់ម៉ា១៩៤២៥៥៣១៦៧៦៥
 ស្លូវេនី2៣៩៥១៦៥១៥៥
 កម្ពុជា និង
សាធារណរដ្ឋខ្មែរ
២៧៣៦៤១១០៤
ទំព័រគំរូ:LAO-OLD២៣២៩
បិទ
ព័ត៌មានបន្ថែម ប្រទេស, មាស ...
ស៊ីហ្គេម
ប្រទេស មាស ប្រាក់ សំរិទ្ឋសរុប
 ឥណ្ឌូនេស៊ី១៣៧៧១២០៩១១៧៨១៧៦៤
 ថៃ១៣១៨១១២៥១០៩៨៣៥៤១
 ហ្វីលីពីន៧៦២៨៨០១០៦៣២៧០៥
 ម៉ាឡេស៊ី៧០៥៦៨២៩២៧២៣១៥
 សិង្ហបុរី៤៣១៤៨៤៧៣៣១៦៨៤
 វៀតណាម៤០៧៣៧៣៤៦១១២៤១
 មីយ៉ាន់ម៉ា២២១៣៦១៥០៥១០៨៧
 ឡាវ១១២១៧៨១១០
 ប្រ៊ុយណេ៣៣១២៥១៦៧
 កម្ពុជា១៥៥៣៧២
 ទីម័រខាងកើត
បិទ
ព័ត៌មានបន្ថែម ប្រទេស, មាស ...
សរុបរួមទាំងអស់
ប្រទេស មាស ប្រាក់ សំរិទ្ឋសរុប
 ថៃ១៦៩២១៣៧៩១៣៥៩៤៤៣០
 ឥណ្ឌូនេស៊ី១៣៧៧១២០៩១១៧៨៣៧៦៤
 ម៉ាឡេស៊ី1៩០០៩៣៧១២៤៣៣០៨០
 ហ្វីលីពីន៧៦២៨៨០១០៦៣២៧០៥
 សិង្ហបុរី៦៣៥៧១៣៩៥៤២៣០២
 វៀតណាម4៤៤៦៤២៤៥២៦១៣៩៦
 មីយ៉ាន់ម៉ា5៤១៩៥៦៨៧១៩១៧០៦
 កម្ពុជា3៣១៥១៩៤១៧៦
 ឡាវ១១២៧១០១១៣៩
 ប្រ៊ុយណេ៣៣១២៥១៦៧
 ទីម័រខាងកើត
បិទ

កំនត់សំគាល់

  • 1 ចូលរួមប្រកួតក្នុងនាមម៉ាឡាយ៉ាក្នុងតាំងពីផ្ដើមកីឡារហូតដល់ឆ្នាំ១៩៦១។
  • 2 សាធារណរដ្ឋវៀតណាមខាងត្បូងបានបាត់រូបរាងនៅខែកក្កដាឆ្នាំ១៩៧៦ ពេលវាបញ្ជូលជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម(វៀតណាមខាងត្បូង) ដើម្បីក្លាយខ្លួនជាសាធារណរដ្ឋសង្គមនិយមវៀតណាម (ត្រូវបានគេស្គាល់វាជាវៀតណាម)។ ហេតុនេះការរាប់មេដាយសំរាប់ប្រទេសនេះគិតត្រឹមឆ្នាំ១៩៧៥។ គណកម្មការអូឡាំពិចអន្តរជាតិឈប់ប្រើកូដនេះហើយតាំងពីមានការរំលាយបញ្ជូលគ្នារវាងវៀតណាមទាំង២រួចមក។
  • 3 ចូលរួមប្រកួតក្នុងនាមកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា និងសាធារណរដ្ឋខ្មែរ។
  • 4 នៅឆ្នាំ១៩៨៩ វៀតណាមដែលបង្រួបបង្រួមរួច ចូលរួមប្រកួតដោយមានឈ្មោះថ្មីនិងទង់ជាតិថ្មី។ មេដាយដែលទទួលដោយវៀតណាមខាងត្បូងត្រូវបានរាប់បញ្ជូលផងដែរនៅទីនេះ។
  • 5 ចូលរួមប្រកួតក្នុងនាមភូមារហូតដល់ឆ្នាំ១៩៨៥។ ទីរួមខេត្តជុនបុរី និងបាងកក ក៏ជាកន្លែងប្រកួតស៊ីហ្គេមលើកទី២៤ដែរ។ ស៊ីហ្កេមលើកទី២៦ដែលនឹងត្រូវធ្វើឡើងនៅឥណ្ឌូនេស៊ី បើតាមរបាយការណ៍បានអោយដឹងថាក្រៅពីក្រុងចាការតា នឹងមានក្រុង៣ផ្សេងទៀត(បានឌុង ប៉ាឡេមបាង និងសេម៉ារ៉ាង) ដែលនឹងចូលរួមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ។

សូមមើលផងដែរ

ឡាអាស៊ីខាងកើត]]

តំនភ្ជាប់ក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.