សន្ធិ បុណ្យរ័តក្លិន

From Wikipedia, the free encyclopedia

សន្ធិ បុណ្យរ័តក្លិន
Remove ads

នាយឧត្តមសេនីយ៍ ស៊ុនធិ បុណ្យ​រ័តក្លិន (ថៃ: สนธิ บุญยรัตกลิน, RTGS: Sonthi Bunyaratkalin) (កើត ២ តុលា ១៩៤៦) ជា​អតីតឧប​នាយករដ្ឋមន្ត្រី មេ​បញ្ជាការ​ទាហាន​ជើង​គោក និង​ជា​អតីត​ប្រធាន គណៈ​បដិរូប​ការ​គ្រប់គ្រង​ក្នុង​របប​ប្រជាធិបតេយ្យ ដែល​មាន​ព្រះមហាក្ស័ត្រិយ៍​ជា​ប្រមុខ ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ក្នុង​ប្រទេស​ថៃ ឆ្នាំ​២០០៦។

ព័ត៌មានសង្ខេប នាយឧត្តមសេនីយ៍ស៊ុនធិ បុណ្យរ័តក្លិន, President of the Administrative Reform Council of Thailand ...
Remove ads
Remove ads

ប្រវត្តិ​

ឧត្ដមសេនីយ ស៊ុនធិ ជា​បុត្រ​របស់ ឧត្ដមសេនីយ​ស្ន័ន (នាម​ត្រកូល​ដើម អហៈម៉ាត់​ចុឡា) និង​អ្នកស្រី​មណី បុណ្យរ័តក្លិន ជា​បុត្រា​ច្បង​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បង​ប្អូន​៦​នាក់ ធំ​ធាត់​ក្នុង​គ្រួសារ​មូស្លីម ដែល​ប្រកាន់​តាម​និកាយ​ជីអៈ ក្នុង​ខេត្ត​បទុមធានី (ឳពុក​កាន់​និកាយ​ជីអៈ) តែ​លោក​កាន់​សាសនា​អ៊ីស្លាម និកាយ​ស៊ុយនីយ៍ (ម្ដាយ​កាន់​និកាយ​ស៊ុយនីយ៍)។

ឧត្ដមសេនីយ ស៊ុនធិ មាន​ភរិយា​ទាំង​អស់​៣​នាក់​គឺ ភរិយា​ដំបូង​ឈ្មោះ សុកញ្ញា។ ភរិយា​ទី​២ ឈ្មោះ​ប៉ិយៈដា និង​ភរិយា​ទី​៣ ឈ្មោះ វណ្ណា បច្ចុប្បន្ន​រស់​នៅ​ជាមួយ​គ្នា​ទាំង​៣​ភរិយា។

ការ​សិក្សា

ឧត្ដមសេនីយ​ស៊ុនធិ បាន​ចូល​សិក្សា​ក្នុង​ថ្នាក់​បឋមសិក្សា និង​មធ្យម​សិក្សា​ឯ​សាលា​រៀន​វត្ត​ព្រះ​ស្រី​មហាធាតុ និង​សិក្សា​ត​សាលារៀន​ត្រៀម​ទាហាន (ជំនាន់​ទី​៦) និង​សិក្សា​ត សាលា​នាយ​ទាហាន​ព្រះ​ចុលចមក្លៅ (ជំនាន់​ទី​១៧) និង​បាន​បន្ត​សិក្សា​ថ្នាក់​ឧត្ដម​សិក្សា ផ្នែក​កិច្ចការ​ទាហាន សាលារៀន​សេនាធិការ​ទាហាន​ជើង​គោក ស្ថាប័ន​វិជ្ជាការ​ទាហាន​ជើង​គោក​ជាន់​ខ្ពស់់ និង​វិទ្យាល័យ​ការពារ​រាជាណាចក្រ (ជំនាន់​ទី​៤២)។

Remove ads

ការ​ចូល​បម្រើ​រាជការ

ស៊ុនធិ បុណ្យ​រ័តក្លិន (កំពុង​រៀបចំ)

រដ្ឋ​ប្រហារ​ឆ្នាំ ២០០៦

ស៊ុនធិ បុណ្យ​រ័តក្លិន (កំពុង​រៀបចំ)

ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន

ឧត្ដមសេនីយ ស៊ុនធិ ជា​មនុស្ស​ដែល​ចូលចិត្ត​លេង​កីឡា​ណាស់ ជា​ពិសេស​បាល់​ទាត់ និង​តេនីស។ ក្រុម​បាល់​ទាត់​ដែល​លោក​គាំទ្រ​គឺ​ម៉ាឆេស្ទ័រ យូណាធីត។

គ្រឿង​ឥស្សរិយយស

គ្រឿងឥស្សរិយយសជាតិ

  • Thumb គ្រឿងរាជឥស្សរិយយសដំរីស ថ្នាក់វិសេស មហាបរមាភរណ៍​ដំរី​ស (ម.ប.ជ.)
  • Thumb គ្រឿងរាជឥស្សរិយយសមង្កុដថៃ ថ្នាក់វិសេស មហាវជិរមង្កុដ (ម.វ.ម.)
  • Thumb គ្រឿងរាជឥស្សរិយយសចុលចមក្លៅ ថ្នាក់ទី ២ វិសេស ទុតិយចុលចមក្លៅវិសេស (ទ.ច.វ.)
  • Thumb មេដាយជ័យសមរភូមិ សង្គ្រាមវៀតណាម
  • Thumb មេដាយពិទ័ក្សសេរីជន ថ្នាក់ទី ២ ប្រភេទទី ១
  • Thumb មេដាយរាជការជាយដែន
  • Thumb មេដាយចក្រមាលា

គ្រឿងឥស្សរិយយសបរទេស

  • 1970 - U.S. Army Commendation Medal, with Valor device
Remove ads

ព័ត៌មាន​បន្ថែម

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads