ស៊ុន ចាន់ថុល

From Wikipedia, the free encyclopedia

ស៊ុន ចាន់ថុល
Remove ads

ស៊ុន ចាន់ថុល (កើតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៥៦) ជាអ្នកនយោបាយខ្មែរ ជាឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ និងពីមុនពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨។ លោកធ្លាប់ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។

ព័ត៌មានសង្ខេប ឯកឧត្តមស៊ុន ចាន់ថុល, ឧបនាយករដ្ឋមន្ត្រីនៃកម្ពុជា ...


ពីមុនលោកជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងខេត្តកណ្តាល​ក្នុងរដ្ឋសភាកម្ពុជា ​ក្នុង​ឆ្នាំ២០០៣។

លោក ស៊ុន ចាន់ថុល ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ និងម្តងទៀតពីឆ្នាំ២០១៦។

លោកជាប្រធានក្រុមហ៊ុន អេសស៊ីអ៊ិនវេសមិន ខូ.អិលធីឌី (SC Investment Co., Ltd) និងបានបម្រើការជាទីប្រឹក្សាសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រធានរដ្ឋសភាពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣។

លោកធ្លាប់ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៧។

លោកបានធ្វើការនៅក្រុមហ៊ុន ជេណឹរ៉ល់អឺឡេកទ្រិក (General Electric) អស់រយៈពេល១៦ឆ្នាំ ហើយបានកាន់មុខតំណែងប្រតិបត្តិជាន់ខ្ពស់ជាច្រើននៅក្នុងមុខងារគ្រប់គ្រងទូទៅ និងហិរញ្ញវត្ថុទាំងនៅសហរដ្ឋអាមេរិក និងនៅអាស៊ី។ លោកបានចាប់ផ្តើមអាជីពរបស់លោកជាមួយក្រុមហ៊ុន ជេណឹរ៉ល់អឺឡេកទ្រិក ជាសិក្ខាកាមគ្រប់គ្រង និងធ្វើការរហូតដល់ថ្នាក់គ្រប់គ្រងអន្តរជាតិជាន់ខ្ពស់។

លោកបានទទួលបរិញ្ញាបត្រផ្នែករដ្ឋបាលធុរកិច្ចពីសាកលវិទ្យាល័យអាមេរិក ដែលជាកម្មវិធីគ្រប់គ្រងកម្រិតខ្ពស់ (AMP) ពី សាលាវ័រតុននៃសាកលវិទ្យាល័យផេនស៊ីលវ៉ានៀន និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈ (MPA) ពីសាកលវិទ្យាល័យហាវ៉ាដ ។

លោក ត្រូវបានជ្រើសរើសជាអ្នកដឹកនាំសកលសម្រាប់ថ្ងៃស្អែកនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ១៩៩៥។ គាត់ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិវ័រតុន សម្រាប់អាស៊ីតាំងពីឆ្នាំ២០០២ ហើយត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាប្រតិបត្តិវ័រតុន ដំបូងសម្រាប់អាស៊ីក្នុងខែកក្កដា ឆ្នាំ ២០០៩។ []

Remove ads

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads