ស្រេតដ្ឋា ទវីសិន

From Wikipedia, the free encyclopedia

ស្រេតដ្ឋា ទវីសិន
Remove ads

ស្រេតដ្ឋា ទវីសិន (ថៃ៖ เศรษฐา ทวีสิน, ប្រកប៖ ស្រេត-ថា ថា-វី-ស៊ីន, កើតថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦២) នាមហៅក្រៅថា និដ (ថៃ៖ นิด, អានថា៖ នីត) គឺជាអ្នកជំនួញអចលនទ្រព្យ និងអ្នកនយោបាយថៃមួយរូប ដែលធ្លាប់បានបម្រើការជានាយករដ្ឋមន្ត្រីនៃប្រទេសថៃចាប់ពីឆ្នាំ២០២៣[] រហូតដល់ពេលត្រូវតុលាការធម្មនុញ្ញថៃដកហូតតំណែងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយសារតែលោកបានតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានទោសជាប់ពន្ធនាគារជាសមាជិកនៃគណៈរដ្ឋមន្ត្រី។[] លោកធ្លាប់ធ្វើជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យ សែនសិរី[]

ព័ត៌មានសង្ខេប ឯកឧត្តមស្រេតដ្ឋា ទវីសិន, នាយករដ្ឋមន្ត្រីថៃទី៣០ ...
Remove ads

លោកបានក្លាយជាសហស្ថាបនិកនៃក្រុមហ៊ុនសែនសិរីនៅក្នុងឆ្នាំ១៩៨៨ ដែលសព្វថ្ងៃត្រូវជាក្រុមហ៊ុនជំនួញអចលនទ្រព្យដ៏ធំបំផុតនៅប្រទេសថៃ ពោលជាហេតុនាំឱ្យលោកស្រេតដ្ឋាក្លាយជាមហាសេដ្ឋីអចលនទ្រព្យថៃដ៏លេចធ្លោម្នាក់។[] មិនតែប៉ុណ្ណោះ លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​គេ​តែងស្គាល់​ថា​ជា​អ្នកជំនិតនឹងអតីត​នាយក​រដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ

Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads