ស្រែចាមលើ
From Wikipedia, the free encyclopedia
Remove ads
ទីតាំងភូមិសាស្រ្ត
ស្រែចាមលើ គឺជាភូមិមួយក្នុងចំនោមភូមិទាំង០៦ មានដូចជាភូមិកោះខ្យង(ជាប់និងសមុទ្រ) ភូមិស្រចាមលើ(នៅចំកណ្តាល) ស្រចាមក្រោម(ជាប់និងវាលស្រែ) កោះក្របី(ជាប់និងព្រៃភ្នំ) អូរជ្រៅ និងភូមិស្រែក្នុងដែលស្ថិតនៅក្នុងឃុំ អូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ភូមិស្រែចាមលើនេះផងដែរ មានព្រំប្រទល់ខាងត្បូងជាប់និង កោះខ្យងខាងជើងជាប់និង ភូមិអូរជ្រៅ ខាងកើតជាប់និង ភូមិស្រែចាមក្រោម និងខាងលិចជាប់និង ភូមិកោះក្របី ។ ទីនេះមានសាលាឃុំមួយកន្លែងបានសាងសង់នៅក្នុងភូមិអូរជ្រៅ ដែលវាគឺជាកន្លែងសំរាប់ជុំនុំជុំរះក្តី រកខុសត្រូវជូនប្រជាជន។
Remove ads
ប្រវត្តភូមិស្រែចាមលើ
ប្រវត្តនៃភូមិស្រែចាមលើត្រូវបានគេហៅតៗគ្នាមកជាយូរយារហើយ ចំនែកឯមូលហេតុដែលគេហៅទីនេះថាជាភូមិស្រែចាមលើ ដោយសារតែមានជនជាតិចាម(ជ្វា) ចូលមករស់នៅយ៉ាងច្រើនកុះករ ហើយម្យ៉ាងវិញទៀតទីនេះគឺជាតំបន់ទីទូលខ្ពស់ជាងកន្លែងផ្សេងៗ ទើបបណ្តាលឲ្យទីនេះជាប់ឈ្មោះថាភូមិស្រែចាមលើ។
ស្ថានភាព
ទីនេះប្រជាជនមានប្រហែលជា២០០គ្រួសារភាគច្រើនប្រកបមុខរបរជាមន្ត្រីរាជការ កសិករ ជាកម្មករ ជាអ្នកនេសាទជាអ្នកជំនួញ និងជាអ្នកលក់ដូរបន្តិចបន្តួច សំរាប់ផ្គត់ផ្គង់ជីវភាព។ ប្រជាជននៅទីនោះភាគច្រើនគឺជាជនជាតិ ខ្មែរ-អ៊ីស្លាម ភាគតិចណាស់ដែលជាជនជាតិខ្មែរ ប៉ុន្តែពួកគាត់សុទ្ធតែជាអ្នកកាន់ ព្រះពុទ្ធសាសនា គោរព និង ប្រតិបត្តណ៏ គួឲ្យកោតសរសើរខ្លាំងណាស់។ប្រជាជននៅទីនេះមានការប្រាស្រ័យ ទាក់ទងគ្នាល្អណាស់ ដូចជា ការយោគយល់ ការស្រលាញ់រាបអានគ្នាដោយចិត្ត និង ចិត្ត។ នៅទីនេះគឺមិនសូវមាន ភាពអសណ្តាប់ធ្នាប់នោះទេ ដូចជាចោរកម្ម ការឆក់ប្លន់ ឬក៏ ការរំលោភបំពាន ជាដើម។ ប្រជាជននៅក្នុងភូមិនេះរស់នៅប្រកបដោយភាពរីករាយ ថ្វីត្បិតតែគាត់ពុំសូវមានជីវភាពធូធារក៏ដោយ ប៉ុន្តែពួកគាត់នៅតែមានស្នាមញញឹម ដ៏រាក់ទាក់ នឹងស្រស់ស្រាយជានិច្ច។
Remove ads
ការយកចិត្តទុកដាក់ និង ការអភិវឌ្ឍន៍
ទន្ទឹមនឹងនេះផងដែរ រាជរដ្ឋាភិបាល បានកំពុងតែអភិវឌ្ឍន៏ ឲ្យមានសោភ័ណភាព ដោយការស្តារ ប្រលាយទឹក ជីកស្រះចិញ្ជឹមត្រី កសាងវត្តអារាម មន្ទីរពេទ្យ ស្ពាន ព្រមទាំងបានជួសជុលនិងកសាងបន្ថែមនូវផ្លូវលំជាច្រើនខ្សែរផងដែរ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ចំពោះ វិស័យអប់រំដូចជា ការសាងសង់សាលារៀន និង ផ្តល់ជាសំលៀកបំពាក់សំរាប់ សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត។ ប្រជាជននៅទីនេះមានជីវភាពពុំស្មើគ្នាទេ អ្នកខ្លះមាន អ្នកខ្លះក្រ ប៉ុន្តែពូកគាត់នៅអាចបញ្ជួនកូនៗ របស់គាត់ឲ្យទៅសាលា បានគ្រប់គ្នារហូតដល់ពូកគេបានបញ្ចប់ថ្នាក់បរិញ្ញាបត្រស្ទើរតែគ្រប់គ្នា។ នេះគឺបានបង្ហាញឲ្យកាន់តែច្បាស់ នូវការយកចិត្តទុកដាក់ចំពោះរាជរដ្ឋាភិបាលមកលើប្រជាជន និងឪពុកម្តាយមកលើកូនៗ។
ទីកន្លែងសក្ការៈនិងកន្លែងកំសាន្ត
សំរាប់កន្លែងកំសាន្ត ទីនេះមានដូចជាទឹកធ្លាក់ផងដែរទឹកធ្លាក់នោះមានឈ្មោះថា ទឹកធ្លាក់ ថ្មររអិល មូលហេតុដែលគេហៅទីនោះថាជាទឹកធ្លាក់ថ្មរអិលពីព្រោះទីនោះមានទឹកធ្លាក់ព្រមទាំងថ្មមានលក្ខណៈរអិលផងដែរ ហើយទីនោះទៀតសោតមានទីតាំងស្ថិតនៅលើ ភ្នំកំពូលរលីង ស្ថិតនៅក្នុងភូមិស្រែចាមលើតែម្តង។ ចំនែកឯទីកន្លែងសក្ការៈបូជាវិញនៅទីនេះមានវត្តចំនួនមួយផងដែរ វត្តនេះមានឈ្មោះថា វត្តសាគរអូរជ្រៅ ចំនែកឯមូលហេតុដែលគេហៅទីនេះថាជា វត្តសាគរអូជ្រៅ ពីព្រោះទីនេះមានអូរមួយយ៉ាងជ្រៅ ដូច្នេះហើយទើបទីនេះមានថា វត្តសាគរអូជ្រៅជាប់មករហូតដល់បច្ចុប្បន្ន ហើយវត្តនេះផងដែរគឺ កំពុងតែអភិវឌ្ឍន៍ជាបណ្តើរៗ ទៅហើយដើម្បីឲ្យទីនេះ ក្លាយទៅជាវត្តមួយដ៏រុងរឿង ។
Remove ads
អ្វីដែលមិនគួរឲ្យជឿ
នៅទីនេះផងដែរក៏មានគ្រូពេទ្យម្នាក់គាត់មានឈ្មោះល្បីល្បាញខ្លាំងណាស់ ហើយគាត់ពូកែខាងមើលជំងឺទាក់ទងនិង បញ្ហាសសៃរ ដូចជា ងាប់មួយចំហៀងខ្លូនជាដើម។លោកគ្រូពេទ្យនោះមានឈ្មោះថា ជិន កាណែត ប៉ុន្តែដោយសារតែគាត់មាន សមត្ថភាពយ៉ាងនេះហើយទើបគេដាក់ឈ្មោះឲ្យគាត់ថា គ្រូពេទ្យទេវតា។ ក្នុងមួយថ្ងៃៗមានមនុស្សមកពីគ្រប់ទីកន្លែងយ៉ាងច្រើនដើម្បីឲ្យគាត់ព្យាបាលជំងឺជូន ហើយសំរាប់ការព្យាបាលរបស់គាត់ក្នុងមួយថ្ងៃគាត់ព្យបាលពីរដងក្នុងមួយថ្ងៃ គឺព្រឹកម្តង ល្ងាចម្តង។ ជាចុងក្រោយខ្ញុំសង្ឃឹមថា ភូមិមួយនេះនឹងមានភាព ប្រសើរឡើងជាលំដាប់នៅថ្ងៃអនាគត។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads