ស្វាយ
From Wikipedia, the free encyclopedia
ផ្លែស្វាយ គឺជា ផ្លែឈើមួយដែលមានប្រភពមកពីតំបន់រវាងភាគពាយ័ព្យនៃ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស និងភាគឦសាននៃ ប្រទេសឥណ្ឌា ។ [១] ផ្លែស្វាយត្រូវបានដាំដុះនៅ អាស៊ីខាងត្បូង និង អាស៊ីអាគ្នេយ៍ តាំងពីបុរាណកាលមកម្ល៉េះ។ [២] [៣] មានប្រភេទផ្សេងទៀតដែលផលិតផ្លែឈើដែលអាចបរិភោគបាន ។ [៤]

មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់ : ស្វាយកែវ, ស្វាយក្បាលដំរី, ស្វាយខ្ទិះ, ស្វាយចេក, ស្វាយទុរេន, ស្វាយពងត្រង, ស្វាយពុំសែន, ស្វាយមាស, ស្វាយមីង, ស្វាយស ។ល។
ស្វាយជាផ្លែឈើដ៏ពេញនិយមមួយប្រភេទរបស់ប្រជាជនខ្មែរ ដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយអាចទទួលទានបានទាំងនៅខ្ចី និងពេលទុំ។ ប៉ុន្តែក្រៅពីរសជាតិឆ្ងាញ់ពិសា ស្វាយនៅមានអត្ថបទប្រយោជន៍ចំពោះសុខភាពជាច្រើនទៀត។
ផ្លែស្វាយគឺជាផ្លែឈើស្រស់ទី២របស់កម្ពុជាដែលអាចនាំចេញទៅប្រទេសចិនដោយផ្ទាល់បន្ទាប់ពីផ្លែចេក។ ផ្លែស្វាយស្រស់កម្ពុជានាំចេញទៅកាន់ទីផ្សារប្រទេសចិន ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរ ចិននិងកម្ពុជា បានចុះហត្ថលេខារួមគ្នា ។[៥]
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.