ហេង សំរិន
ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia
Remove ads
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន កើតនៅថ្ងៃទី២៥ ឧសភា ១៩៣៥ សព្វថ្ងៃជា ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០០៦ដល់សព្វថ្ងៃ។ សម្តេចក៏ជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម គណបក្សប្រជាជនកម្ពុជា។ សម្តេចមានគ្រួសារ និងកូនចំនួន៤នាក់។
Remove ads
Remove ads
ប្រវត្តិ
លោក ហេង សំរិន បានចូលរួមជាមួយចលនាកុម្មុយនីស្តខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត នាឆ្នាំ១៩៧៥ និងបានផ្ដាច់ខ្លួននាឆ្នាំ១៩៧៨ ហើយភៀសខ្លួនទៅកាន់ប្រទេសវៀតណាម។ នៅចុងឆ្នាំនេះដដែល លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ និងដឹកនាំចលនាប្រឆាំងខ្មែរក្រហម ដែលទទួលបានការគាំទ្រពីប្រទេសវៀតណាម និងសហភាពសូវៀត។
នៅពេលរបបខ្មែរក្រហមដួលរលំនាឆ្នាំ១៩៧៩ លោក ហេង សំរិន បានក្លាយជាប្រធានក្រុមប្រឹក្សាបដិវត្តប្រជាជន នាឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៨១ លោក បានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្ត។
នៅក្រោយការចរចាសន្តិភាពទីក្រុងប៉ារីស និងក្រោយការបោះឆ្នោតជាសាកល សម្តេច ហេង សំរិន បានកាន់តំណែងជាអនុប្រធានរដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ និងធ្វើជាប្រធានរដ្ឋសភាពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ។
ការសិក្សា
Remove ads
ប្រវត្តិការងារ
- ២០០៦-បច្ចុប្បន្ន ប្រធានរដ្ឋសភា
- ១៩៩៨-២០០៦ អនុប្រធានរដ្ឋសភា
- ១៩៩០-១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ នៃរដ្ឋកម្ពុជា
- ១៩៨១-១៩៨៩ ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណៈដ្ឋប្រជាមានិតកម្ពុជា
គ្រឿងឥស្សារិយស និង គោរម្យងារ
- គ្រឿងឥស្សារិយស ជាតូបការ (Royal Order of Cambodia)
- ងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣
- ងារជា “សម្ដេចអគ្គមហាពញាចក្រី” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧
* ឋានន្តរស័ក្ដិផ្កាយ៥ ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads