ហ៊ុនប៉ានហួង

ព្រះមហាក្សត្រនៃនគរភ្នំ From Wikipedia, the free encyclopedia

Remove ads

កុរុងហ៊ុនផានឃ័ង រឺ ហ៊ុនផានហួង រឺ ផានហួងវម៌្ម (ចិន: 混盤況 រឺ ភិងអ៊ិង: Hùnpánkuàng រឺ ហ៊ុនផានឃ័ង, យ៉ាត់ផេង:wan6pun4fong3 រឺ វ៉ានភូនផ្វង ជាកន្តាំង) (គ.ស ១២៧-២១៧) រជ្ជកាល (គ.ស ?-២១៧) ព្រះអង្គ​ត្រូវជាបច្ឆាញាតិនៃកុរុងហ៊ុនធៀនបាន​សោយរាជ្យ​បន្ត​។ កាល​នោះ នគរភ្វូណាន មាន​នគរ​តូចៗ​ប្រាំពីរ​ចំណុះ។ នគរ​ទាំង​៧ ចង់​រើ​បម្រះ ផ្ដាច់ខ្លួន លែង​នៅ​ចំណុះ តែ​ត្រូវ​កុរុង​ហ៊ុនផានខ្វាង​វាយ​បង្ក្រាប បង្រួបបង្រួម យក​មក​ដាក់​បញ្ចូល​ធ្វើ​ជានគរ​តែ​មួយ។ ស្ដេចអង្គនេះបានប្រើឧបាយកល ផ្សេងៗដើម្បីឲ្យ ក្រុងទាំងនោះ បែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ ហើយព្រះអង្គ​បាន​ចាត់ចែង​តែងតាំង​កូន និង​ចៅ​ព្រះអង្គ​ជា​ស្ដេច​​គ្រប់គ្រង​នគរ​​ខេត្ត​ខណ្ឌ​ទាំង​៧។ បន្ទាប់ពីព្រះអង្គបានព្រះជន្មប្រមាណ ៩០ វស្សា ទ្រង់ក៏សោយទិវង្គត រាជបុត្រទី២ របស់ទ្រង់ព្រះនាម ផានផាន ក៏បានសោយរាជ្យបន្ត រាជបុត្រទីមួយរបស់ទ្រង់ព្រះនាមអ្វីមិនត្រូវបានគេស្គាល់ទេ។ បុត្រទី២ឈ្មោះផានផាន ត្រូវលើកឲ្យឡើង សោយរាជ្យ ដោយប្រគល់កិច្ចរដ្ឋទាំងឡាយឲ្យមេទ័ពម្នាក់ឈ្មោះឝ្រីមារញមើលខុសត្រូវ។

ព័ត៌មានសង្ខេប ផានខ្វាង ឬ ផានហួង, រជ្ជកាល ...
Remove ads

ព្រះរាជវង្ស

  • បុព្វបុរស ហ៊ុនទៀន និង ព្រះនាងលីវយី
  • មហេសីមិនស្គាល់ព្រះនាម មានរាជបុត្រ៖
    • បុត្រទី១មិនស្គាល់ព្រះនាម
    • បុត្រទី២ ព្រះនាម ផានផាន
      • ព្រះនត្តាមិនស្គាល់ ត្រូវជាបុត្ររបស់ ផានផាន

ព្រះញាតិវង្ស មានព្រះរាជបុត្រ និង ព្រះនត្តា សោយរាជ្យនៅ នគរទាំងប្រាំពីរ។

ឯកសារយោង

  • សៀវភៅប្រវត្តិសាស្ត្រខ្មែរ ដោយបណ្ឌិត រស់ ចន្ត្រាបុត្រ តាមសិលាចារឹក និងឯកសារចិន
ព័ត៌មានបន្ថែម គោរម្យងារសំរាប់រាជ្យ ...

កាល​កុរុង​ផានផាន​សោយ​ទិវង្គត​ហើយ រាជ​សម្បត្តិ​គួរ​បាន​ទៅ​ព្រះ​រាជ​ឱរស​របស់​ព្រះ​អង្គ តែ​ត្រឡប់​ជា​បាន​ទៅ​ផ្វានឝ៊ឺម៉ានសេនាបតី​ប្រាកដ​ព្រះ​បរម​នាម​ថា ឝ្រីមារវម៌្ម។ ការ​បាន​ទទួល​រាជ​សម្បត្តិ​របស់​កុរុង​ឝ្រីមារវម៌្ម បើ​និយាយ​តាម​ច្បាប់​រាជ​សន្តតិវង្ស​ឈ្មោះ​ថា ទំលាយ​សិទ្ធិ​របស់​ព្រះ​រាជ​កុមារ​រជ្ជទាយាទ​បង់ តែ​នេះ​ប្រហែល​ជា​ដោយ​ហេតុ​ព្រះ​រជ្ជទាយាទ​នៅ​កុមារ​តូច​ពេក ទាំង​ដោយ​ហេតុ​ព្រះ​ឝ្រីមារៈ​សេនាបតី​មាន​សមត្ថភាព ធ្លាប់​បាន​ទទួល​អំណាច​សំរេច​ការ​ផែនដី​តាំង​ពី​ដំបូង​មក​ជា​ទី​និយម​របស់​ប្រជាជន​ទួទៅគណកម្មការ​រាជ​សន្តតិវង្សទើប​ព្រមព្រៀង​អញ្ជើញ​ឝ្រីមារៈ​សេនាបតី​ឲ្យ​ឡើង​សោយរាជ្យ។

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads