ហ៊ុនប៉ានហួង
ព្រះមហាក្សត្រនៃនគរភ្នំ From Wikipedia, the free encyclopedia
Remove ads
កុរុងហ៊ុនផានឃ័ង រឺ ហ៊ុនផានហួង រឺ ផានហួងវម៌្ម (ចិន: 混盤況 រឺ ភិងអ៊ិង: Hùnpánkuàng រឺ ហ៊ុនផានឃ័ង, យ៉ាត់ផេង:wan6pun4fong3 រឺ វ៉ានភូនផ្វង ជាកន្តាំង) (គ.ស ១២៧-២១៧) រជ្ជកាល (គ.ស ?-២១៧) ព្រះអង្គត្រូវជាបច្ឆាញាតិនៃកុរុងហ៊ុនធៀនបានសោយរាជ្យបន្ត។ កាលនោះ នគរភ្វូណាន មាននគរតូចៗប្រាំពីរចំណុះ។ នគរទាំង៧ ចង់រើបម្រះ ផ្ដាច់ខ្លួន លែងនៅចំណុះ តែត្រូវកុរុងហ៊ុនផានខ្វាងវាយបង្ក្រាប បង្រួបបង្រួម យកមកដាក់បញ្ចូលធ្វើជានគរតែមួយ។ ស្ដេចអង្គនេះបានប្រើឧបាយកល ផ្សេងៗដើម្បីឲ្យ ក្រុងទាំងនោះ បែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ ហើយព្រះអង្គបានចាត់ចែងតែងតាំងកូន និងចៅព្រះអង្គជាស្ដេចគ្រប់គ្រងនគរខេត្តខណ្ឌទាំង៧។ បន្ទាប់ពីព្រះអង្គបានព្រះជន្មប្រមាណ ៩០ វស្សា ទ្រង់ក៏សោយទិវង្គត រាជបុត្រទី២ របស់ទ្រង់ព្រះនាម ផានផាន ក៏បានសោយរាជ្យបន្ត រាជបុត្រទីមួយរបស់ទ្រង់ព្រះនាមអ្វីមិនត្រូវបានគេស្គាល់ទេ។ បុត្រទី២ឈ្មោះផានផាន ត្រូវលើកឲ្យឡើង សោយរាជ្យ ដោយប្រគល់កិច្ចរដ្ឋទាំងឡាយឲ្យមេទ័ពម្នាក់ឈ្មោះឝ្រីមារញមើលខុសត្រូវ។
Remove ads
ព្រះរាជវង្ស
- បុព្វបុរស ហ៊ុនទៀន និង ព្រះនាងលីវយី
- មហេសីមិនស្គាល់ព្រះនាម មានរាជបុត្រ៖
- បុត្រទី១មិនស្គាល់ព្រះនាម
- បុត្រទី២ ព្រះនាម ផានផាន៖
- ព្រះនត្តាមិនស្គាល់ ត្រូវជាបុត្ររបស់ ផានផាន
ព្រះញាតិវង្ស មានព្រះរាជបុត្រ និង ព្រះនត្តា សោយរាជ្យនៅ នគរទាំងប្រាំពីរ។
ឯកសារយោង
- សៀវភៅប្រវត្តិសាស្ត្រខ្មែរ ដោយបណ្ឌិត រស់ ចន្ត្រាបុត្រ តាមសិលាចារឹក និងឯកសារចិន។
កាលកុរុងផានផានសោយទិវង្គតហើយ រាជសម្បត្តិគួរបានទៅព្រះរាជឱរសរបស់ព្រះអង្គ តែត្រឡប់ជាបានទៅផ្វានឝ៊ឺម៉ានសេនាបតីប្រាកដព្រះបរមនាមថា ឝ្រីមារវម៌្ម។ ការបានទទួលរាជសម្បត្តិរបស់កុរុងឝ្រីមារវម៌្ម បើនិយាយតាមច្បាប់រាជសន្តតិវង្សឈ្មោះថា ទំលាយសិទ្ធិរបស់ព្រះរាជកុមាររជ្ជទាយាទបង់ តែនេះប្រហែលជាដោយហេតុព្រះរជ្ជទាយាទនៅកុមារតូចពេក ទាំងដោយហេតុព្រះឝ្រីមារៈសេនាបតីមានសមត្ថភាព ធ្លាប់បានទទួលអំណាចសំរេចការផែនដីតាំងពីដំបូងមកជាទីនិយមរបស់ប្រជាជនទួទៅគណកម្មការរាជសន្តតិវង្សទើបព្រមព្រៀងអញ្ជើញឝ្រីមារៈសេនាបតីឲ្យឡើងសោយរាជ្យ។
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads