ឡៅ ម៉ុងហៃ
From Wikipedia, the free encyclopedia
Remove ads
បណ្ឌិត ឡៅ ម៉ុងហៃ (ជាអក្សរឡាតាំង៖ Lao Mong Hay) គឺជាអ្នកវិភាគឯករាជ្យមួយរូបនៅក្នុងប្រទេសកម្ពុជា។ លោកមានសេចក្ដីក្លាហានក្នុងការបញ្ចេញមតិយោបល់ លើបញ្ហាណាមួយដែលកើតមានឡើងក្នុងសង្គម ជាពិសេសបញ្ហានយោបាយ។ លោកធ្លាប់ជាមនុស្សសំខាន់មួយរូបក្នុងដំណើរការសន្តិភាព និងជាហត្ថលេខីលើកិច្ចព្រមព្រៀងសន្តិភាពផងដែរ ដែលកាលនោះលោកជាប្រធានគណៈប្រតិភូនៃ គណបក្សរណសិរ្សរំដោះជាតិខ្មែរ ដែលមានលោក សឺន សាន ជាអ្នកដឹកនាំ។

Remove ads
ដំណើរជីវិត និងការសិក្សា
ខណៈពេលដែលកងទ័ពខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា ពេលនោះលោកកំពុងតែសិក្សាថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនៅ សាកលវិទ្យាល័យវេលស៍ (University of Wales) នៅឡើយ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមករស់នៅ និងធ្វើការក្នុងជំរំជនភៀសខ្លួន សាយធូ (Site 2) ពីឆ្នាំ១៩៨៨ ដល់ ១៩៩២ ។ បន្ទាប់ពីនោះមក លោកបានធ្វើជានាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា រហូតដល់ចុងឆ្នាំ ១៩៩៤ ទើបលោកបានបង្កើត និងដឹកនាំ វិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ។[១]
Remove ads
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads