អង់ដូរ៉ា
From Wikipedia, the free encyclopedia
Remove ads
ប្រទេសអង់ដូរ៉ា (អក្សរឡាតាំង៖ Andorra) ដោយមានឈ្មោះជាផ្លូវការថា ក្សត្របុរីអង់ដូរ៉ា (ភាសាកាតាឡាន៖ Principat d'Andorra) គឺជាប្រទេសតូចមួយនៅឧបទ្វីបអ៊ីបេរី ដោយមានព្រំដែនជាប់ប្រទេសបារាំងនៅភាគខាងជើង និងអេស្ប៉ាញនៅភាគខាងត្បូង។ អង់ដូរ៉ាគឺជារដ្ឋតូចបំផុតទីប្រាំមួយនៅទ្វីបអឺរ៉ុប ដែលមានផ្ទៃដីសរុប ៤៦៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនប្រមាណ ៧៧,០០៦ នាក់។ ជនជាតិអង់ដូរ៉ាគឺជាក្រុមជនជាតិរ៉ូម៉ាំងដែលមានដើមកំណើតកាតាឡាន។ រាជធានី និងទីក្រុងធំបំផុតរបស់វាគឺ អង់ដូឡាវីយែល។
ប្រទេសអង់ដូរ៉ាទទួលបានភ្ញៀវទេសចរប្រហែល ៨ លាននាក់ជារៀងរាល់ឆ្នាំ[១៣]។ អង់ដូរ៉ាមិនមែនជាសមាជិកនៃសហភាពអឺរ៉ុបទេ។ ប្រទេសនេះគឺជាសមាជិកនៃក្រុមប្រឹក្សាអឺរ៉ុប និងអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ ១៩៩៣ មក[១៤] ។
Remove ads
ប្រវត្តិសាស្ត្រ
បុរេប្រវត្តិសាស្ត្រ
តាមការបំភ្លឺពីនរវិទូនៅ Sant Julià de Lòria គេបានរកឃើញថា La Balma de la Margineda ត្រូវបានគេចាប់ផ្តើមតាំងទីលំនៅកាលពីឆ្នាំ ៩,៥០០ មុនគ.ស។ ទីតាំងនេះសម្បូរទៅដោយសត្វចិញ្ចឹម និងត្រីឱ្យពួកគេបានចាប់ជាអាហារ ដែលធ្វើឱ្យវាក្លាយជាជម្រកព្រៃដ៏ល្អសម្រាប់ក្រុមអ្នកប្រមាញ់សត្វនិងប្រមូលផលពីតំបន់អារីយែរ (Ariege) និងស៊ែក (Segre ដោយវាស្ថិតនៅតាមផ្លូវឆ្លងកាត់ភ្នំពីរ៉េណេ។[១៥]
នៅក្នុងយុគថ្មរំលីង ក្រុមមនុស្សមួយក្រុមបានផ្លាស់ទៅតាំងទីលំនៅនៅក្នុងរូងម៉ាដ្រីអូ Madriu (ដែលបច្ចុប្បន្នជាឧទ្យានធម្មជាតិ ដែលស្ថិតនៅក្នុងស្រុកអេសកាល់-អង់ហ្គ័រដានី Escaldes-Engordany ហើយត្រូវបានប្រកាសជាបេតិកភណ្ឌពិភពលោកយូណេស្កូ) ជាជម្រកអចិន្ត្រៃយ៍កាលពីឆ្នាំ ៦៦៤០ មុនគ្រិស្តសករាជ។ ប្រជាជននៅក្នុងរូងនេះបានដាំដុះធញ្ញជាតិ ចិញ្ចឹមសត្វ និងអភិវឌ្ឍពាណិជ្ជកម្មជាមួយមនុស្សពីតំបន់ស៊ែក និងអូកស៊ីតានី Occitania។[១៦][១៧]
ទីតាំងបុរាណវិទ្យាដទៃទៀតរួមមាន ផ្នូរនៅសេហ្គូដេ (អរដីណូ) និង ហ្វេហ្សា ដែល ម៉ូរ៉ូ (សង់ជូល៉ី ដេ ឡូរីយា) ដែលទាំងពីរមានអាយុកាលចាប់ពីឆ្នាំ ៤៩០០–៤៣០០ មុនគ.ស។ ទីតាំងទាំងនេះគឺជាឧទាហរណ៍គំរូនៃវប្បធម៌ក្អមគូស (Urn culture) នៅក្នុងប្រទេសអានដូរ៉ា។[១៦][១៧] យ៉ាងណាក៏ដោយ គំរូនៃការតាំងទីលំនៅតូចៗបានចាប់ផ្តើមវិវត្តទៅជាទីក្រុងស្មុគស្មាញឡើងនៅក្នុងយុគសំរិទ្ធ។ គ្រឿងដែក កាក់បុរាណ និងប្រអប់សំរាប់ទុករបស់សក្តិសិទ្ធិអាចត្រូវបានគេរកឃើញនៅក្នុងទីសក្ការៈបុរាណដែលរាយប៉ាយពាសពេញប្រទេស។
យោងតាមការស្រាវជ្រាវបុរាណវិទ្យា ទីសក្ការៈ រកដឺ ឡេ ប្រុសសេ (Roc de les Bruixes) ដែលស្ថិតនៅក្នុងស្រុកកានីយ៉ូ ត្រូវបានចាត់ទុកជាបរិវេណបុរាណវិទ្យាសំខាន់បំផុតមួយនៃសម័យបុរេប្រវត្តិក្នុងប្រទេសអានដូរ៉ា។ ទីតាំងនេះផ្តល់ភស្តុតាងយ៉ាងច្បាស់លាស់អំពីទំនៀមទម្លាប់ពិធីការខាងសាសនា និងជីវភាពប្រចាំថ្ងៃរបស់មនុស្សសម័យបុរាណ។[១៨][១៧]
អ៊ីបេរី និងរ៉ូម

មនុស្សរស់នៅក្នុងតំបន់នេះដែលអតីតអាណាចក្ររ៉ូមហៅថា Andosins ឬ Andosini (ជាភាសាក្រិក Ἀνδοσίνους) គឺជាកុលសម្ព័ន្ធអ៊ីបេរីដែលរស់នៅក្នុងជ្រលងភ្នំនានារបស់អានដូរ៉ានាសតវត្សរ៍ទី ៧ ដល់ទី ២ មុនគ.ស។ ដោយទទួលឥទ្ធិពលពីភាសានានាដូចជា សែលទិក (Celtic) អាគីតាន (Aquitanian) បាស្ក (Basque) និងអ៊ីបេរី (Iberian) ជនជាតិដើមនៅតំបន់នេះបានបង្កើតនូវឈ្មោះតំបន់ផ្សេងៗដែលក្រោយមកបានក្លាយជាឈ្មោះក្នុងសព្វថ្ងៃនេះ។ ការសរសេរ និងឯកសារដំបូងគេបំផុតដែលយោងទៅលើក្រុមមនុស្សនេះត្រូវបានរកឃើញតាំងពីសតវត្សរ៍ទី ២ មុនគ.ស តាមរយៈស្នាដៃ Histories របស់អ្នកនិពន្ធជនជាតិក្រិក Polybius ដែលនិពន្ធឡើងក្នុងអំឡុងសង្គ្រាម Punic ។[១៩][២០][១៧][២១]
ប្រាសាទរ៉ុក ដង់ក្លា (Roc d'Enclar) ដែលជាផ្នែកមួយនៃតំបន់ព្រំដែន Marca Hispanica[២២] នាសម័យដើម គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទដ៏សំខាន់បំផុតនាសម័យនោះ។ បូករួមទាំងកន្លែងដូចជា l'Anxiu នៅ Les Escaldes និង Roc de L'Oral នៅ Encamp ដែលសុទ្ធតែជារមណីយដ្ឋានបុរាណវិទ្យាសំខាន់ៗដែលនៅសេសសល់ពីសម័យនោះ។[១៧][២១]
ឥទ្ធិពលរបស់ចក្រភពរ៉ូមបានចាប់ផ្តើមមានវត្តមានចាប់ពីសតវត្សរ៍ទី ២ មុនគ្រិស្តសករាជ រហូតដល់សតវត្សរ៍ទី ៥ នៃគ្រិស្តសករាជ។ កន្លែងដែលផ្តល់នូវភស្តុតាងពីវត្តមានរ៉ូមយ៉ាងច្បាស់លាស់បំផុតមានដូចជា ជ័យដ្ឋាន Camp Vermell (វាលដែលពណ៌ក្រហម) នៅ Sant Julià de Lòria ព្រមទាំងកន្លែងខ្លះៗក្នុងតំបន់ Encamp និងនៅ Roc d'Enclar ។ ប្រជាជនបន្តធ្វើពាណិជ្ជកម្ម ជាពិសេសជាមួយស្រា និងគ្រាប់ធញ្ញជាតិ ជាមួយទីក្រុងរ៉ូម Urgellet (ដែលបច្ចុប្បន្នគឺ La Seu d'Urgell) ហើយពួកគេធ្វើដំណើរឆ្លងកាត់ទន្លេ Segre តាមរយៈផ្លូវរ៉ូមដ៏ល្បី Strata Ceretana (ដែលត្រូវបានគេស្គាល់ផងដែរថាជា Strata Confluetana)។[១៧][២៣][២២]
ពួកវីស៊ីហ្គោត និងការ៉ូឡាំងហ្សៀង

តាមប្រវត្តិសាស្ត្រ បន្ទាប់ពីចក្រភពរ៉ូមធ្លាក់ចុះ អង់ដូរ៉ាក៏ធ្លាក់ក្រោមឥទ្ធិពលរបស់ពួកវីស៊ីហ្គោត (Visigoths) បន្តដោយព្រះរាជាណាចក្រតូលេដូ (Kingdom of Toledo) និងសាវកសំណាក់អ៊ើរហ្គេល (Diocese of Urgell)។ ពួកវីស៊ីហ្គោតបានកាន់កាប់តំបន់ជ្រលងភ្នំនេះអស់រយៈពេលជិត ២០០ ឆ្នាំ ដែលក្នុងអំឡុងពេលនោះ សាសនាគ្រិស្តបានចាប់ផ្ដើមរីករាលដាល។ នៅពេលដែលចក្រភពឥស្លាម Al-Andalus បានមកជំនួសអំណាចពួកវីស៊ីហ្គោតនៅលើឧបទ្វីបអ៊ីបេរី អង់ដូរ៉ាស្ថិតក្រោមអំណាចរបស់ពួកហ្វ្រែង (Franks)។[២៤]
យោងតាមប្រពៃណី គេជឿថាសាឡាម៉ាញ (Charlemagne) បានផ្តល់ឯកសារផ្លូវការឱ្យប្រជាជនអង់ដូរ៉ា ដោយទទួលស្គាល់សេចក្តីក្លាហាន និងការគាំទ្ររបស់ពួកគេ។ ជាសារៈសំខាន់ ការគាំទ្រនេះបានបង្ហាញជាក់ស្តែងតាមរយៈកងទ័ពចំនួន ៥,០០០ នាក់ ដែលដឹកនាំដោយ Marc Almugaver ដែលបានចូលរួមចម្បាំងប្រឆាំងនឹងពួកមួរ (Moors) នៅក្បែរតំបន់ Porté-Puymorens (Cerdanya)។[២៥]

អង់ដូរ៉ាបានបន្តជាផ្នែកមួយនៃ ម៉ាកាអ៊ីស្ប៉ានីកា (Marca Hispanica) របស់ហ្វ្រែង ដែលជាតំបន់ការពាររវាងចក្រភពហ្វ្រែង និងដែនដីម៉ូស្លីម។ អង់ដូរ៉ាស្ថិតនៅក្នុងដែនដីដែលគ្រប់គ្រងដោយ Count of Urgell ហើយក្រោយមកត្រូវបានផ្ទេរការគ្រប់គ្រងទៅឱ្យ Bishop of the Diocese of Urgell វិញ។ យោងតាមប្រពៃណី វាត្រូវបានគេជឿថាកូនប្រុសរបស់សាឡាម៉ាញឈ្មោះ Louis the Pious បានធានាសិទ្ធិអំណាចដោយការចេញ Carta de Poblament ដែលជាលិខិតសម្គាល់ការបង្កើតក្រុងឡើង នៅជុំវិញឆ្នាំ ៨០៥។[២៦]
ឯកសារដំបូងគេដែលមានការកត់ត្រាយោងដល់អង់ដូរ៉ាជាដែនដីមួយគឺ Acta de Consagració i Dotació de la Catedral de la Seu d'Urgell។ ឯកសារនេះ ដែលកំណត់ថ្ងៃទី៨៣៩ បញ្ជាក់ពីដែនសាសនា (parishes) ចាស់ទាំងប្រាំមួយនៃជ្រលងភ្នំអង់ដូរ៉ាដែលរួមបញ្ចូលគ្នាក្លាយជាប្រទេសនេះ។[២៦]
យោងតាមឯកសារប្រវត្តិសាស្ត្រ នៅឆ្នាំ ៩៨៨ Count Borrell II នៃអ៊ើរហ្គេល បានផ្ទេរកម្មសិទ្ធិលើជ្រលងភ្នំអង់ដូរ៉ាទាំងអស់ឱ្យទៅ សាវកសំណាក់អ៊ើរហ្គេល (Diocese of Urgell) ដើម្បីដោះយកដែនដីដែលស្ថិតនៅក្នុងសែរដាញីយ៉ា (Cerdanya) វិញ។ ព្រឹត្តិការណ៍នេះបានបង្កើតជាមូលដ្ឋានផ្លូវការសម្រាប់ របបអធិបតេយ្យភាពរួម (Co-Principality) នៃអង់ដូរ៉ា។ ចាប់តាំងពីពេលនោះមក Bishop of Urgell ដែលមានមូលដ្ឋាននៅទីក្រុង La Seu d'Urgell បានក្លាយជា សហប្រមុខរដ្ឋ (Co-Prince) នៃអង់ដូរ៉ា។[២៧]
មជ្ឈិមសម័យ៖ កិច្ចព្រមព្រៀង Paréages និងការបង្កើតរបបអធិបតេយ្យភាពរួម

កាលពីមុនឆ្នាំ ១០៩៥ អានដូរ៉ាមិនទាន់មានការពារខាងយោធាច្បាស់លាស់ឡើយ។ ដោយដឹងថា Count of Urgell មានបំណងវិលត្រឡប់យកជ្រលងភ្នំអានដូរ៉ាវិញ Bishop of Urgell បានស្នើសុំជំនួយ និងការពារពី Lord of Caboet។[២៧] ជាលទ្ធផល នៅឆ្នាំ ១០៩៥ ភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដោយស្បថទៅលើអធិបតេយ្យភាពរួមរបស់ពួកគេលើអានដូរ៉ា។ ការរៀបអាពាហ៍ពិពាហ៍គ្រួសារក្រោយមកបានធ្វើឱ្យទំនាក់ទំនងនយោបាយនេះមានភាពជាប់គ្នារហូត៖ Arnalda de Caboet កូនស្រីរបស់ Arnau of Caboet បានរៀបការជាមួយ Viscount of Castellbò។ Ermessenda de Castellbò កូនស្រីរបស់ពួកគេ[២៨] បានរៀបការជាមួយ Count of Foix, Roger-Bernard II។ ការរៀបការនេះគឺជាចំណុចដ៏សំខាន់ ដែលបាននាំឱ្យ Count of Foix ចូលមកក្លាយជាដៃគូអធិបតេយ្យរួមជាមួយ Bishop of Urgell។
Remove ads
កំណត់សម្គាល់
- ភាសាអេស្ប៉ាញ ព័រទុយកាល់ និងភាសាបារាំងក៏មានគេពេញនិយមប្រើប្រាស់ផងដែរ។
ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
