អាដុលហ្វ៍ ហ៊ីទ្លែរ

From Wikipedia, the free encyclopedia

អាដុលហ្វ៍ ហ៊ីទ្លែរ
Remove ads

អាដុលហ្វ៍ ហ៊ីទ្លែរ (ភាសាអាល្លឺម៉ង់Adolf Hitler [ˈadɔlf ˈhɪtlɐ]; ២០ ​មេសា ១៨៨៩ - មេសា​ ១៩៤៥) គឺជាអ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ ដែលបានកើតនៅប្រទេសអូទ្រីស​មួយ​រូប ។ គាត់ក៏ធ្លាប់ជាអ្នកដឹកនាំគណបក្សណាស៊ី ។ គាត់បានជាព្រឺទ្ធបុរសរបស់អាល្លឺម៉ងពីឆ្នាំ១៩៣៣​​ ដល់ ១៩៤៥ និងជាអ្នកដឹកនាំផ្តាច់ការរបស់ណាស៊ីអាល្លឺម៉ង់ (Führer und Reichskanzler) ពីឆ្នាំ១៩៣៤​ ដល់ឆ្នាំ១៩៤៥ ។ អាដុលហ្វ៍ ហ៊ីទ្លែរ គឺជាផ្ចិតកណ្តាលនៃណាស៊ីអាល្លឺម៉ង់ សង្គ្រាម​លោក​លើក​ទី​២​នៅ​អឺរ៉ុប​ ក៏ដូចជាការសម្លាប់រង្គាល (Holocaust)​ ផងដែរ ។

ព័ត៌មានសង្ខេប សក្កដា, អ្នកដឹកនាំ (Führer) នៃអាល្លឺម៉ង់ ...
Remove ads

អាដុលហ្វ៍ ហ៊ីទ្លែរ គឺជាទាហានជើងចាស់ពីសង្គ្រាម​លោក​លើក​ទី​១ ដែល​ត្រូវ​បានគេ​ឲ្យពាន​រង្វាន់​មួយ​រូប ។ គាត់បានចូលរួម គណបក្សអ្នកធ្វើ​ការ​របស់អាល្លឺម៉ង់ (German Workers' Party​ ដែលក្រោយមកក្លាយទៅជា NSDAP) នៅឆ្នាំ ១៩១៩​ ហើយក្រោយមកក៏បានក្លាយទៅជា ប្រធានដឹកនាំរបស់ NSDAP នាឆ្នាំ ១៩២១។ ក្នុងឆ្នាំ ១៩២៣ គាត់បានប្រកាស់រដ្ឋប្រហារមួយ នៅឯទីក្រុងមូនិច (Munich) ដែលត្រូវបានគេដាក់ឈ្មោះថា Beer Hall Putsch ។ ការបរាជ័យនៃរដ្ឋប្រហារនេះ បានធ្វើអោយមានការចាប់ហ៊ីទ្លែរដាក់គុក ដែលនៅកំឡុងពេលនោះ គាត់បានសរសេរកំណត់ប្រវត្តិរូបរបស់គាត់ ដែលមានឈ្មោះថា ការតស៊ូរបស់ខ្ញុំ (Mein Kampf​ )។ ក្រោយពីគាត់ត្រូវបានគេដោះលែងនៅក្នុងឆ្នាំ ១៩២៤​ មក អ៊ីត្លែរបានបង្កើនប្រជាប្រិយភាព ដោយការវាយប្រហារទៅកាន់ សន្ធិសញ្ញាវ៉ាសាលីស (Treaty of Versailles ) និងដោយសារការឃាសនា លទ្ធិស្នេហាជាតិអាល្លឺម៉ង់ទាំងមូល (Pan-Germanism) លទ្ធិប្រឆាំងនឹងពួកជ្វីហ្វ (antisemitism) និង លទ្ធិប្រឆាំងនឹងរបបកុម្មុយនីស (antisemitism) គួបផ្សំនឹងការថ្លែងសន្ទរកថាដ៏មានមន្តស្នេហ៍ និង ការឃោសនាណាហ្ស៊ី (Nazi propaganda)។ ក្រោយពីត្រូវបានគេតែងតាំងជា ព្រឺទ្ធបុរសនៅក្នុងឆ្នាំ ១៩៣៣ គាត់បានធ្វើការផ្លាស់ប្តូរ សាធារណរដ្ឋ វ៉ីម៉ា (Weimar Republic) អោយទៅជា សឺតរីឆ (Third Reich) រដ្ឋអំណាចផ្តាច់ការ ឯកបក្សមួយ ដែលសម្អាងទៅលើលទ្ធិណាស៊ីផ្តាច់ការ ( totalitarian) និងណាស៊ីអត្តាធិប្បតេយ្យ (autocratic)។

គោលបំណងរបស់ហ៊ីទ្លែរគឺ ចង់បង្កើតនូវ New Order​​ នៃការដឹកនាំ​អាណានិគម ផ្តាច់មុខរបស់​ពួក​ណាស៊ីអាល្លឺម៉ង់ទៅ​លើ​ទ្វីប​អ៊ឺរ៉ុប​ ។ ដើម្បីសម្រេច​នូវ​គោល​បំនង​នេះ គោលនយោបាយ​ក្នុង​ និង​ក្រៅសុ្រក​របស់​គាត់​បានផ្តោតសំខាន់ទៅនឹង​ការវាតទី​យក Lebensraumទីកន្លែង​ដើម្បី​រស់នៅ​»)​ អោយប្រជាជន​អាល្លឺម៉ង់​។ គាត់​ជាអ្នកដឹកនាំ ការផ្គត់់ផ្គង់​អាវុធឡើងវិញ​របស់ពួកអាល្លឺម៉ង់ និង​ការវាយលុកប្រទេសប៉ូឡូញ ដោយ​ក្រុម​ទាហ៊ាន​ វែម៉ាត​ នៅ​ខែកញ្ញា ឆ្នាំ ១៩៣៩។ ការ​វាយលុក​នេះ​បាន​នាំអោយ​កើត​មាន​សង្គ្រាមលោកលើកទី២ ។ នៅ​ក្រោម​ការដឹកនាំ​របស់​ អ៊ីត្លែរ មកដល់​ឆ្នាំ ១៩៤១ ក្រុម​កម្លាំង​របស់អាល្លឺម៉ង់ និង​ប្រទេសសម្ព័ន្ធមិត្ត បានកាន់កាប់​ភាគច្រើននៃទ្វីប​អ៊ឺរ៉ុប និង អាមេរិកខាងត្បូង។ មកដល់​ឆ្នាំ ១៩៤៣ ប្រទេសអាល្លឺម៉ង់ បានទទួលរង​ការ​វាយលុក​ម្តង ហើយបានចាញ់នូវសង្គ្រាម​ជាប់ៗគ្នា ដែលមានចំនួន​ច្រើន​គួរអោយ​កត់​សម្គាល់។​ នៅប៉ុន្មានថ្ងៃចុងបញ្ចប់​នៃ​សង្គ្រាម​ ពោលគឺនៅ ក្នុង ការប្រយុទ្ធ​នៅ​ប៊ែឡាំង អ៊ីត្លែរបានរៀបការ​ជាមួយ​នឹង​ដៃគូរយូរឆ្នាំរបស់លោក គឺ អ៊ីវ៉ា ប្រន។ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៤៥ ជាង២ថ្ងៃ​ក្រោយ​ការ​អាពាហ៌ពិពាហ៌របស់ពួកគេទាំង​អ្នកទាំងពីរ​បាន​សម្លាប់​ខ្លួន ដើម្បីគេច​ពី​ការចាប់​ខ្លួន​ដោយ ពួកទាហ៊ានក្រហម។ សាកសព​របស់​ពួកគេ​ទាំង​ពីររូបត្រូវបានគេដុត។

គោលនយោបាយ​យ៉ាងកម្រោល​របស់​ហ៊ីទ្លែរ ត្រូវ​បានគេយល់​ថា ជាមូលហេតុ​ចម្បង​ក្នុង​ការ​ផ្ទុះ​សង្គ្រាមលោកលើកទី២ នៅទ្វីបអ៊ឺរ៉ុប។ នៅក្រោម​ការ​ដឹកនាំ​របស់ អ៊ីត្លែរ និង មនោគម​ប្រកាន់ពូជសាសន៍របស់​គាត់ របបគ្រប់គ្រង​របស់​គាត់បាន​ទទួលខុស​ត្រូវ ក្នុងការ​ប្រល័យពូជសាសន៍ របស់ពួក​ជ្វីហ្វយ៉ាងហោច​ណាស់ ៥.៥ លាននាក់ និង មនុស្សជាច្រើន​លាន​នាក់​ទៀត​ដែល គាត់​និង​អ្នកនៅក្រោមបង្គាប់របស់​គាត់​បាន​គិតថា ជាពួកដែលមាន​ជាតិ​សាសន៍អន់​ជាង

Remove ads

ឆ្នាំដំបូងឡើយ

ពូជពង្ស

ឪពុករបស់អ៊ីត្លែរ មានឈ្មោះ​ថា អាឡូអ៊ីស អ៊ីត្លែរ (Alois Hitler) (១៨៣៧ ដល់ ១៩០៣) គឺជា កូនឥតខាន់ស្លារបស់ ម៉ារីយ៉ា អាណា ស្ស៊ីកខលហ្គ្រាប់បឺ (Maria Anna Schicklgruber)។ ដោយ​ហេតុ​តែ ការចុះឈ្មោះ​ក្នុង​បញ្ជី​លាងបាប មិនបាន​បង្ហាញពី​ឈ្មោះ​របស់​ ឪពុកគាត់ ធ្វើអោយ អាឡូអ៊ីស ដំបូងយក​ត្រកូល​តាមម្តាយរប់សគាត់។ នៅឆ្នាំ ១៨៤២ ចូអាន ចូច អ៊ីដ្លែរ​(Johann Georg Hiedler) បានរៀបការ​ជាមួយ​នឹង ម្តាយរបស់ អាឡូអ៊ីស។ ក្រោយពីមរណភាព​របស់នាងនៅឆ្នាំ ១៨៤៧ និង មរណភាពរប់ស ចូអាន ចូច អ៊ីដ្លែរ នៅឆ្នាំ ១៨៥៦ អាឡូអ៊ីស ត្រូវបាន គ្រួសាររបស់ បងប្អូនប្រុស របស់​​ចូអាន លោក ចូអាន ណេប៉ូមុក អ៊ីដ្លែរ (Johann Nepomuk Hiedler) យកទៅចិញ្ចឹម​។ [] នៅ​ឆ្នាំ ១៩៧៦ អាឡូអ៊ីសបាន​ត្រូវគេ​ធ្វើអោយពេញ​ច្បាប់​ ហើយបញ្ជី​លាង​បាប​របស់​គាត់​ត្រូវ​បានសង្ឃម្នាក់​ចុះ ចូអាន ចូច អ៊ីដ្លែរ​ ជា​ឪពុក​របស់​គាត់។ នៅក្នុងបញ្ជីគាត់បានចុះ​ជា​លាយ​លក្ខណ៍អក្សរថា ចូច អ៊ីត្លែរ (Georg Hitler)។[]

តាំងពី​ពេល​នោះ​មក ទើបអាឡូអ៊ីស ចាប់ផ្តើម​ប្រើ​ត្រកូល អ៊ីត្លែរ [](អាចសរសេរបានជា Hitler, Hüttler រឺ Huettler')។ ត្រកូល អ៊ីត្លែរ នេះប្រហែលជា មានន័យថា «​អ្នកដែលរស់នៅក្នុងខ្ទម Hütte​» រឺ «អ្នក​គង្វាល hüten​»។ បើមិនដូច្នោះ​ទេ វា​អាច​ត្រូវ​បានគេទាញយក​ពី ពាក្យHidlar រឺ Hidlarcek នៃ​ភាសា​ ស្លាវិក (Slavic)។[]

មន្ត្រី​ផ្លូវការ​របស់​ណាហ្ស៊ី ហាន់ស្ស ហ្វ្រែង​ ( Hans Frank)​ បានសើ្នរ​ថា ម្តាយរបស់​អាឡូអ៊ីស ធ្លាប់បានធ្វើ​ការជា អ្នកថែទាំផ្ទះ​ អោយ​គ្រួសារជនជាតិជីហ្វ​មួយ​នៅ ទីក្រុង​ហ្គ្រែតស្ស (Graz) ហើយថា លីអូផូល ហ្វ្រែងខិនបឺហ្គឺ (Leopold Frankenberger) កូនប្រុសអាយុ១៩ឆ្នាំរប់សគ្រួសារ​នេះ​ ជា​ឪពុករបស់​អាឡូអ៊ីស[]។ ក៏ប៉ុន្តែ ដោយសារគ្មានឯកសារ​ណាចុះឈ្មោះ[] ហ្វ្រែងខិនបឺហ្គឺ នៅអំឡុង​ពេល​នោះ អ្នកប្រវត្តិវិទូ បាន​បដិសេធនូវការលើកឡើង​ថា ឪពុក​របស់អាឡូអ៊ីស​ ជាជនជាតិ​ជីហ្វី។ [][]

កុមារភាព និងការសិក្សា​

អាឌូល អ៊ីត្លែរ កើតនៅថ្ងៃ ២០ ខែមេសា ឆ្នាំ ១៨៨៩ នៅ ហ្គាស្តុហ្វ ហ្សុម ផូមឺ (Gasthof zum Pommer) ដែលជា​ផ្ទះ​សំណាក់​មួយ មានទីតាំង​ នៅ ផ្ទះសំណាក់​ ប្រណូ អាម (Braunau am Inn)​ នៅ ប្រទេស អូស្ត្រី​-ហុងហ្គារី Austria-Hungary) នៅក្នុង​ក្រុងមួយដែលមានព្រំប្រទល់ជាប់​ជាមួយ រដ្ឋ​ បាវ៉ារីយ៉ា​( Bavaria)ប្រទេស​អាល្លឺម៉ង់[១០]។ គាត់ជាកូនទី ៤​ ក្នុងចំនោម​បងប្អូន​៦នាក់។ ឪពុកគាត់គឺ អាឡូអ៊ីស អ៊ីត្លែរ ឯម្តាយ​គឺ ក្លារ៉ា ផិលហ្សិល (Klara Pölzl) (១៨៦០​ ដល់ ១៩០៧)។ បងៗរបស់​ អ៊ីត្លែរ មានដូច​ជា ហ្គូសតាវ Gustav,​ អ៊ីដា Ida,​ និង អូតូ Otto បាន​ទទួល​មរណភាព​តាំងពីនៅជា​ទារក​[១១]។ នៅពេលដែល​អ៊ីត្លែរ បានអាយុ​ ៣​ ឆ្នាំ គ្រួសាររបស់​គាត់​បាន​រើ​ទី​លំនៅ ទៅ​កាន់​ ក្រុងផឺសាវ (Passau),​ ប្រទេសអាល្លឺម៉[១២]ង់​។ នៅទីនោះហើយ ដែល អ៊ីត្លែរ បានរៀនចេះនិយាយ​តុង អ្នកបាវ៉ារីយ៉ា​ខាង​ក្រោម ជំនួសអោយតុង​អ្នក អូស្ត្រី អាល្លឺម៉ង់។ តុងនេះ​ត្រូវបានគាត់​ប្រើប្រាស់​ពេញ​មួយ​ជីវិត​របស់​គាត់​[១៣][១៤][១៥]នៅ ឆ្នាំ ១៨៩៤ គ្រួសាររប់ស​គាត់​បាន​រើទីលំនៅ​មក​កាន់ ក្រុងលីអូនឌីង«(Leonding) «នៅជិត ក្រុង​លីនហ្ស​ (Linz)»​។ នៅខែ​មិថុនា​ ឆ្នាំ ១៨៩៥ អាឡូអ៊ីស បានចូលនិវត្ត​ទៅរស់នៅ​ឯ ដីមួយដុំ​ នៅ ហាហ្វេល (Hafeld) ដែលមានទីតាំង​នៅ​ជិត​ក្រុង​ ឡាមបាឆ (Lambach)។ នៅ​ទី​នោះ គាត់​បាន​ធ្វើចំការ និង​រកស៊ី​លក់​ឃ្មុំ។ អ៊ីត្លែរ បានចូល​រៀននៅក្នុងសាលារដ្ឋមួយ នៅជិត​ក្រុង ហ្វីសឆ្ហាម (Fischlham)។ គាត់ចាប់ផ្តើមមានចំនូល​ចិត្ត​ខាង​សង្គ្រាម ក្រោយ​ពីបានអានសៀវភៅ​រូបភាព​មួយរបស់ឪពុក​គាត់ ​និយាយ​អំពី សង្គ្រាមរវាង ហ្វ្រង់កូ​និង ព្រូស៊ាន (Franco-Prussian War)។ [១៦][១៧]

Thumb
ហ៊ីទ្លែរ កាលនៅជាទារក ។ (អំឡុងឆ្នាំ១៨៨៩–១៨៩០)
Remove ads

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads