សង្គ្រាមលោកលើកទី២

From Wikipedia, the free encyclopedia

សង្គ្រាមលោកលើកទី២
Remove ads

សង្គ្រាម​លោក​លើក​ទី២ (អង់គ្លេស: World War II) អក្សរកាត់ (WW2) គឺជាសង្គ្រាមពិភពលោកដែលចាប់ផ្ដើមលើកទី២ បន្ទាប់ពីសង្គ្រាមពិភពលោកលើកទី១ ត្រូវបានបញ្ចប់ ។ សង្គ្រាមលោកលើកទី២ ត្រូវបានកើតឡើងរវាងក្រុមប្រទេសមហាអំណាចខាងយោធា មានទំនាស់និងគ្នាក្នុងការប្រកួតប្រជែង ផ្នែកយោធា សេដ្ឋកិច្ច និង ភូមិសាស្ត្រនយោបាយប្រកាន់បក្សពួក ហើយការប្រកួតប្រជែងដែលមាននិន្នាការប្រឆាំងគ្នាបែបនេះបានរីករាលដាលក្លាយជាទំនាស់សកល និង បានឈានទៅរកការបង្កើតគូបក្សដិបក្សនៃសម្ព័ន្ធភាពយោធាប្រឆាំងគ្នាចំនួនពីរគឺ ក្រុម​សម្ព័ន្ធមិត្ត (Allies) និង​​​ ក្រុមអ័ក្សុីស (Axis) ដែលបានបង្កើតសង្គ្រាមលោកលើកទី២ ដែលជាសង្គ្រាម​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមានប្រជាជាតិប្រមាណជា ១២៧.២ លាននាក់ មកពី ៧០ប្រទេស បានចូលរួមផ្ទាល់ក្នុងបុព្វហេតុសង្គ្រាមនេះ ដែលបណ្ដាលឱ្យបាត់បង់ជីវិតមនុស្សប្រមាណពី ៧០ ទៅ ៨៥ លាននាក់ ហើយនេះជាជម្លោះយោធា​ដ៏​សាហាវ​បំផុត​នៅក្នុង​ប្រវត្តិ​​សាស្ត្រមនុស្សជាតិ ដែលបានឆក់យកជីវិតជនសុីវិលរាប់លាននាក់ រាប់ចាប់ពី ស្ត្រីមានផ្ទៃពោះ ទារក កុមារ រហូតដល់ មនុស្សចាស់ ដែលរងនូវការសម្លាប់រង្គាលនៃការប្រល័យពូជសាសន៍ ការស្លាប់ដោយអត់ឃ្លាន ការស្លាប់ដោយជំងឺរាតត្បាតផ្សេងៗ ។[]

ព័ត៌មានសង្ខេប
Remove ads

មូលហេតុនៃសង្គ្រាមលោកលើកទីពីរ

The causes of World War II

ក្រោយពេល អាល្លឺម៉ង់ ចាញ់សង្គ្រាមលោកលើកទី១ សន្ធិសញ្ញាសន្តិភាពវែរសៃ (Treaty of Versailles) នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានចុះនៅថ្ងៃទី២៨ ខែមិថុនា ១៩១៩ លក្ខខណ្ឌនៃសន្ធិសញ្ញាតម្រូវឱ្យប្រទេសអាល្លឺម៉ង់ធ្វើរួមមាន៖

  • ប្រទេសអាល្លឺម៉ង់ត្រូវបានតម្រូវឱ្យបង់សំណងហិរញ្ញវត្ថុដល់សម្ព័ន្ធមិត្តសម្រាប់សង្គ្រាម ។ ចំនួនទឹកប្រាក់នេះត្រូវបានកំណត់ដោយគណៈកម្មការអន្តរសម្ព័ន្ធក្នុងឆ្នាំ ១៩២១ ហើយមានចំនួន ៣២ ពាន់លានដុល្លារ បន្ថែមពីលើការទូទាត់ដំបូងចំនួន ៥ ពាន់លានដុល្លារ ។ 
  • ប្រទេសអាល្លឺម៉ង់ត្រូវបានបង្ខំឱ្យបោះបង់ចោលប្រហែល ១០% នៃទឹកដីអ៊ឺរ៉ុបមុនសង្គ្រាមរបស់ខ្លួន រួមទាំងទីក្រុង សារឡេន (Saarland) ដែលសម្បូរដោយធ្យូងថ្ម និង ទីក្រុងកំពង់ផែ ដានហ្សុីង (Danzig) ។ ប្រទេសអាល្លឺម៉ង់ក៏បានបាត់បង់អាណានិគមក្រៅប្រទេសរបស់ខ្លួនទាំងអស់ផងដែរ ដែលត្រូវបានគ្រប់គ្រងដោយសម្ព័ន្ធប្រជាជាតិជា "ទឹកដីមានកាតព្វកិច្ច"។
  • សមត្ថភាព​យោធា​របស់​អាល្លឺម៉ង់​ត្រូវ​បាន​រឹតត្បិត​យ៉ាង​ខ្លាំង ដោយកំណត់មិនឱ្យមានការពង្រីកកងទ័ពលើសពី ១សែននាក់ ។
  • សន្ធិសញ្ញានេះផងដែរបានប្រកាសឡើងពីការបង្កើត ក្រុមសម្ព័នប្រជាជាតិ (The League of Nations) ដើម្បីនាំខ្លួនមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់ផ្សេងៗទៀត ដែលនឹងត្រូវកាត់ទោសជាឧក្រិដ្ឋជនសង្គ្រាម ។

សន្ធិសញ្ញាវែរសៃ បានធ្វើឱប្រទេសអាល្លឺម៉ង់ដួលរលំសេដ្ឋកិច្ចទាំងស្រុង ហើយធ្លាក់ចូលក្នុងសភាពដុនដាបជាខ្លាំង ដែលធ្វើឱប្រទេសអាល្លឺម៉ង់ទាំងមូលមានវិបត្តិហិរញ្ញវត្ថុ ដែលនាំឱ្យប្រជាជនចេញមកធ្វើបាតុកម្ម រហូតពួកគេទទួលបានមេដឹកនាំថ្មីគឺលោក អាដុល ហ៊ីត្លែរ (Adolf Hitler) ដែលជាមេគំនិតជាតិនិយម នៃលទ្ធិណាហ្សុី (Nazi) ដែល និង នាំឱ្យមានសង្គ្រាមពិភពលោកថ្មីមួយទៀតនោះគឺ សង្គ្រាមលោកលើកទី២ ។ ក្រោមការដឹកនាំរបស់ អាដុល ហ៊ីត្លែរ ប្រទេសអាល្លឺម៉ង់ បានពង្រីកកងទ័ពយ៉ាងច្រើនសម្បើម ដែលបង្ហាញពីសក្ដានុពលរបស់ខ្លួននៅចំពោះមុខគូសត្រូវរបស់ខ្លួននោះគឺ បារាំង និង ចក្រភពអង់គ្លេស ។ ការពង្រីកវិសាលភាពកងទ័ពអាល្លឺម៉ង់បានបង្ហាញពីមហិច្ឆតារបស់លោកអាដុល ហ៊ីត្លែរ ផងដែរក្នុងការវាតទីចូលទៅកាន់កាប់ទឹកដីនៃបណ្ដាលប្រទេសក្នុងទ្វីបអុឺរ៉ុបក្នុងពេលខាងមុខ ។ ចក្រភពអង់គ្លេស ក្រោយមើលឃើញពីវិសាលភាព នៃការពង្រីកកងទ័ពដ៏ច្រើនសម្បើមរបស់ អាល្លឺម៉ង់ ចក្រភពអង់គ្លេស បានផ្ដួចផ្ដើមចុះនូវសន្ធិសញ្ញាសម្ព័ន្ធមិត្តជាមួយនិង ប្រទេសប៉ូឡូញ នៅថ្ងៃ ២៥ ខែសីហា ឆ្នាំ១៩៣៩ នាទីក្រុងឡុងដ៍ (London) ដែលសន្ធិសញ្ញានេះមានឈ្មោះថា អង់គ្លូ-ប៉ូលីស (Anglo-Polish) ប៉ុន្តែមួយសប្តាហ៍ក្រោយមកប្រទេសអាល្លឺម៉ង់បានចូលឈ្លានពានប្រទេសប៉ូឡូញ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ដែលធ្វើឱ្យ ចក្រភពអង់គ្លេស និង បារាំង ដាក់ឱសានវាទ ឱ្យអាល្លឺម៉ង់ដាច់ខាតត្រូវដកទ័ពចេញពីប៉ូឡូញ ប៉ុន្តែអាល្លឺម៉ង់ មិនធ្វើតាមនោះទេ ដូចនេះពីរថ្ងៃក្រោយមក ចក្រភពអង់គ្លេស និង បារាំង បានប្រកាសសង្គ្រាមជាផ្លូវការណ៍ទល់និង អាល្លឺម៉ង់ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៣៩ ហើយនេះជារបត់សង្គ្រាមពិភពលោកថ្មីមួយទៀតដែលគេកំណត់យកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី២ ដែលក្នុងថ្ងៃដដែលនោះប្រទេស អូស្ត្រាលី នូវែលហ្សេឡង់ ឥណ្ឌា តុងហ្គា ចូដង់ ម៉ារុក ទុយណេហ្ស៊ី ក៏ប្រកាសសង្គ្រាមទល់ និង អាល្លឺម៉ង់ផងដែរ ដែលប្រទេសទាំងនេះស្ថិតក្រោមអណានិគមរបស់ ចក្រភពអង់គ្លេស ។[]

Remove ads

ការរីករាលដាលនៃសង្គ្រាម

Widespread War

Thumb
German invasion Poland September 1939, The Fall of Warsaw.

នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៣៩ ប្រទេសអាល្លឺម៉ង់បានបញ្ជូនកងកម្លាំងរបស់ខ្លួនចំនួន ១.៥លាននាក់ រថក្រោះ ២,៧០០គ្រឿង យន្តហោះចម្បាំង ២,៣១៥គ្រឿង និង កាំភ្លើងធំ ៩,០០០ដើម ចូលទៅឈ្លានពានប្រទេសប៉ូឡូញ ។ ហើយប្រទេសប៉ូឡូញពេលនោះបានកេណ្ឌកងកម្លាំងរបស់ខ្លួនចំនួន ១លាននាក់ រថក្រោះ ៨៨០គ្រឿង យន្តហោះចម្បាំង ៤០០គ្រឿង និង កាំភ្លើងធំ ៤,៣០០ដើម ដើម្បីទប់ទល់ពីការឈ្លានពានរបស់ពួកណាហ្សុីអាល្លឺម៉ង់ ។ ឧត្តមភាពរបស់អាល្លឺម៉ង់ ដែលមានការគាំទ្រដោយកងរថក្រោះ និង យន្តហោះចម្បាំងដ៏ច្រើនសម្បើម បានអនុញ្ញាតឱ្យពួកគេវាយលុកប្រព័ន្ធការពាររបស់ប៉ូឡូញបានយ៉ាងឆាប់រហ័ស ក្នុងរយៈពេលមួយសប្តាហ៍ កងទ័ពអាល្លឺម៉ង់បានទៅដល់ខ្សែរត្រៀមរបស់ប៉ូឡូញ ហើយវាយចូលកាន់កាប់ទីក្រុង វើរ-ស (Warsaw) នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៣៩ ។ រីឯ ចក្រភពរុស្ស៊ី ដែលរបបរាជានិយមបានដួលរលំហើយប្ដូរឈ្មោះទៅជា សហភាពសូវៀត (Soviet Union) បានផ្ដើមចុះសន្ធិសញ្ញាជាមួយអាល្លឺម៉ង់ ដែលមានឈ្មោះថា ម៉ូឡូទូវ (Molotov-Ribbentrop Pact) ដែលចុះនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៩ ដែលជាកិច្ចព្រមព្រៀងមិនឈ្លានពានគ្នា ។ អំឡុងពេលដែលពួកណាហ្ស៊ីអាល្លឺម៉ង់ចូលឈ្លានពានប៉ូឡូញ នៅថ្ងៃទី១៧ ខែកញ្ញា សហភាពសូវៀត បានវាយប្រហារប៉ូឡូញពីភាគខាងកើត ដែលធ្វើឱ្យស្ថានភាពរបស់ប៉ូឡូញកាន់តែអាក្រក់ទៅៗ នៅទីបំផុតកងទ័ព​អាល្លឺម៉ង់ និង សហភាពសូវៀតបាន​ចូលទៅកាន់កាប់ប្រទេស​ប៉ូឡូញ​ទាំងស្រុង​នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៣៩ ។[] [] []

Remove ads

ការផ្ដើមសង្គ្រាមអាត្លង់ទិក

Battle of the Atlantic begins

បេសកកម្មដំបូងរបស់ ចក្រភពអង់គ្លេស ដែលបានបើកការវាយប្រហារទៅលើអាល្លឺម៉ង់ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៣៩ តាមរយៈកងទ័ពជើងអាកាសរបស់ខ្លួន "Royal Air Force" ហៅកាត់ថា (RAF) ដែលមានយន្តហោះទម្លាក់គ្រាប់បែកចំនួន ១៦គ្រឿង បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកទៅលើនាវាកងទ័ពជើងទឹកអាល្លឺម៉ង់នៅកំពង់ផែ "វេលហាមសាវិន" (Wilhelmshaven) ដែលបានកំទេចនាវាចម្បាំង ០៥គ្រឿង របស់អាល្លឺម៉ង់ ។ អាល្លឺម៉ង់បានធ្វើការតបតមកវិញដោយបានបាញ់ទម្លាក់យន្តហោះទម្លាក់គ្រាប់បែក របស់ចក្រភពអង់គ្លេសអស់ចំនួន ០៧គ្រឿងផងដែរ បន្ទាប់មកអាល្លឺម៉ង់បានបញ្ជូនកងនាវាចម្បាំង និង នាវាមុជទឹករបស់ខ្លួនដែលមានឈ្មោះថា "យូបូត" (U-boats) ចេញទៅតតាំងនិងចក្រភពអង់គ្លេសវិញនៅឯ សមុទ្រអាត្លង់ទិក ហើយនេះជាការចាប់ផ្ដើមនៃសង្គ្រាមអាត្លង់ទិក ។ អង់គ្លេស​បាន​ចាប់ផ្តើម​យុទ្ធនាការ​កងទ័ពជើងទឹក​របស់ខ្លួនដើម្បី​ប្រយុទ្ធ​នឹង​នាវាមុជទឹករបស់​អាល្លឺម៉ង់​ដែល​កំពុង​គំរាមកំហែងដល់​ការដឹកជញ្ជូនរបស់អង់គ្លេស តាមមធ្យោបាយផ្លូវទឹកដែលឆ្លងកាត់សមុទ្រអាត្លង់ទិក ។ សង្គ្រាមអាត្លង់ទិក រវាងចក្រភពអង់គ្លេស និង ពួកណាហ្ស៊ីអាល្លឺម៉ង់ បានក្លាយទៅជាយុទ្ធនាការដ៏វែងបំផុតនៃសង្គ្រាម ។ []

អាល្លឺម៉ង់បើកឆាកប្រយុទ្ធនៅព្រំដែនបារាំង

Germany launches offensive on French border

Thumb
French border Maginot Line.

ចក្រភពអង់គ្លេស បន្ទាប់ពីបើកការវាយប្រហារទៅលើ អាល្លឺម៉ង់ តាមទ័ពអាកាសនៅវេលាព្រឹកហើយនោះ គឺនៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៣៩ អាល្លឺម៉ង់បានបញ្ជូនកងកម្លាំងរបស់ខ្លួនប្រមាណជា ២.៧លាននាក់ ចែកចេញជា ៧៥កងពល បានដាក់ពង្រាយនៅតាមព្រំដែនបារាំង ។ នៅរយៈពេល ៦ម៉ោងក្រោយមក ពោលគឺនៅម៉ោង៥ល្ងាច អាល្លឺម៉ង់បានបើកការឈ្លានពានបារាំងនៅតាមព្រំដែន ខ្សែរបន្ទាត់មេហ្សុីនូ (Maginot Line) គឺជាខ្សែរបន្ទាត់នៃបន្ទាយដែលត្រូវបានសាងសង់ក្នុងប្រទេសបារាំងក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដើម្បីការពារព្រំដែនភាគខាងកើតរបស់ខ្លួនពីការឈ្លានពានរបស់អាល្លឺម៉ង់ ។ ខ្សែរបន្ទាត់នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​តាម​លោក "អង់ដ្រេ មេហ្សុីនូ" (André Maginot) ដែលជារដ្ឋមន្ត្រី​ការ​ពារជាតិបារាំង​នៅ​ពេល​នោះ។ ខ្សែរបន្ទាត់មេហ្សុីនូ គឺជាប្រព័ន្ធការពារដ៏ស្មុគស្មាញដែលរួមមាន បន្ទាយបេតុង លួសបន្លារ កាំភ្លើងធំ និង បង្គោលកាំភ្លើងយន្ត ។ នៅតាមខ្សែរបន្ទាត់មានបន្ទាយធំៗ ដែលស្ថិតនៅជម្រៅក្រោមដី ដែលរួមបញ្ចូល មន្ទីរពេទ្យ រថភ្លើង និង ឃ្លាំងសម្រាប់ដាក់គ្រាប់ ខ្សែរបន្ទាត់នេះផងដែរត្រូវបានរចនាឡើងដើម្បីបន្ថយការវាយប្រហាររបស់សត្រូវ និង ផ្តល់ពេលវេលាដល់កងទ័ពបារាំងដើម្បីធ្វើរការចល័តទ័ព ។ អំឡុងពេលអាល្លឺម៉ង់ ឈ្លានពានបារាំង នៅថ្ងៃទី០៤ ខែកញ្ញាដដែល ប្រទេសចំនួន២ទៀតគឺ នេប៉ាល់ និង អេហ្ស៊ីប បានប្រកាសសង្គ្រាមជាផ្លូវការណ៍ទល់ និង អាល្លឺម៉ង់ផងដែរ ។ ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំរវាងកងទ័ព អាល្លឺម៉ង់ និង កងទ័ពបារាំងនៅតាមព្រំដែន ខ្សែរបន្ទាត់មេហ្សុីនូ បានធ្វើឱ្យចក្រភពអង់គ្លេស បញ្ជូនកងកម្លាំងបេសកកម្មរបស់ខ្លួន "British Expeditionary Force" ហៅកាត់ថា (BEF) ប្រមាណជា ១៥២,០០០ (ជាង១៥មុឺននាក់) ចូលទៅអន្តរាគមន៍ជួយការពារបារាំងពីការវាយលុករបស់អាល្លឺម៉ង់ផង និង បានដាក់ពង្រាយនៅតាមព្រំដែន ប្រទេសបែលហ្ស៊ិក ផងដែរ ។[]

Remove ads

ការប្រកាសអព្យាក្រឹតភាពរបស់សហរដ្ឋអាមេរិក

US Declaration of Neutrality

អំឡុងពេលដែលអាល្លឺម៉ង់កំពុងវាយប្រហារបារាំងនៅតាមព្រំដែន ខ្សែរបន្ទាត់មេហ្សុីនូ (Maginot Line) បារាំង បានដាក់ពង្រាយកងទ័ពរបស់ខ្លួនប្រមាណជា ១.៨លាននាក់ ដើម្បីទប់ទល់ពីការឈ្លានពានរបស់អាល្លឺម៉ង់ ។ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៣៩ ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក "រ៉ូសវែល" (Roosevelt) បានប្រកាសពីអព្យាក្រឹតភាពរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមរវាងប្រទេសអាល្លឺម៉ង់ បារាំង និង ចក្រភពអង់គ្លេស ដោយអាមេរិកមិនលូកដៃចូលទៅក្នុងសង្គ្រាមនេះទេ ហើយលោក​ក៏​បាន​គាំទ្រ​ការ​ហាមប្រាមនៃ​ការ​នាំ​ចេញ​អាវុធ​របស់អាមេរិកទៅកាន់ប្រទេសមានជម្លោះទាំងនោះ ហើយកងទ័ពជើងទឹកអាមេរិកបានបង្កើតកងល្បាតអព្យាក្រឹត ដើម្បីតាមដានប្រតិបត្តិការយោធានៅអឌ្ឍគោលខាងលិចផងដែរ ។ ការមិនលូកដៃចូលក្នុងសង្គ្រាមរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យប្រទេស អាហ្វ្រិកខាងត្បូង ប្រកាសសង្គ្រាមជាផ្លូវការណ៍ទល់ និង អាល្លឺម៉ង់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៣៩ ហើយប៉ុន្មានថ្ងៃបន្ទាប់ពោលគឺប្រទេស កាណាដា បានប្រកាសសង្គ្រាមជាផ្លូវការណ៍ទល់ និង អាល្លឺម៉ង់ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៣៩ ។[]

Remove ads

សហភាពសូវៀតឈ្លានពានប៉ូឡូញ

Soviet Union invasion of Poland

Thumb
Line of demarcation between German and Soviet military forces after their joint invasion of Poland in September 1939

១៦ថ្ងៃ បន្ទាប់ពីពួកណាហ្ស៊ីអាល្លឺម៉ង់បើកការឈ្លានពានប៉ូឡូញពីភាគខាងលិច សហភាពសូវៀតបានប្រកាសសង្គ្រាមផ្លូវការណ៍ទល់និងប៉ូឡូញ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៣៩ សហភាពសូវៀតបានបញ្ជូនកងកម្លាំងរបស់ខ្លួនប្រមាណជា ៦០០,០០០ (៦០មុឺននាក់) រថក្រោះចំនួន ៤,៧០០គ្រឿង និង យន្តហោះចម្បាំងចំនួន ៣,៣០០គ្រឿងចូលទៅឈ្លានពានប៉ូឡូញពីភាគខាងកើត ។ ការលុកលុយនេះគឺជាលទ្ធផលនៃកិច្ចព្រមព្រៀងមិនឈ្លានពានគ្នា "ម៉ូឡូតូវ" (Molotov) ដែលត្រូវបានចុះហត្ថលេខារវាងសហភាពសូវៀត និង សហព័ន្ធអាល្លឺម៉ង់ ដែលធ្វើឡើងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ១៩៣៩ ។ កតិកាសញ្ញានេះរួមមានការកណត់នៃការបែងចែកទឹកដីអឺរ៉ុបជាពីរផ្នែកគ្រប់គ្រង ដោយទឹកដីអុឺរ៉ុបខាងលិចត្រូវកាន់កាប់ដោយសហព័ន្ធអាល្លឺម៉ង់ ហើយទឹកដីអុឺរ៉ុបខាងកើតត្រូវកាន់កាប់ដោយសហភាពសូវៀត ។ ជាចុងក្រោយ សហភាពសូវៀត និង អាល្លឺម៉ង់ បានទទួលការគ្រប់គ្រងទាំងស្រុងលើប៉ូឡូញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៣៩ បន្ទាប់ពីការបរាជ័យរបស់ប៉ូឡូញនៅ សមរភូមិ "ឃក" (Kock) កងទ័ពប៉ូឡូញប្រមាណជា ៣២មុឺននាក់ បានធ្លាក់ខ្លួនជាឈ្លើយសឹករបស់សហភាពសូវៀត អំឡុងពេលអាល្លឺម៉ង់ និង សហភាពសូវៀតចូលឈ្លានពានប៉ូឡូញ កងកម្លាំងរបស់ប៉ូឡូញប្រមាណជា ២០មុឺននាក់ត្រូវបានស្លាប់ ហើយប្រជាជនប៉ូឡូញប្រមាណជា ៦៦,០០០ (ជាង៦មុឺននាក់) ត្រូវបានសម្លាប់ដោយកងទ័ពអាល្លឺម៉ង់ ដែលគិតពីការឈ្លានពានថ្ងៃដំបូង នៃថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៣៩ ។[]

Remove ads

សំបុត្រលោក អាល់បឺត អាន់ស្តាញ

Albert Einstein Letter

Thumb
Albert Einstein during a lecture in Vienna in 1921

អាល់បឺត អាន់ស្តាញ លោកជាអ្នកទ្រឹស្ដីរូបវិទ្យាដែលកើតនៅប្រទេសអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថាជាអ្នកបង្កើតទ្រឹស្តីទំនាក់ទំនងនៃរូបវិទ្យាកង់ទិច រូបមន្តដ៏ល្បីល្បាញរបស់លោកគឺ សមមូលថាមពល E=mc2 ។ លោកអាល់បឺត អាន់ស្តាញ បានសរសេរសំបុត្រមួយច្បាប់ ដាក់ជូនប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺលោក រ៉ូសវែល (Roosevelt) ។ សំបុត្រនោះបានសរសេរអំពី ការព្រមានអំពីលទ្ធភាពដែលប្រទេសអាល្លឺម៉ង់ អាចបង្កើតគ្រាប់បែកដ៏មានអនុភាព លោក អាល់បឺត អាន់ស្តាញ បានសរសេរពីរូបមន្តក្នុងការបង្កើតគ្រាប់បែកបរមាណូ ជាភាសាអាល្លឺម៉ង់ ហើយលោក "ឡេអូ ហ្សីឡាត" (Leo Szilard) ដែលជាវិទូរូបវិទ្យាជនជាតិហុងគ្រី បានប្រែសម្រួលជាភាសាអង់គ្លេសដែលធ្វើឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៣៩ ហើយសំបុត្រនោះបានផ្ញើរចេញតាមរយ:ស្ថានទូតបែលហ្សិក ។ សំបុត្រលោក អាល់បឺត អាន់ស្តាញ ត្រូវបានប្រគល់ជូនប្រធានាធិបតីសហរដ្ឋអាមេរិកដោយផ្ទាល់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ១៩៣៩ ក្នុងអំឡុងការផ្ទុះឡើងនៃសង្គ្រាមលោកលើកទី២ ។ លោក អេឡិចសេនដឺ សាច (Alexander Sachs) ដែលជាសេដ្ឋវិទូ បានជួបជាមួយលោក "រ៉ូសវែល" ដើម្បីពិភាក្សាអំពីសំបុត្រនោះ ហើយលោកស្នើថាសហរដ្ឋអាមេរិកគួរតែចាប់ផ្តើមកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ កម្មវិធីនៃការផលិតគ្រាប់បែកដ៏មានអនុភាពនេះ ត្រូវបានគាំទ្រដោយប្រធានាធិតីរបស់សហរដ្ឋអាមេរិក ហើយនៅទីបំផុតបាននាំមកនៅគម្រោងម៉ាណហាធិន (Manhattan) ដែលផ្ដោតទៅលើការបង្កើតគ្រាប់បែកបរមាណូ ។[១០]

Remove ads

អង់គ្លេស និង អាល្លឺម៉ង់ ក្នុងសង្គ្រាមផ្លូវអាកាស

Britain - Germany (Air Raid)

ការប៉ះទង្គិចគ្នារវាងកងកម្លាំងអាល្លឺម៉ង និង កងកម្លាំងរបស់ចក្រភពអង់គ្លេស មិនទាន់ឈានដល់ទ្រង់ទ្រាយធំនោះទេ ដោយអាល្លឺម៉ង់បានបញ្ជូនក្រុមនាវាមុជទឹករបស់ខ្លួនដែលមានឈ្មោះថា "យូបូត" (U-boats) ចូលទៅវាយប្រហារអង់គ្លេសជារឿយៗ ហើយកងនាមុជទឹករបស់អាល្លឺម៉ង់បានបាញ់ពន្លិចនាវាចម្បាំង និង នាវាដឹកអ្នកដំណើររបស់អង់គ្លេស ស្លាប់ និង ខូចខាតជាបន្តបន្ទាប់ ដូចនេះហើយកងទ័ពជើងទឹករបស់អង់គ្លេសបានបើកប្រតិបត្តិការក្នុងការទម្លាក់គ្រាប់មុីន (Mine Warfare) ចូលទៅក្នុងទឹកដើម្បីរារាំងប្រឆាំងនាវាមុជទឹករបស់កងទ័ពអាល្លឺម៉ង ។ កងនាវាមុជទឹករបស់អាល្លឺម៉ង់ ដែលបើកទៅប៉ះមីនប្រឆាំងនាមុជទឹក ដែលត្រូវបានដាក់ពង្រាយក្នុងចំនួន ៤មុឺនគ្រាប់ របស់អង់គ្លេស ត្រូវបានផ្ទុះលិចបាត់ទៅក្នុងទឹកជាបន្តបន្ទាប់ មានដូចជា÷ U-40, U-42, U-45, U-47 ។ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៣៩ ប្រទេសអុីស្តូនី បានចុះហត្ថលេខាចូលជាសមាជិកភាពនៃបក្សសម្ព័ន្ធអាល្លឺម៉ង់ ដែលអនុញ្ញាតឱ្យកងទ័ពអាល្លឺម៉ង់អាចចល័តកងទ័ពទៅកាន់តំបន់បាល់ទិចនៃអុឺរ៉ុបខាងកើត ។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៣៩ កងទ័ពជើងអាកាសរបស់អាល្លឺម៉ង់បានប្រើប្រាសយន្តហោះទម្លាក់គ្រាប់បែកប្រភេទ (JU88s) ចំនួន ០៩គ្រឿង បើកការវាយឆ្មក់ជាលើកដំបូងតាមផ្លូវអាកាសទៅកាន់ចក្រភពអង់គ្លេសនាថ្ងៃរសៀល ។ កងទ័ពអាកាសអាល្លឺម៉ង់ បានទម្លាក់គ្រាប់បែកនៅ សោហ្សាំតុន (Southampton) និង អុីឌិនបឺក (Edinburgh) ហើយបានទម្លាក់គ្រាប់បែកបំផ្ទុះនាវាចម្បាំងរបស់ចក្រភពអង់គ្លេសអស់មួយចំនួនផងដែរ ។ កងទ័ពអាកាសអង់គ្លេសបានចេញប្រតិបត្តិការក្នុងតាមប្រមាញ់កងទ័ពអាកាសអាល្លឺម៉ង់ ដោយយន្តហោះទម្លាក់គ្រាប់បែករបស់អាល្លឺម៉ង់ ចំនួន០៤គ្រឿង ត្រូវបានបាញ់ទម្លាក់ផងដែរ ។[១១]

Remove ads

សង្គ្រាមរដូវរងារ វិច្ឆិកា ១៩៣៩

Winter War, November 1939

Thumb
Pu Yi, Qing dynasty, China, Last emperor, The government of Manchukuo.

សង្គ្រាមលោកលើកទី២ ដែលចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញា បានឈានចូលដល់រដូវរងារនៃខែវិច្ឆិកា ឆ្នាំ១៩៣៩ ក្រៅពីការវាតទីទឹកដីរបស់អាល្លឺម៉ង់នៅតំបន់អុឺរ៉ុប នៅអាសុីឯណេះវិញ ប្រទេសជប៉ុន បានបើកការឈ្លានពានលុកលុយយក ប្រទេសចិន យ៉ាងពេញទំហឹង ។ ប្រទេសជប៉ុន ដែលជាមហាអំណាចយោធាលាក់មុខ បានបើកការឈ្លានពានយក ឧបទ្វីបកូរ៉េ (Korean Peninsula) នៅឆ្នាំ១៩៣១ ហើយបន្តទៅឈ្លានពានប្រទេសចិន ដោយចូលទៅកាន់កាប់តំបន់ ម៉ាន់ជូរី (Manchuria) ក្រោយការដួលរលំរាជវង្សឆេង (Qing dynasty) ក្នុងឆ្នាំ១៩១១ ។[១២] ក្រោយពេលជប៉ុនចូលកាន់កាប់តំបន់ម៉ាន់ជូរី ជប៉ុនបានហៅតំបន់នេះថា ម៉ាន់ជូគូ (Manchukuo) និងបានលើក ពូយុី (Pu Yi) ជាអភិបាលតំបន់នេះ ពូយុី គឺជាអធិរាជចិនចុងក្រោយនៃរាជវង្សឆេង ដែលត្រូវបានក្រុមបដិវត្តន៍ទម្លាក់ចេញពីរាជបល្ល័ង្ក ហើយទ្រង់បានទៅជ្រកកោណក្នុងប្រទេសជប៉ុន ការតម្លើងលោកឱ្យមកគ្រប់គ្រងតំបន់នេះត្រូវបានប្រជាជនចិនទូទៅហៅថា "ជារដ្ឋអាយ៉ងជប៉ុន" (Puppet State) ។ ការចាប់ផ្តើមនៃ សង្គ្រាមចិន-ជប៉ុនលើកទី២ (Second sino-japanese war) ការចូលកាន់កាប់ទឹកដីម៉ាន់ជូរីពីសំណាក់កងទ័ពជប៉ុន បានធ្វើឱ្យក្រុមបដិវត្តន៍ចិនបង្កើតចលនាប្រឆាំងវត្តមានជប៉ុននៅទូទាំងប្រទេស ហើយចលនាប្រឆាំងនេះបានបន្តរីករាលដាលធំឡើងៗរហូតដល់មានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពបដិវត្តន៍ចិន និង ជប៉ុន នៅលើស្ពានលូគូ (Lugou Bridge) ជិតទីក្រុងប៉េកាំង នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ១៩៣៧ ។ ជប៉ុនបានស្នើឱ្យភាគីចិនទទួលខុសត្រូវ និង សុំទោសខ្លួន ក្នុងការលួចសម្លាប់ជនស៊ីវិលជប៉ុន និង ការវាយឆ្មក់សម្លាប់កងកម្លាំងជប៉ុននៅលើស្ពានលូគូ ប៉ុន្តែចិនក្រោមការដឹកនាំរបស់លោក លិនសេន (Lin Sen) បានធ្វើការបដិសេធមិនទទួលខុសត្រូវ និង មិនសុំទោសជប៉ុននោះទេ ដូចនេះនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៣៧ កងទ័ពជប៉ុនប្រមាណជា ៨០,០០០ (៨មុឺននាក់) បានបើកការវាយប្រហារទៅលើរដ្ឋធានីប៉េកាំង (Beijing) ដោយមិនបានប្រកាសសង្គ្រាមនោះទេ ចំណែកឯកងទ័ពបដិវត្តន៍ចិនមានចំនួនតែជាង ១៥,០០០នាក់ ចាំការពាររាជធានីប៉េកាំងប៉ុនណោះ នៅទីបំផុតកងទ័ពជប៉ុនបានយកឈ្នះកងកម្លាំងចិន ហើយចូលកាន់កាប់រដ្ឋធានីប៉េកាំង និង តំបន់ធៀនជិន (Tianjin) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៣៧ ។[១៣]

ចម្បាំងក្រុងសៀងហៃ ១៩៣៧

Battle of Shanghai 1937

Thumb
Citizens of Shanghai fleeing into Shanghai International Settlement - Battle of Shanghai (1937)

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៣៧ កងទ័ពជើងទឹកជប៉ុនចំនួន ១០,០០០ (១មុឺននាក់) បានប្រមូលផ្ដុំគ្នានៅខាងមុខក្រុងសៀងហៃ ជាមួយនិងកងនាវាចម្បាំងចំនួន ៣០គ្រឿង ។ នៅថ្ងៃ១៣ ខែសីហា ឆ្នាំ១៩៣៧ កងនាវាចម្បាំងរបស់ជប៉ុនបើកការបាញ់ផ្លោងមកលើក្រុងសៀងហៃ ចិនបានដាក់ពង្រាយកងទ័ពចំនួន ៨០,០០០ (៨មុឺននាក់) ដើម្បីការពារក្រុងសៀងហៃ មួយថ្ងៃបន្ទាប់ពីការវាយប្រហាររបស់ជប៉ុន នៅថ្ងៃទី១៤ មន្ត្រីទ័ពចិនមកពីគណបក្ស "គូមីនតាំង" (Kuomintang) ដឹកនាំដោយ "ជាំងកៃឆៀក" (Chiang Kai-shek) បានបញ្ជូនកងទ័ពអាកាសរបស់ខ្លួនចំនួន ៩១គ្រឿង ទៅកំទេចនាវាចម្បាំងរបស់ជប៉ុន នៅថ្ងៃទី១៦ កងទ័ពអាកាសជប៉ុនចំនួន ៨៥គ្រឿង បានចេញពីកោះតៃវ៉ាន់មកដល់ក្រុងសៀងហៃ ហើយធ្វើការទម្លាក់គ្រាប់បែកទៅលើអាគារលំនៅដ្ឋានរបស់ប្រជាជន ។ ចម្បាំងក្រុងសៀងហៃបានផ្ទុះឡើងក្រោមការឈ្លានពានរបស់ជប៉ុនអស់ជាច្រើនថ្ងៃ តែកងទ័ពជប៉ុននៅតែមិនអាចចូលកាន់កាប់ក្រុងសៀងហៃបានរហូតដល់ថ្ងៃទី២២ កងទ័ពចិនបានបញ្ជូនមកបន្ថែមទៀតដែលធ្វើឱ្យចំនួនទ័ពដែលមកការពារក្រុងសៀងហៃ មានចំនួន ៦០០,០០០ (៦០មុឺននាក់) ។ នៅថ្ងៃទី២៣ កងទ័ពធំជប៉ុនបានមកដល់ក្រុងសៀងហៃ ក្នុងចំនួន ៣០០,០០០ (៣០មុឺននាក់) ជាមួយ រថក្រោះ ៣០០គ្រឿង និង យន្តហោះចម្បាំងចំនួន ៤០០គ្រឿង ។ ជប៉ុនបានបញ្ជូនកងរថក្រោះ ដើម្បីវាយបើកមុខឱ្យកងទ័ពរបស់ខ្លួនរុលចូលទៅមុខដើម្បីកាន់កាប់ទីក្រុងសៀងហៃ នៅទីបំផុតកងទ័ពជប៉ុនដែលមានការគាំទ្រដោយកងទ័ពអាកាសយ៉ាងច្រើនលើសលប់បានយកឈ្នះទៅលើកងទ័ពបដិវត្តន៍ចិនហើយចូលកាន់កាប់ទីក្រុងសៀងហៃនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៣៧ ។[១៤]

ព័ត៌មានបន្ថែម ចិន (China), ជប៉ុន (Japan) ...

ជ័យជំនះជប៉ុនទៅលើចិន

Japan's victory over China

ប្រទេសមហាអំណាចយោធាលាក់មុខ ដែលគេស្គាល់ថាជាប្រទេសជប៉ុនដែលបានចូលឈ្លានពានប្រទេសចិន ហើយបានវាយចូលកាន់កាប់ទឹកដីចិនជាបន្តបន្ទាប់ អំឡុងពេលដែលជប៉ុនវាយចូលទីក្រុងសៀងហៃ ជប៉ុនបានបញ្ជូនកងទ័ពជាច្រើនផ្សេងទៀតដើម្បីវាយចូលកាន់កាប់ទីក្រុងណានជីង (Nanjing) ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ១៩៣៧ កងទ័ពជប៉ុនចំនួន ២០០,០០០ (២០មុឺននាក់) បានបើកការវាយលុកទៅលើចិនដើម្បីដណ្ដើមយកទីក្រុងណានជីង ចំណែកឯកងទ័ពចិនដែលចាំការពារក្រុងណានជីង មានចំនួនតែ ១០០,០០០ (១០មុឺននាក់) ប៉ុនណោះ ។ ជប៉ុនបានវាយលុកទីក្រុងណានជីង អស់ពេញមួយខែ នៅទីបំផុតក៏វាយបែកទីក្រុងណានជីង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៣៧ កងទ័ពចិនប្រមាណជា ៨០,០០០ (៨មុឺននាក់) ត្រូវបានសម្លាប់ ចំណែកឯភាគីជប៉ុនវិញបាត់បង់កងទ័ពប្រមាណជា ២៧,០០០ (ជាង២មុឺននាក់) ប៉ុនណោះ ជប៉ុនពេលចូលកាន់កាប់ទីក្រុងណាជីង បានសម្លាប់រង្គាលជនស៊ីវិលចិនប្រមាណជា ៣០០,០០០ (៣០មុឺននាក់) ហើយនេះគឺជាការប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។[១៥] ជប៉ុនបន្ទាប់ពីដណ្ដើមបានទីក្រុងណានជីង បន្ទាប់មកបានចូលទៅវាយយកទីក្រុងវូហាន (Wuhan) ដើម្បីកាន់កាប់ជាបន្តទៀត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៣៨ ជប៉ុនបានបញ្ជូនកងទ័ពចំនួន ៣៥០,០០០ (៣៥មុឺននាក់) ដើម្បីវាយចូលកាន់កាប់ទីក្រុងវូហាន ក្រោមការការពាររបស់កងទ័ពបដិវត្តន៍ចិនប្រមាណជា ២៥០,០០០ (២៥មុឺននាក់) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៣៨ រដ្ឋាភិបាលជាតិនិយមចិនបានបំពាក់គ្រាប់បែកបំផ្ទុះទំនប់ទឹកនៃទន្លេលឿងនៅ "ហុឺយ័នគូ" (Huayuankou) ដោយបង្កើតឱ្យមានទឹកជំនន់ដ៏ធំមួយដើម្បីពន្យាពេលកងកម្លាំងជប៉ុនដែលកំពុងវាយលុកយកទីករុងវូហានព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ថាជា "ទឹកជំនន់ទន្លេលឿង" ទឹកជំនន់ដ៏ធំនេះបានឆក់យកជីវិតជនសុីវិលចិនប្រមាណជា ២០០,០០០ (២០មុឺននាក់) ស្លាប់ដោយការលង់ទឹក ។ ទោះជាយ៉ាងណា ជប៉ុនបានបន្ថែមសម្ភារៈសឹកមកបន្ថែមទៀតដែលរួមមាន យន្តហោះចម្បាំងចំនួន ៤២៩គ្រឿង នាវាចម្បាំងចំនួន ១២០គ្រឿង និង នាវាផ្ទុកកងទ័ពចំនួន ៣១៥គ្រឿង ដើម្បីឆ្លងទឹកជំនន់ទន្លេលឿងហើយវាយចូលទីក្រុងវូហាន ហើយនៅទីបំផុតកងទ័ពជប៉ុនបានវាយកាន់កាប់ទីក្រុងវូហាន នៅថ្ងៃ២៧ ខែតុលា ឆ្នាំ១៩៣៨ ចំណែកឯខាងភាគីចិនបានដកថយហើយទៅបោះទីតាំងមូលដ្ឋានទ័ពនៅទីក្រុងឆុងឈីង [១៦] ជប៉ុនដែលកំពុងចូលឈ្លានពានលេបយកប្រទេសចិនក្នុងបុព្វហេតុ សង្គ្រាមចិន-ជប៉ុនលើកទី២ ដែលមិនមានប្រទេសទី៣ លូកដៃផងនោះ បានឈានដល់ការកំណត់នៃសង្គ្រាមលោកលើកទី២ ។ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ១៩៣៩ កងទ័ពជប៉ុនចំនួន ១២០,០០០ (១២មុឺននាក់) បានបើកការវាយប្រហារដើម្បីចូលកាន់កាប់ទីក្រុង "ឆាងសា" (Changsha) ដែលមានកងទ័ពចិនចំនួន ២៤០,០០០ (២៤មុឺននាក់) នៅចាំការពារទីក្រុង ប៉ុន្តែជាចុងក្រោយ សម្ភារៈសឹកដ៏ច្រើនសម្បើមរបស់ជប៉ុន ដែលមានយន្តហោះចម្បាំងចំនួន ១០០គ្រឿង និង នាវាចម្បាំងចំនួន ១២គ្រឿង បានយកឈ្នះទៅលើកងកម្លាំងចិនហើយចូលកាន់កាប់ទីក្រុងឆាងសា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៣៩ ។[១៧]

ចម្បាំងនៅគ័ងសុី

Battle of Guangxi

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣៩ កងទ័ពជប៉ុនបានបន្តលុកលុយប្រទេសចិនមកដល់តំបន់គ័ងស៊ី នៃចិនភាគខាងត្បូង កងទ័ពជប៉ុនចំនួន ១០០,០០០ (១០មុឺននាក់) បានចូលប្រយុទ្ធទល់និងកងកម្លាំងចិន ចំនួន ១៥០,០០០ (១៥មុឺននាក់) ដែលកំពុងការពារប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុន ការប្រយុទ្ធនេះបានអូសបន្លាយរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ១៩៤០ ដោយភាគីចិនបានយកជ័យជំនះទៅលើជប៉ុន នៅច្រកភ្នំឃុនលុន និង បានរារាំងកងទ័ពជប៉ុន ក្នុងការបន្តដំណើររុលទៅមុខក្នុងទិសដៅទៅវាយប្រហារទីក្រុងឆុងឈីងដែលជាមូលដ្ឋានទ័ពដ៏សំខាន់ចុងក្រោយរបស់ចិន ។ ទោះជាយ៉ាងណាកងទ័ពជប៉ុនដែលមានការគាំទ្រដោយយន្តហោះចម្បាំងចំនួន ១០០គ្រឿង នាវផ្ទុកយន្តហោះចំនួន ០២គ្រឿង និង នាវាចម្បាំងចំនួន ៤០គ្រឿង បានចូលកាន់កាប់ទីក្រុងណានណីង (Nanning) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ ។[១៨]

សហភាពសូវៀត ឈ្លានពាន ហ្វាំងឡង់

Soviet Union invades Finland

Thumb
Soviet Union invades Finland , 30 November 1939 (Winter War)

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ១៩៣៩ សហភាពសូវៀត បានចូលទៅឈ្លានពាន ប្រទេសហ្វាំងឡង់ ដែលបង្កឱ្យមានសង្គ្រាមដ៏ធំ នោះគឺ សង្គ្រាមរដូវរងារ (Winter War) កងទ័ពក្រហម របស់សហភាពសូវៀតចំនួន ៤៦០,០០០ (៤៦មុឺននាក់) បានចូលឈ្លានពានប្រទេសហ្វាំងទ្បង់ ជាមួយ និង រថក្រោះចំនួន ២,២០០គ្រឿង នឹង យន្តហោះចម្បាំងចំនួន ២,០០០គ្រឿង ។ ប្រទេសហ្វាំងឡង់ បានដាក់ពង្រាយកងទ័ពចំនួន ៣០០,០០០ (៣០មុឺននាក់) រថក្រោះចំនួន ៣២គ្រឿង និង យន្តហោះចម្បាំងមានត្រឹមតែចំនួន ១១៤គ្រឿងប៉ុនណោះ ដើម្បីទប់ទល់ពីការឈ្លានពានពីសំណាក់កងទ័ពក្រហមរបស់សហភាពសូវៀត ។ សង្គ្រាមរដូវរងារ រវាងប្រទេសហ្វាំងឡង់ និង សហភាពសូវៀត បានអូសបន្លាយពេលរហូតដល់ថ្ងៃ១៣ ខែមីនា ឆ្នាំ១៩៤០ ទើបភាគីទាំងពីរបញ្ឈប់សង្គ្រាម និង ផ្ដើមកិច្ចចរចារសន្តិភាពដែលធ្វើឡើងនាទីក្រុងមូស្គូ របស់សហភាពសូវៀត (Moscow Peace Treaty) មិនមានភាគីណាមួយចាញ់ឬឈ្នះក្នុងសង្គ្រាមនេះទេ ។ ភូមិសាស្ត្រតំបន់ដ៏ស្មុគស្មាញ អាកាសធាតុដ៏ត្រជាក់ខ្លាំង ការត្រៀមខ្លួនរបស់កងទ័ពហ្វាំងឡង់ សម្រាប់ភាពធន់នៃអាកាសធាតុដ៏ត្រជាក់ដែលដកក្រោមសូន្យ -៤៣អង្សាសេ (−43 °C) បានទប់ស្កាត់ពីការឈ្លានពានរបស់កងទ័ពក្រហមរបស់សហភាពសូវៀតបានយ៉ាងជោគជ័យ ។[១៩] [២០]

Remove ads

អាល្លឺម៉ង់ ឈ្លានពាន ដាណឺម៉ាក និង ន័រវែស

Germany invades Denmark and Norway

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads