អៀវ កើស
From Wikipedia, the free encyclopedia
Remove ads
អៀវ កើស (កើតឆ្នាំ ១៩០៦ - ១៤ ខែមករា ឆ្នាំ១៩៥០) គឺជាអ្នកស្រាវជ្រាវភាសាខ្មែរ , ជាកវីនិពន្ធ , អ្នកនិពន្ធសារព័ត៌មានខ្មែរ-បារាំង និងអ្នករៀបរៀងសៀវភៅភាសាខ្មែរ, ជាសហគ្រិន , ជាស្ថាបនិកគណបក្សប្រជាធិបតេយ្យ , ជាសមាជិកសភាតំណាងរាស្ត្រ , ជាឧបរដ្ឋមន្ត្រី និងជាប្រធានរដ្ឋសភា។ លោក អៀវ កើស កើតនៅឆ្នាំ១៩០៥ នៅឃុំសង្កែ ខេត្តបាត់ដំបង ជាបុត្រទោលរបស់លោក អៀវ ហេង និង អ្នកស្រី ទឹក ។ អឿ គឿស ជាអ្នកនយោបាយខ្មែរ។ លោកបានធ្វើជាប្រធានរដ្ឋសភាកម្ពុជាពីឆ្នាំ 1946 ដល់ 1949 និងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជារយៈពេលប្រាំបួនថ្ងៃនៅក្នុងខែកញ្ញា 1949 ។

Remove ads
ការសិក្សា
លោកបានរៀននៅវត្តកណ្តាល និងសាលាបឋមសិក្សាខេត្តបាត់ដំបង នៅអនុវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញ និងសាលាពាណិជ្ជកម្មក្រុងហាណូយ រហូតប្រឡងជាប់លេខ១ នៅឆ្នាំ១៩២៧។ គ្រឹះស្ថាន ដឺនីហ្វ្រែរ នៅភ្នំពេញ និងចម្ការកៅស៊ូមេមត់ បានទទួលលោកជានិយោជិក ដល់ដើមឆ្នាំ១៩២៨ មុននឹងលោកចាប់ផ្តើមអាជីវកម្មជាសហគ្រិនស្ថាបនានៅមេមត់ ទៅទល់នឹងឆ្នាំ១៩៣២។ នៅតុលាការកំពង់ចាម ក្នុងឆ្នាំ១៩២៨ លោកបានប្តឹងឈ្នះក្តីលើចាងហ្វាងចម្ការកៅស៊ូចាឡាង សញ្ជាតិបារាំងដែលបានប្រើអំណាចប្រមាថរូបលោក។ ជំនាន់នោះ ខ្មែរដែលអាចឈ្នះក្តីលើបារាំង ជាពិសេសបារាំងដែលមានឋានៈខ្ពង់ខ្ពស់បែបនេះ ពិតជាព្រឹត្តិការណ៍មានដោយកម្រពេកណាស់ ។
Remove ads
ជីវិតផ្ទាល់ខ្លួន
ឆ្នាំ១៩២៩ លោកបានរៀបការជាមួយអ្នកគ្រូ គិម ស៊ិរី ហៅ ពាញ ។ លោកមានកូនប្រុស២នាក់ ។ ទោះបីលោកកំពុងប្រកបអាជីវកម្ម និង មានគ្រួសារហើយក្តី ក៏លោកនៅតែខំឆ្លៀតរៀនរហូតបានប្រឡងជាប់អាហារូបករណ៍នាឆ្នាំ១៩៣២ ដើម្បីបានទៅបន្តវិជ្ជានៅវិទ្យាស្ថានគីមី ឯក្រុងប៊រដូ នាប្រទេសបារាំង ។ ប៉ុន្តែរដ្ឋាភិបាលបារាំងនៅឥណ្ឌូចិន មិនអនុញ្ញាតឱ្យលោកចេញទៅសិក្សាឡើយ ។ ឆ្នាំ១៩៤២-១៩៤៦ លោកបានធ្វើជាសហគ្រិនសាធារណការនៅខេត្តបាត់ដំបង ។ ក្នុងពេលនោះលោកបានចូលជាសមាជិកសភាតំណាងរាស្ត្រខ្មែរ រួចជាសមាជិករងនៅគណៈកម្មការចម្រុះ នៃក្រុមមហាប្រឹក្សាសម្រាប់ការពារផលប្រយោជន៍ខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅប្រទេសឥណ្ឌូចិន និង បានធ្វើជាសមាជិកនៃគណៈកម្មការចម្រុះនៅអមរដ្ឋាភិបាលខ្មែរ ។ ឆ្នាំ១៩៤១-៤៥ លោកបានប្រកបមុខរបរលក់ថ្នាំពេទ្យ និងធ្វើឧស្សាហកម្មសាប៊ូ នៅបាត់ដំបង ។ក្នុងឆ្នាំ១៩៤៥ លោកបានមកភ្នំពេញ កាន់តំណែងជាឧបរដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច ។ ឆ្នាំក្រោយមក លោកបានចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យ និង បានធ្វើជាប្រធានរដ្ឋសភាព្រាងរដ្ឋធម្មនុញ្ញ ។ ឆ្នាំ១៩៤៧ លោកបានធ្វើប្រធានរដ្ឋសភាម្តងទៀត រហូតដល់ឆ្នាំ១៩៤៩។ លោកបានចូលជាសមាជិកសមាគមមិត្តសិស្សចាស់ និងមិត្តអនុវិទ្យាល័យ និង វិទ្យាល័យព្រះស៊ីសុវត្ថិ , សមាគមគិលាន សង្គ្រោះចំពោះព្រះសង្ឃ និង គណៈកម្មការវប្បធម៌ ដែលមានសម្តេចព្រះសង្ឃរាជ ជួន ណាត ជាប្រធាន ព្រមទាំងបានធ្វើជាទីប្រឹក្សាសមាគមមិត្តសាលាបាលី ។ លោកបានរៀបចំក្បួនជវលេខ និងអង្គុលីលេខខ្មែរ។ ជាមួយនឹងគណៈកម្មការវប្បធម៌ លោកបានកែសម្រួលអក្សរខ្មែរសម្រាប់អង្គុលីលេខ។ លោកជាអ្នកស្រាវជ្រាវភាសាខ្មែរ , ជាកវីនិពន្ធ , អ្នកនិពន្ធសារព័ត៌មានខ្មែរ-បារាំង និងអ្នករៀបរៀងសៀវភៅ «ភាសាខ្មែរ»។ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់សព្វព្រះរាជហឫទ័យ បានព្រះរាជទាន គ្រឿងឥស្សរិយយស មេដាយមាសព្រះករុណាទ្រង់រាជ្យ និង មេដាយវរសេនាអាណាចក្រកម្ពុជា ។ នៅចុងឆ្នាំ១៩៤៩ លោកបានដង្ហែព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទៅប្រទេសបារាំង ។ លុះបានឆ្លៀតព្យាបាលរោគ រួចត្រឡប់មកប្រទេសយើងវិញ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែគ្រាប់បែកដៃ១ បានផ្ទុះឡើងប្រហារជីវិតលោក ក្រោយពេលដែលលោកទើបនឹងបានបិទសម័យប្រជុំគណៈកម្មការធិការនាយក នៃគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥០ វេលាម៉ោង៦ ល្ងាច។ ពាក្យបណ្តាំមុនផុតដង្ហើមរបស់លោកជាពាក្យជ្រាបដោយធម៌អហិង្សា។ សពលោក បានបូជានៅវត្តបទុមវតីរាជវរាម។ ធាតុលោក បានបញ្ចុះនៅវត្តកែវព្រះភ្លើង ក្រុងភ្នំពេញ៕ លោក អៀវ កើស កើតនៅឆ្នាំ១៩០៥ នៅ ស្រុកសង្កែ ខេត្តបាត់ដំបង ។ គាត់ជាកូនទោលរបស់ លោក អៀវ ហេង និងអ្នកស្រី ទឹក ។ លោក អៀវ កើស បានសិក្សានៅវត្តកណ្តាល និងនៅសាលាបឋមសិក្សាក្រុងបាត់ដំបង ។ បន្ទាប់មកគាត់បានមកសិក្សានៅអនុវិទ្យាល័យស៊ីសុវត្ថិ ។ បន្ទាប់ពីមធ្យមសិក្សា គាត់បានបន្តការសិក្សានៅសាលាពាណិជ្ជកម្ម នៅហាណូយ បានប្រឡងចេញជាប់លេខ១ នៅឆ្នាំ១៩២៧ ។ វិលត្រឡប់ចូលស្រុកខ្មែរវិញ គាត់បានត្រូវគ្រឹះស្ថាន DENIS FRÈRE នៅភ្នំពេញ និងក្រុមហ៊ុនដំណាំកៅស៊ូមេមត់ ទទួលឲ្យធ្វើការជានិយោជិត រហូតដល់ដើមឆ្នាំ១៩២៨ ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ នាង គឹម សិរី នៅឆ្នាំ១៩២៩ ។ គាត់មានកូនពីរនាក់ ។
ពីឆ្នាំ១៩៣២ ដល់ឆ្នាំ១៩៤២ គាត់ជាសហគ្រិនសាធារណៈការនៅបាត់ដំបង ។ ពីឆ្នាំ១៩៤២ ដល់ឆ្នាំ១៩៤៥ គាត់ជាម្ចាស់ ហាងឱសថ និងម្ចាស់កម្មន្តសាលធ្វើសាប៊ូ ។ នៅដើមឆ្នាំ១៩៤៥ គាត់មានតំណែងជាឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងសេដ្ឋកិច្ច ។ នៅឆ្នាំ១៩៤៦ លោក អៀវ កើស បានបង្កើត «គណបក្សប្រជាធិបតេយ្យ» និងបានតែងតាំងពីមហាក្សត្រ នរោត្តម សីហនុ ជាប្រធានបណ្តោះអាសន្នសភាជាតិសម្រាប់រៀបចំធ្វើគម្រោងរដ្ឋធម្មនុញ្ញ ។ ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៤៩ គាត់ជាប្រធានសភាជាតិ ។ ពីថ្ងៃទី២០ កញ្ញា ១៩៤៩ ដល់ថ្ងៃទី២៨ កញ្ញា ១៩៤៩ លោក អៀវ កើស ជានាយករដ្ឋមន្ត្រី ទទួលបន្ទុកក្រសួងមហាផ្ទៃ ។ នៅចុងឆ្នាំ១៩៤៩ លោក អៀវ កើស បានដង្ហែហ្លួង សីហនុ មកស្រុកបារាំង ។ ពេលត្រឡប់ចូលភ្នំពេញវិញ ក្នុងពេលបិទសម័យប្រជុំគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១៤ មករា ១៩៥០ លោក អៀវ កើស បានទទួលឧបឃាត ATTENTAT ដោយគ្រាប់បែក ស្លាប់នៅម៉ោង ៦ល្ងាច ។ ជាមួយសហការីមួយចំនួនទៀត ដូចជា ស៊ីសុវត្ថិ យុត្តិវង្ស លោក អៀវ កើស ជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៧ ជារដ្ឋធម្មនុញ្ញ ទី១ មានប្រើនៅស្រុកខ្មែរ គឺ «របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» (MONARCHIE CONSTITUTIONNELLE) ៕
Remove ads
ឯកសារយោង
- សៀវភៅ ភាសាខ្មែរ៖ ការល្បងពិនិត្យដោយរកហេតុផល ដោយលោក អៀវ កើស បោះពុម្ពឆ្នាំ១៩៩៥
- ខេមបូឌាអេចបេ្រសញូស៍ ចេញផ្សាយថ្ងៃទី ៩ តុលា ២០១១
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
