នរោត្ដម សីហនុ

អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា From Wikipedia, the free encyclopedia

នរោត្ដម សីហនុ
Remove ads

ព្រះករុណាព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី (៣១ តុលា ១៩២២  ១៥ តុលា ២០១២)(ភាសាចិន:西哈努克) ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ពីឆ្នាំ១៩៤១ដល់១៩៥៥ និងម្ដងទៀតចាប់ពី ឆ្នាំ១៩៩៣ ដល់ ២០០៤។ ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១កើត ខែ​កត្តិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ទ្រង់យាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនិងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ (ម៉ោងក្នុងព្រះរាជាណាចក្រកម្ពុជា) នាមន្ទីរពេទ្យទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះរោគាពាធ។ គោរម្យងារជាកិត្តិយសជាព្រះបិតាឯករាជ្យជាតិខ្មែរក្រោយពីព្រះអង្គបានដាក់រាជ្យថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ព្រះចៅក្រុងកម្ពុជាធិបតី មានគោរម្យងារថា ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ

ព័ត៌មានសង្ខេប នរោត្តម សីហនុ King Norodom Sihanouk, ព្រះមហាក្សត្រកម្ពុជា កម្ពុជាក្រោមអាណានិគម និង ឯករាជ្យ(អាណត្តិទី១) ...
Remove ads
ព័ត៌មានសង្ខេប នរោត្តម សីហនុ, នាយករដ្ឋមន្ត្រីកម្ពុជាទី១ នាយករដ្ឋមន្ត្រីអាណាព្យាបាលកម្ពុជាទី១ ...

ព្រះអង្គជាអ្នកគ្រប់គ្រងដែលមានឥទ្ធិពលរបស់កម្ពុជាចាប់ពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០។ បន្ទាប់ពីការដាក់រាជ្យលើកទីពីររបស់ព្រះអង្គក្នុងឆ្នាំ២០០៤ ព្រះអង្គត្រូវបានគេស្គាល់ថា ជាព្រះមហាវីរក្សត្រជាតំណែងមួយក្នុងនោះដែលព្រះអង្គបានទទួលបានការទទួលខុសត្រូវជាច្រើនកាលអតីតរបស់ទ្រង់ជាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ។

ជាព្រះរាជបុត្រនៃព្រះបាទនរោត្តម-សុរាម្រិត និង ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ-កុសមៈ ព្រះសីហនុបានកាន់តំណែងជាច្រើនមែនទែនតាំងពីឆ្នាំ១៩៤១ ដែលសៀវភៅកំណត់ត្រាពិភពលោកហ៊្គីននីស បង្ហាញថាទ្រង់ថាជាអ្នកនយោបាយដែលបានបម្រើក្នុងដំណើរផ្លាស់ប្ដូរនៃមុខតំណែងនយោបាយធំៗបំផុតរបស់ពិភពលោក។[] ទាំងនេះរួមមានពីរអាណ្ណត្តិជាព្រះមហាក្សត្រ តំណែងពីរជាសម្ដេចព្រះរាជបុត្រ តំណែងមួយជាប្រធាន តំណែងពីរជានាយករដ្ឋមន្ត្រី ដូចគ្នាតំណែងមួយចំនួនជាមេដឹកនាំនៃរដ្ឋាភិបាលនិរទេសជាច្រើន។ ទ្រង់បានបម្រើការជាប្រមុខរដ្ឋជាអាយ៉ងរបស់រដ្ឋាភិបាលខ្មែរក្រហមនៅឆ្នាំ១៩៧៥–១៩៧៦។[]

ភាគច្រើននៃតំណែងទាំងនេះជាព្រះកិត្តិយសតែប៉ុណ្ណោះ រួមមានតំណែងចុងក្រោយជាព្រះមហាក្សត្រកម្ពុជាអាស្រ័យរដ្ឋធម្មនុញ្ញ។ សម័យកាលនៃការគ្រប់គ្រងជាក់ស្ដែងរបស់សម្ដេចព្រះ នរោត្តម សីហនុ លើកម្ពុជាគឺបានចាប់ពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ​នៅពេលដែលកម្ពុជាបានទទួលបានឯករាជ្យពីបារាំង រហូតដល់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៅពេលនោះលោកឧត្តមសេនីយ៍លន់-នល់និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និងបក្សពួក បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីព្រះតំណែងព្រះប្រមុខរដ្ឋនៃកម្ពុជា។

Remove ads

ព្រះ​រាជជីវប្រវត្តិ​

នៅពេលព្រះអយ្យកោខាងមាតារបស់ព្រះអង្គ ព្រះបាទស៊ីសុវត្ថិ-មុនីវង្ស បានសោយទិវង្គតនៅ ថ្ងៃ២៣ មេសា ១៩៤១ ក្រុមប្រឹក្សារាជបល្ល័ង្កបានជ្រើសរើសព្រះអង្គម្ចាស់សីហនុជាព្រះមហាក្សត្រនៃកម្ពុជា។ ក្នុងពេលនោះ កម្ពុជាក្រោមអាណានិគមធ្លាប់ជាប៉ែកនៃសហភាពឥណ្ឌូចិន ដែលបានគ្រប់គ្រងដោយរដ្ឋាភិបាលវិចឈីដែលសហការនិយមអ័ក្ស។ ការអភិសេកទ្រង់បានប្រារព្ធនៅ ថ្ងៃ៣ ឧសភា ១៩៤១។[] នៅខែមីនា១៩៤១ អធិរាជាណាចក្រជប៉ុន បានកាន់កាប់កម្ពុជា ប៉ុន្តែបានអនុញ្ញាតអោយរដ្ឋការអាណានិគមបារាំងអោយនៅមានខ្លះ ដោយបានរំលាយរដ្ឋការអាណានិគម ហើយក៏ បានកាន់កាប់ត្រួតត្រាសហភាពឥណ្ឌូចិន។ ស្ថិតក្រោមសម្ពាធពីពួកជប៉ុន ព្រះសីហនុបានប្រកាសឯករាជ្យរបស់កម្ពុជា។ មិនដូចអធិរាជយួនបាវ-ដាយទេ ព្រះសីហនុប្រយ័ត្នប្រយែងមិនព្រមព្រៀងខ្លួនព្រះអង្គច្រើនពេកទេក្នុងការសហការជាមួយជប៉ុន។ ពួកជប៉ុនបានបង្ខំអោយលោកសឺន-ង៉ុកថាញ់ធ្វើជារដ្ឋមន្ត្រីការបរទេសដែលក្រោយមកទៀតនៅខែសីហា ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។[] បន្ទាប់ពីការចុះចាញ់របស់ជប៉ុន ពួកបារាំងបន្តិចម្ដងៗបានដណ្ដើមយកការកាន់កាប់សហភាពឥណ្ឌូចិនមកវិញ។

ទ្រង់ក៏ជាអ្នកបង្កើតច្បាប់ដ៏មានប្រសិទ្ធិភាពបំផុតនៅប្រទេសកម្ពុជា ចាប់ពីឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០។ បន្ទាប់ពីទ្រង់ដាក់រាជ្យក្នុងឆ្នាំ២០០៤ រួចមក រដ្ឋសភាជាតិនៃកម្ពុជាបានព្រមព្រៀងថ្វាយជូននូវព្រះគោរម្យងារផ្លូវការជា «ព្រះករុណា សម្ដេចព្រះនរោត្ដម-សីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ» ជាមួយនឹងព្រះបុព្វសិទ្ធិពិសេស ក៏ដូចជាព្រះរាជអភ័យឯកសិទ្ធិ ដូចកាលដែលព្រះអង្គនៅគ្រងរាជ្យដែរ។

ការ​សិក្សា

ចាប់ពី​ឆ្នាំ​១៩៣០ ដល់​ ឆ្នាំ​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា ផ្ហ្រង់ស្វាបឺឌ្វាង់ និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ ក្រុងភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំងស្ឆេះស៊្លូបឡូបា (Lycée Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាង​ត្បូង)។

នៅ​ឆ្នាំ​១៩៤៦ និង​ ១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះនិង​កង​រថ​ពាស​ដែក​នៅ​សូមៀរ ប្រទេស​បារាំង

Remove ads

ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​១

នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្គ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៩៤១។បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​បារាំង ព្រះអង្គបានដាក់រាជ្យថ្វាយព្រះបិតានៅ ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​១៩៥៥ ។

ភាពចលាចលជាអ្នកដឹកនាំ

នាយករដ្ឋមន្ត្រី

បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងចូលមកដល់ដើមទសវត្ស១៩៥០ បំណងប្រាថ្នារបស់ព្រះបាទសីហនុបានកាន់តែមានភាពជាតិនិយម និងព្រះអង្គបានទាមទារឯករាជ្យពីពួកអាណានិគមជនបារាំងនិងចង់ឱ្យមានការចាកចេញទាំងស្រុងរបស់ពួកគេពីឥណ្ឌូចិន។ នេះបានដាស់ពញ្ញាក់មនោសញ្ចេតនានៃប្រជាជាតិក្មេងខ្ចីនៃសហភាពឥណ្ឌូចិន: រដ្ឋវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងព្រះរាជាណាចក្រលាវ។ ព្រះអង្គបានយាងទៅក្រៅស្រុកទៅកាន់ប្រទេសថៃនៅខែឧសភា ១៩៥៣ ពីព្រោះការគំរាមកំហែងដល់ព្រះជន្មរបស់ទ្រង់ដោយពួកបារាំង ​​​​​​​​​​​​​​​​​​​​​​​​​​ហើយក៏បានត្រឡប់មកវិញ នៅពេលឯករាជ្យបានជោគជ័យនៅ ថ្ងៃ៩ វិច្ឆិកា ១៩៥៣។ ខណៈដែលមានឯករាជ្យ កម្ពុជាបានទទួលនូវសម្ព័ន្ធភាពមួយជាមួយសហភាពបារាំង រហូតដល់ការបញ្ចប់នៃសង្គ្រាមឥណ្ឌូចិនលើកទីមួយ និងការបញ្ចប់នៃសហភាពឥណ្ឌូចិនជាផ្លូវការជាបន្តបន្ទាប់។

ថ្ងៃ២ មីនា ១៩៥៥ ព្រះសីហនុបានដាក់រាជ្យប្រគល់ឱ្យព្រះបិតាទ្រង់ ដោយបានបង្កើតនូវសង្គមរាស្ត្រនិយម និងបានកាន់តំណែងនាយករដ្ឋមន្ត្រីពីរបីខែក្រោយមកទៀត បន្ទាប់ពីការទទួលបានជោគជ័យដ៏លើសលប់ក្នុងការបោះឆ្នោតសភានៅខែកញ្ញា ១៩៥៥។

ថ្ងៃ៣១ សីហា ១៩៥៩ ង-ដឹនញូ ប្អូនប្រុសនិងទីប្រឹក្សាជាន់ខ្ពស់នៃប្រធានាធិបតីវៀតណាមខាងត្បូងង-ដឹនយៀម បានបរាជ័យក្នុងការប៉ុនប៉ងមួយដើម្បីធ្វើគត់ព្រះសីហនុ។ លោកបានបញ្ជាពួកភ្នាក់ងាររបស់ខ្លួនបញ្ជូនគ្រាប់បែកកញ្ចប់ទៅកាន់មេដឹកនាំកម្ពុជាក្នុងការសងសឹកចំពោះផែន​ការសម្ងាត់របស់សម-សេរី និង ដាប-ឈួនដែលមិនបានសម្រេច ក្នុងនោះលោកញូក៏ជាអ្នកចូលរួមម្នាក់ដែរ។ លោកញូបានបដិសេធយ៉ាងខ្លាំងជាមួយគោលនយោបាយការបរទេសរបស់ព្រះសីហនុនិងសង្ឃឹម ជាមួយថាព្រះសីហនុបានធ្លាក់ចេញពីតំណែង ហើយលោកអាចលើកលោកសឺន-ង៉ុកថាញ់នៅភ្នំពេញវិញ។[] វ៉ាលីពីរត្រូវបានផ្ញើរទៅកាន់ព្រះបរមរាជវាំងរបស់ព្រះសីហនុ មួយបានផ្ញើរទៅព្រះប្រមុខរដ្ឋ និងមួយទៀតទៅព្រះអង្គម្ចាស់វ៉ាគ្រីវ៉ាន់ ប្រមុខពិធីការព្រះអង្គ។ បញ្ញើប្រៃសនីយបានបិទផ្លាកដើមថាមកពីវិស្វករជាតិអាមេរិកម្នាក់ដែលបានធ្វើការនៅកម្ពុជាពីមុនមកនិងបានអះអាងថាមានជំនូនមួយ​ចំនួនមកពីហុងកុង។ កញ្ចប់របស់ព្រះសីហនុមានគ្រាប់បែកមួយគ្រាប់ ប៉ុន្តែអាផ្សេងមិនមានទេ យ៉ាងណាក៏ដោយ ទ្រង់វ៉ាគ្រីវ៉ាន់បានបើកទាំងពីរជំនួសអោយព្រះមហាក្សត្រនិងត្រូវបានស្លាប់ភ្លាមៗ ក្នុងនាមជាមន្ត្រីបម្រើ។ ការផ្ទុះនោះបានកើតឡើងកៀកនឹងរាជដំណាក់មួយនៅក្នុងព្រះរាជវាំងដែលព្រះមាតាបិតារបស់ព្រះសីហនុពួកទ្រង់​មានវត្តមាននៅទីនោះ។[][]

បន្តបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបិតាទ្រង់ក្នុងឆ្នាំ១៩៦០ ព្រះសីហនុបានឈ្នះការបោះឆ្នោតជាសកលជាព្រះប្រមុខរដ្ឋ ប៉ុន្តែបានទទួលគោរម្យងារជាសម្ដេចផ្ទុយពីបានងារជាព្រះមហាក្សត្រ។ នៅឆ្នាំ១៩៦៣ ព្រះអង្គបានធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងរដ្ឋធម្មនុញ្ញដែលបានធ្វើឱ្យព្រះអង្គក្លាយជាប្រមុខរដ្ឋអស់មួយជីវិត។ គ្រានោះព្រះអង្គមិនមែនជាព្រះមហាក្សត្រជាផ្លូវការឡើយ ព្រះអង្គបានបង្កើតតំណែងរដ្ឋធម្មនុញ្ញសម្រាប់ព្រះអង្គឯង ដែលតាមពិតស្មើនឹងតំណែងស្ដេចពីអតីត។

នៅពេលសង្គ្រាមវៀតណាមបានឆេះឆួល ព្រះសីហនុបានផ្សព្វផ្សាយគោលនយោបាយដែលព្រះអង្គអះអាងថានឹងរក្សាអព្យាក្រឹតភាពនិងសន្តិសុខជាសំខាន់បំផុត​សម្រាប់កម្ពុជា។ កាលណោះ ព្រះអង្គក្នុងករណីជាច្រើនបានឈរខាងពួកអ្នកជិតខាងរបស់ទ្រង់ សម្ពាធជាច្រើនលើរដ្ឋាភិបាលរបស់ទ្រង់ពីគ្រប់ភាគីក្នុងការប៉ះទង្គិចកាន់តែធំឡើង និងការព្រួយបារម្ភលើសលប់របស់ទ្រង់គឺត្រូវរារាំងទប់ស្កាត់កម្ពុជាពីការរំកិលខ្លួនចូលទៅក្នុងសង្គ្រាមតំបន់ដែលកាន់តែរីកធំឡើងៗ។ ក្នុងការធ្វើដូច្នេះ ព្រះអង្គបានធ្វើការជ្រើសរើសដ៏លំបាកចំណោមសម្ព័ន្ធភាពក្នុងការស្វែងរកផ្លូវឆ្ពោះទៅមុខដែលមានគ្រោះថ្នាក់តិចតួចបំផុតក្នុង​​ស្ថានភាពនយោបាយ ដែលអព្យាក្រឹតភាពពិតប្រហែលជាមិនអាចទៅរួចទេនៅពេលនោះ។

ក្នុងរដូវផ្ការីកឆ្នាំ១៩៦៥ ព្រះអង្គបានធ្វើកតិកាសញ្ញាជាមួយសាធារណរដ្ឋប្រជាមានិតចិន និងវៀតណាមខាងជើងដែលអនុញ្ញាតឱ្យមានវត្តមានមូលដ្ឋានទ័ពវៀតណាមខាងជើងជាអចិន្ត្រៃយ៍នៅកម្ពុជាភាគខាងកើត​និងអនុញ្ញាតឱ្យមានការផ្គត់ផ្គង់យោធាពីចិនទៅដល់វៀតណាមតាមរយៈកំពង់ផែកម្ពុជា។ កម្ពុជានិងខ្មែររាល់រូបត្រូវបានជំនួសវិញដោយការទិញផលស្រូវកម្ពុជាដោយចិនក្នុងតម្លៃខ្ពស់កប់ពពក។ ព្រះអង្គនៅពេលនោះដែរ បានធ្វើសុន្ទរកថាជាច្រើនរំលឹកដល់ជ័យជំនះនៃលទ្ធិកុម្មុយនិស្តនៅអាស៊ីអាគ្នេយ៍ដែលមិនអាចចៀសរួចនិងណែនាំនូវគំនិតម៉ៅនិយម​គឺមានតម្លៃក្នុងការប្រណាំងប្រជែង។

នៅឆ្នាំ១៩៦៦ និង ១៩៦៧ ព្រះសីហនុបានបណ្ដោយឱ្យមានរលកនៃការបង្ក្រាបនយោបាយដែលបានធ្វើជាច្រើនដងលើពួកឆ្វេងអោយនៅខាងក្រៅនៃ​នយោបាយទោរទន់ជ្រុល។ គោលនយោបាយមិត្តភាពរបស់ព្រះអង្គបានលិចលង់ជាមួយចិនដោយសារតែផ្នត់គំនិតជ្រុលនិយមនៅប្រទេសចិនទៅឱ្យដល់​ចំណុចកំពូលនៃបដិវត្តន៍វប្បធម៌។ ការរួមផ្សំនៃការបង្ក្រាបនយោបាយនិងបញ្ហាមួយចំនួនជាមួយចិនបានធ្វើឱ្យតុល្យការរបស់ព្រះអង្គមិនអាចប្រព្រឹត្តទៅដើម្បី​ទ្រាំទ្ររួចឡើយ។ ទ្រង់បានផ្ទេរសិទ្ធិឱ្យពួកឆ្វេង ដែលបានអនុញ្ញាតឱ្យពួកវៀតណាមខាងជើងបង្កើតឡើងនូវមូលដ្ឋានទ័ពខាងក្នុងប្រទេសកម្ពុជា និងបានដាក់ភ្នាល់គ្រប់យ៉ាងលើឧត្តមឆន្ទៈរបស់ចិន។ នៅថ្ងៃ១១ មីនា ​១៩៦៧ ការបះបោរមួយនៅខេត្តបាត់ដំបងបាននាំឱ្យមានសង្គ្រាមរដ្ឋប្បវេណីនៅកម្ពុជា

ការទម្លាក់ និរទេស និង ការវិលត្រឡប់មកវិញ

ថ្ងៃ១៨ មីនា ១៩៧០ គ្រាដែលព្រះសីហនុបានកំពុងតែយាងដំណើរនៅខាងក្រៅប្រទេស លោកនាយករដ្ឋមន្ត្រីលន់-ណុលបានកោះប្រជុំឱ្យសភាជាតិបោះឆ្នោតទម្លាក់ព្រះសីហនុពីតំណែងប្រមុខរដ្ឋនិង​បានប្រគល់អំណាចឱ្យលន់-ណុលជាបណ្ដោះអាសន្នសិន។ អ្នកអង្គម្ចាស់ស៊ីសុវត្ថិ-សិរិមតៈ ព្រះភាតាអយ្យិកាមួយរបស់ព្រះសីហនុដែលត្រូវបានមើលរំលងដោយរដ្ឋាភិបាលបារាំងក្នុងឆ្នាំ១៩៤១ បានទទួលបានតំណែងជាឧបនាយករដ្ឋមន្ត្រីសាធារណរដ្ឋខ្មែរថ្មីមួយនេះភ្លាមៗត្រូវបានរៀបចំជាថ្មីវិញដោយសហរដ្ឋ។

Thumb
ជំនួបនៅប៉ីជិងនៅឆ្នាំ១៩៥៦: ពីឆ្វេង ម៉ៅ-សេទុង ផឹង-ជឹន សីហនុ លៀវ-ឝាវឈីក
Thumb
ព្រះសីហនុកំពុងធ្វើទស្សនកិច្ច រ៉ូម៉ានីនៅឆ្នាំ១៩៧២ រួមមានប្រធានាធិបតីរ៉ូម៉ានី នីកូឡាអេ-ឆាអ៊ូសេស្គូ (ឆ្វេង) និងម្ចាស់ក្សត្រីនរោត្តម-មុនីនាថ (កណ្ដាល)។

បន្ទាប់ពីទ្រង់ត្រូវបានទម្លាក់ ព្រះសីហនុបានភៀសព្រះកាយទៅប៉ីជិង ហើយបង្កើតរណសិរ្សរួបរួមជាតិកម្ពុជា (Front Uni National du Kampuchéa – FUNK) និងបានចាប់ផ្ដើមគាំទ្រពួកខ្មែរក្រហមក្នុងការតស៊ូដើម្បីផ្ដួលរំលំរដ្ឋាភិបាលលន់-ណុលនៅភ្នំពេញ។ ព្រះអង្គបានបញ្ចូលសមាជិកថ្មីGouvernement Royal d'Union Nationale du Kampuchéa (រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា) ដែលរួមបញ្ចូលមានពួកមេដឹកនាំខ្មែរក្រហមផងដែរ។ បន្ទាប់ពីព្រះសីហនុបានសំដែងឱ្យឃើញនូវការគាំទ្ររបស់ទ្រង់ចំពោះពួកខ្មែរក្រហមតាមរយៈការទៅទស្សនកិច្ចពួកគេនៅសមរភូមិ ជួរទ័ពរបស់ពួកគេបានប៉ោងឡើងចំនួនយុទ្ធជនចាប់ពី ៦០០០ ទៅ ៥០០០០នាក់។ ទាហានកំណែនថ្មីជាច្រើនរបស់ខ្មែរក្រហមគឺជាពួកកសិករអនយោបាយដែលបានប្រយុទ្ធប្រឆាំងក្នុងការគាំទ្រដល់ព្រះមហាក្សត្រ មិនមែនដើម្បីលទ្ធិកុម្មុយនិស្តទេ ដែលក្នុងនោះពួកគេយល់ដឹងតិចតួចណាស់។ ព្រះបាទសីហនុក្រោយមកបាននឹងលើកឡើង (១៩៧៩) ថារាជាធិបតេយ្យនឹងកំពុងបានគេលុបចោល ទ្រង់មានតែប្រយុទ្ធប្រឆាំងតែប៉ុណ្ណោះដើម្បីឯករាជ្យរបស់ប្រទេសទ្រង់ "ទោះបីជាប្រទេស[ទ្រង់]បានក្លាយទៅជាកុម្មុយនិស្តក៏ដោយ។"[] អំឡុងរបបលន់ណុល ព្រះសីហនុបានគង់នៅក្រៅប្រទេសភាគច្រើនបំផុតនៅកូរ៉េខាងជើង ដែលមានព្រះរាជដំណាក់ដូចវិមានមាន៦០បន្ទប់ ដែលថែមទាំងធ្លាប់មានរោងកុនមួយ ត្រូវបានសាងសង់ឡើងដើម្បីទ្រង់ថែមទៀត។ ព្រះអង្គក្រោយមកទៀតបាននឹងត្រឡប់មករាជវាំងព្យុងយ៉ាងវិញក្រោយការលុកលុយរបស់វៀតណាមនៅឆ្នាំ១៩៧៩។[]

ការបង្ខាំងរបស់ខ្មែរក្រហម

នៅពេលសាធារណរដ្ឋខ្មែរបានធ្លាក់ទៅដៃពួកខ្មែរក្រហមនៅខែមេសា ១៩៧៥ សម្ដេចសីហនុបានក្លាយជាប្រមុខរដ្ឋជានិមិត្តរូបនៃរបបថ្មីដែលកាលណោះប៉ុល-ពតនៅកាន់អំណាចនៅឡើយ។ ព្រះសីហនុ បំណងរបស់ទ្រង់ត្រូវបានក្លាយជាសុភាពបុរសរបស់ប្រទេសដែលបានចូលនិវត្តន៍និងប្រហែលជាមនុស្សមាន​'ទំនាក់ទំនងសាធារណៈម្នាក់ សម្រាប់ប្រទេស[ព្រះអង្គ] និងមានពិធីជប់លៀងតែឯងខ្លះៗ និងធ្វើការថតខ្សែភាពយន្តមួយចំនួន'[១០] ត្រូវចំនាយពេលពីរបីឆ្នាំជាឈ្លើយនៃពួកខ្មែរក្រហម។ ឆ្នាំបន្ទាប់មក ថ្ងៃទី៤ មេសា ១៩៧៦ ខ្មែរក្រហមបានបង្ខំអោយព្រះសីហនុចេញពីតំណែងម្ដងទៀត និងចូលនិវត្តន៍នយោបាយ។ កំឡុងការចូលលុកលុយរបស់វៀតណាម ព្រះអង្គត្រូវបានបញ្ជូនទៅញូវយ៉កដើម្បីនិយាយប្រឆាំងវៀតណាមចំពោះមុខអង្គការសហប្រជាជាតិ។ បន្ទាប់ពីសុន្ទរកថារបស់ព្រះអង្គ ព្រះអង្គបានស្វែងរកការភៀសព្រះកាយនៅចិន និងកូរ៉េខាងជើង

ការលុកលុយរបស់វៀតណាមនៅកម្ពុជានៅខែធ្នូ ១៩៧៨ បានបណ្ដេញពួកខ្មែរក្រហមចេញ។ គ្រានោះ ក៏ស្វាគមន៍នឹងការបណ្ដេញចេញនៃរដ្ឋាភិបាលខ្មែរក្រហមដែរ តែព្រះអង្គនៅតែប្រឆាំងយ៉ាងដាច់ខាតចំពោះរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជារបស់ហេង-សំរិនដែលបានបន្តុបដោយ​វៀតណាម។ ចាប់ពីពេលនោះមក ព្រះសីហនុបានទាមទារកៅអីរបស់កម្ពុជានៅស.ប. ដែលបាននៅទំនេរ ដោយហេតុ មិនថាតែរបបប៉ុល-ពត រឺ ហេង-សំរិនក៏មិនអាចតំណាងឱ្យប្រជាជនខ្មែរបានឡើយ។[១១] ថ្វីត្បិតអះអាងដោយប្រយ័ត្នប្រយែងចំពោះពួកខ្មែរក្រហម និងទាមទារថាឱ្យពួកអ្នកតំណាងខ្មែរក្រហមដែលនៅតែកាន់កាប់កៅអីស.ប.របស់កម្ពុជាឱ្យបោះបង់សិទ្ធិកាន់កាប់ចោលក៏ដោយ [១២] ក៏ព្រះសីហនុម្ដងទៀតក៏បានចូលរួមកងកម្លាំងជាមួយពួកគេដើម្បីផ្ដល់ឱ្យរណសិរ្សបង្រួបបង្រួមប្រឆាំងនឹងការកាន់កាប់របស់វៀតណាម ខ្លះមានជំនឿថាដោយសារតែការបង្ខិតបង្ខំរបស់ស.រ.ដើម្បីអោយធ្វើការជាមួយពួកខ្មែរក្រោម។ [១៣] នៅឆ្នាំ១៩៨២ ព្រះអង្គបានជំទាស់ទាំងស្រុងនឹងរដ្ឋាភិបាលដែលគាំទ្រដោយវៀតណាម ហើយក៏ក្លាយជាប្រធាននៃរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យ (រ.ច.ក.ប. រឺ GCKD) ដែលក្នុងនោះប្រកបដោយកងទ័ពជាតិសីហនុនិយម (ក.ជ.ស. រឺ ANS) រណសិរ្សរំដោះជាតិប្រជាជនខ្មែរ (រ.រ.ជ.ប.ខ. រឺ KPNLF)របស់សឺន-សាន និងពួកខ្មែរក្រហម។ ពួកវៀតណាមបានដកទ័ពនៅឆ្នាំ១៩៨៩ ដែលបន្សល់ទុកនៅខាងក្រោយនូវរដ្ឋាភិបាលនិយមវៀតណាម ក្រោមអតីតកម្មាភិបាលខ្មែរក្រហម ហ៊ុន-សែនដើម្បីកាន់កាប់សាធារណរដ្ឋប្រជាមានិតកម្ពុជា (ស.ប.ក.)។

ជំនួយរបស់សហរដ្ឋ

នៅចុងទសវត្សឆ្នាំ១៩៨០ កងកម្លាំងប្រឆាំងរបស់ព្រះសីហនុបានស្រូបទាញជំនួយកងទ័ពមានកម្រិតនិងហិរញ្ញវត្ថុពីសហរដ្ឋ ដែលស្វះស្វែងដើម្បីជួយចលនារបស់ទ្រង់ជាផ្នែកនៃលទ្ធិរីហ៊្គែនដើម្បីតបតនឹងការពាក់ព័ន្ធរបស់សូវៀតនិងវៀតណាមនៅកម្ពុជា។ មួយនៅក្នុងចំណោមនៃពួកស្ថាបត្យករសំខាន់ៗនៃលទ្ធិរីហ៊្គែន លោកម៉ាយគល-ចនស៍នៃមូលនិធិកេរដំណែល បានធ្វើទស្សនកិច្ចកងកម្លាំងរបស់ព្រះសីហនុនៅកម្ពុជាក្នុងឆ្នាំ១៩៨៧ និង បានត្រឡប់ទៅកាន់វ៉ាស៊ីនតោន ជម្រុញអោយមានការពង្រីកជំនួយរបស់ស.រ.សម្រាប់កងកម្លាំងតស៊ូរ.រ.ជ.ប.ក. និងព្រះសីហនុជាជម្រើសទីបីចំពោះទាំងរដ្ឋាភិបាលកម្ពុជាដែលបន្តុបនិងគាំទ្រដោយវៀតណាម និងខ្មែរក្រហម ដែលកំពុងតស៊ូនឹងរដ្ឋាភិបាលនេះផងដែរ។[១៤]

ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​២

កិច្ចចរចាសន្តិភាពរវាងរ.ច.ក.ប. និង ស.ប.ក. បានចាប់ផ្ដើមរយៈពេលដ៏ខ្លី ចាប់តាំងពីពេលនោះមក និងបានបន្តរហូតមកដល់ឆ្នាំ១៩៩១ នៅពេលគ្រប់ភាគីទាំងអស់បានយល់ស្របការផ្សះផ្សាយោគយល់គ្នាដែលពួកគេបានចុះហត្ថលេខានៅប៉ារីស។ សម្ដេចសីហនុបានត្រឡប់មកកម្ពុជាម្ដងទៀតនៅ ថ្ងៃទី១៤ ខែវិច្ឆិកា ១៩៩១ បន្ទាប់ពីដប់បីឆ្នាំក្នុងការនិរទេសរបស់ទ្រង់ ដោយបានហែហមដោយក្រុមនៃអង្គរក្សកូរ៉េខាងជើងមួយក្រុម។[១៥]

ព្រះអង្គទ្រង់បានឡើងគ្រងរាជ្យជាលើកទី២ នៅ ថ្ងៃ​ទី២៤ កញ្ញា ១៩៩៣ ហើយទ្រង់បានដាក់រាជ្យវិញនៅ ថ្ងៃទី​០៧​ ខែតុលា​ ឆ្នាំ២០០៤។ ក្រោយពីការដាក់រាជ្យ ព្រះអង្គត្រូវបានគេថ្វាយព្រះនាមថា ព្រះមហាវីរក្សត្រ

កំឡុងការស្ដាឡើងវិញ យ៉ាងណាក៏ដោយ ព្រះអង្គបានរងទុក្ខដោយព្រះរាជសុខភាពមិនល្អនិងបានធ្វើដំណើរទៅកាន់ប៉ីជិងម្ដងហើយម្ដងទៀតដើម្បីការព្យាបាលខាងវេជ្ជសាស្ត្រ។

Remove ads

ជីវិតផ្ទាល់របស់ព្រះអង្គ

ព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​នានានៅកម្ពុជាជា។[ត្រូវការអំណះអំណាង]

ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។[១៦][១៧]

Remove ads

ព្រះរាជ​បូជនីយកិច្ច

ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម-សីហនុ ព្រះអង្គ​មាន​មហាជោគជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃ សង​មក​ព្រះរាជអាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង

ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុប​ចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។

ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជបូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ។

នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះហស្ថ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជអាណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអង្គ​ជា "​ព្រះ​មហាវីរបុរស​ជាតិ - ព្រះ​បិតា​ឯករាជ្យ​ជាតិ​"។

ថ្ងៃទី១៥ មិថុនា ១៩៥២ ព្រះបាទនរោត្តមសីហនុវរ្ម័ន ទ្រង់បានថ្លែងជាឱឡារិកថា ព្រះអង្គនឹងខិតខំស្វែងរកឯករាជ្យបរិបូរណ៍ជូនជាតិ មាតុភូមិឲ្យបានដាច់ខាតក្នុងរយៈពេល៣ឆ្នាំ។ ក្នុងពេលនោះ ដោយមានសហការីជួយគាំទ្រផង ព្រះអង្គទ្រង់យាងទៅកាន់ប្រទេសបារាំងក្នុង ខែកុម្ភៈ ១៩៥៣។ នៅទីនោះ ព្រះអង្គបានផ្ញើរសារលិខិតជូនលោក វ៉ាំងសង់អូរីយ៉ូល ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ចំនួន៣លើក៖

  • លើកទី១ ថ្ងៃទី ៥ មីនា ១៩៥៣ ពីទីក្រុងណាពូល
  • លើកទី២ ថ្ងៃទី ១៨ មីនា ១៩៥៣ ពីទីក្រុងណាពូលដែរ
  • លើកទី៣ ថ្ងៃទី ៣ មេសា ១៩៥៣ ពីទីក្រុងផុងតែណឺប្លូ


ដោយរដ្ឋាភិបាលបារាំងពុំមានអើពើអ្វីនឹងសំណើនោះ ព្រះអង្គទ្រង់សម្រេចព្រះទ័យយាងទៅធ្វើយុទ្ធនាការទាមទារឯករាជ្យនៅក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិកទៀត។

នៅកាណាដា ក្នុងទីក្រុងម៉ុងរេអាល់ ទ្រង់បានថ្លែងទៅពួកអ្នកសារព័ត៌មានដោយសង្កត់ធ្ងន់លើបញ្ហាពីរទាក់ទងនឹងរាជាណាចក្រកម្ពុជា និងប្រទេសបារាំង ដែលជាតំណាងប្រទេសលោកសេរី ក្នុងឥណ្ឌូចិន


យោងលើបញ្ហានេះ ព្រះអង្គទ្រង់បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរពុំត្រូវការរបបកុម្មុយនិស្តទេ ព្រោះថាប្រជាពលរដ្ឋខ្មែរម្នាក់ៗសុទ្ធតែមានដីធ្លីជាកម្មសិទ្ធិ សម្រាប់បង្កបង្កើនផលរបស់ខ្លួន។ បញ្ហាដែលគេចង់បាននោះគឺ ឯករាជ្យបរិបូរណ៍សម្រាប់ប្រទេសជាតិ។ ចំណែកពួកកុម្មុយនិស្ត គេមើលឃើញថាប្រទេសកម្ពុជា ជាទីតាំងមួយប្រសើរសម្រាប់ពួកគេ
នៅសហរដ្ឋអាមេរិក ព្រះអង្គទ្រង់ធ្វើសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានសារព័ត៌មានដ៏ធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១របស់គេ នៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើល។ ខ្លឹមសារគឺ “... បើបារាំងមិនយល់ព្រមប្រគល់ឯករាជ្យឲ្យកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាកដ គឺថាប្រជាពលរដ្ឋខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាវៀតមិញ ដែលដឹកនាំដោយពួកកុម្មុយនិស្ត”។ ក្នុងករណីមានការគំរាមកំហែង ប្រជាពលរដ្ឋប្ដេជ្ញាថា "ពួកបារាំងទាំងអស់ដែលនៅក្នុងស្រុកខ្មែរ នឹងត្រូវឡោមព័ទ្ធ ហើយជីវិតចុងក្រោយរបស់ពួកគេនឹងមកដល់ ... “។
ព្រះបញ្ញាញាណខាងលើនេះ បានធ្វើឲ្យមតិសកលលោក ពិសេសលោកខាងលិច តម្រូវឲ្យរដ្ឋាភិបាលបារាំងព្រមចូលរួមធ្វើការចរចាជាមួយរដ្ឋាភិបាលកម្ពុជា ស្ដីពីឯករាជ្យបរិបូរណ៍នៃរាជាណាចក្រកម្ពុជា។

Remove ads

រដ្ឋ​ប្រហារ

នៅថ្ងៃទី​១៨ មីនា ១៩៧០ ព្រះអង្គត្រូវសេនាប្រមុខ លន់-ណុល​ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែង​ ខណៈពេលដែលព្រះអង្គបានយាងទៅបំពេញទស្សនកិច្ចនៅបរទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយឈ្មោះ សាធារណរដ្ឋខ្មែរ។ រដ្ឋាភិបាលថ្មីនេះត្រូវបានទទួលស្គាល់ពីសហរដ្ឋអាមេរិក

ការនិរទេសព្រះអង្គឯង និង ការដាក់រាជ្យ

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានទៅនិរទេសដាក់ព្រះអង្គឯងនៅ ខែមករា ឆ្នាំ២០០៤ ដោយការយាងគង់នៅរាជដំណាក់នៅព្យុងយ៉ាង កូរ៉េខាងជើង[១៨] និងក្រោយមកក៏យាងគង់ប្រថាប់នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយយោងទៅហេតុផលព្រះរាជសុខភាព ព្រះអង្គបានប្រកាសការដាក់រាជ្យពីរាជបល្ល័ង្កនៅថ្ងៃ៧ តុលា ២០០៤។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានធ្វើរោគវិនិច្ឆ័យជាមួយលសិការោគកោសិកា-ថ. ក្នុងប្រូស្តាតព្រះអង្គក្នុងឆ្នាំ១៩៩៣ ជំងឺនេះបានត្រឡប់មកនៅក្នុងព្រះឧទររបស់ព្រះអង្គនៅឆ្នាំ២០០៥ ហើយនិងព្រះរោគមហារីកថ្មីត្រូវបានគេរកឃើញនៅខែធ្នូ ២០០៨។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក៏បានរងទុក្ខពីមធុមេហរោគ និងការឡើងព្រះលោហិត[១៩]

រដ្ឋធមនុញ្ញនៃកម្ពុជាគ្មានលក្ខណ្ឌសម្រាប់ការដាក់រាជ្យឡើយ។ លោកជា-ស៊ីម ប្រធានព្រឹទ្ធសភា បានទទួលគោរម្យងារប្រមុខរដ្ឋស្ដីទី (គោរម្យងារមួយដែលលោកបានកាន់ជាច្រើនលើកពីមុនមក) រហូតដល់ក្រុមប្រឹក្សារាជបល្ល័ង្កបានប្រជុំនៅថ្ងៃ១៤ តុលា និងបានជ្រើសតាំងព្រះ​នរោត្តម-សីហមុនី ម្នាក់ក្នុងចំណោមព្រះរាជបុត្រារបស់ព្រះសីហនុ ជាស្ដេចថ្មី។ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជរាណាស់ទៅហើយក្រោយមកត្រូវបានប្រកាសជា សម្ដេចព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបិតាជាតិកម្ពុជា

ទោះបីជា ព្រះរោគរបស់ព្រះអង្គ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានបង្ហាញព្រះកាយព្រះអង្គចុងក្រោយជាសាធារណៈនៅភ្នំពេញ ថ្ងៃទី៣០ តុលា ២០១១ មុនថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា និងខួបទី២០ឆ្នាំ នៃការយាងមាតុភូមិនិវត្តន៍របស់ព្រះអង្គ និងសម្ដេចព្រះមហាក្សត្រី។[២០]

Remove ads

ការយាងសោយព្រះទិវង្គត

ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិ ទ្រង់បានសោយព្រះទិង្គតនៅថ្ងៃ១៥រោច ខែភទ្របទ​ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ១:២០ នាទីរំលងអាធ្រាត (ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា) នាមន្ទីរពេទ្យទីក្រុងប៉េកាំង, នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយរោគាពាធ។ ព្រះបរមសពរបស់ទ្រង់ត្រូវបានដង្ហែពីមន្ទីរពេទ្យទីក្រុងប៉េកាំងមកកាន់រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ២:៣០ នាទីរសៀល។ ព្រះបរមសពត្រូវបានដង្ហែពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកព្រះបរមរាជវាំង​កាត់តាមវិមានឯករាជ្យ បានបញ្ចប់នៅម៉ោង ៥:៣០ ល្ងាច ដោយមានប្រជានុរាស្ត្រប្រមាណជាង ១ ០០០ ០០០ (មួយលាន) ទៅ​ជាង ១ ២០០ ០០០ (មួយលាន​ពីរសែន) នាក់មកចាំដង្ហែដែលមានទាំងបព្វជិត និង គ្រហស្ថ។ ព្រះបរមសពរបស់ព្រះអង្គនឹងតម្កល់នៅព្រះទីនាំងមហាមន្ទីរ ក្នុង​ព្រះបរមរាជវាំងរយៈពេល៣ខែ។

ក្រោយរយៈពេល៣ខែមក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានប្រារព្ធព្រះរាជពិធីដង្ហែ ចេញពីព្រះទីនាំងមហាមន្ទីរ យាងចូលទៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង រួចយាងដង្ហែបន្តទៅកាន់វាលព្រះមេរុ ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង។

Thumb
ការត្រឡប់មកប្រទេសកំណើត
Thumb
សម្ដេចព្រះមហាសង្ឃរាជទាំង២គណៈ គង់លើព្រះទីនាំងរាជសីហ៍

ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានកំពុងទទួលការព្យាបាលខាងវេជ្ជសាស្ត្រនៅទីក្រុងប៉េកាំង (ប៉ីជិង) ចាប់តាំងពីខែមករា ឆ្នាំ២០១២ ចំពោះបញ្ហាព្រះរាជសុខភាពមួយចំនួន រួមមានមហារីកព្រះពោះវៀនធំ ព្រះមធុមេហរោគ និង ព្រះសម្ពាធខ្ពស់[២១] ព្រះអង្គបានសោយទិវង្គតបន្ទាប់ពីការគាំងព្រះហឫទ័យ(គាំងបេះដូង) នៅទីក្រុងប៉េកាំង (ប៉ីជិង) នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃ១៥ ខែតុលា ឆ្នាំ២០១២ មុន១៦ថ្ងៃពេលព្រះរាជពិធីចម្រើនរបស់ព្រះអង្គព្រះជន្មគម្រប់ ៩០ យាងចូល ៩១ ព្រះវស្សា។[២២] ទង់ជាតិបានបង្ហូតនៅពាក់កណ្ដាលដង និង ព្រះមហាក្សត្របច្ចុប្បន្នព្រះនរោត្តម-សីហមុនី និងលោកនាយរដ្ឋមន្ត្រី ហ៊ុន-សែនបានទៅទីក្រុងប៉េកាំង (ប៉ីជិង) នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយាងដង្ហែយាង​ព្រះបរមសពរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មករាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាវិញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យព្រះបរមសព​នៅឯព្រះបរមរាជវាំង[២៣] ព្រះអង្គម្ចាស់ស៊ីសុវត្ថិ-ធម្មិកោ ដែលធ្លាប់ជាជំនួយការនិងព្រះភាគិនេយ្យរបស់ព្រះអង្គ បានព្រះបន្ទូលថា ការសោយទិវង្គតរបស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គឺជាការបាត់បង់ដ៏ធំធេងចំពោះកម្ពុជា ដោយការបន្ថែមថា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានលះបង់ព្រះកាយពល សម្រាប់ប្រយោជន៍ជាតិ ប្រទេសទាំងមូល និងដើម្បីប្រជារាស្ត្ររបស់ព្រះអង្គ។ [២១] អគ្គលេខាសហប្រជាជាតិលោកបាន-គីមូន ក៏បានបញ្ចេញវិចារ ទទួលស្គាល់ការបូជាដ៏យូរអង្វែងរបស់ព្រះសីហនុចំពោះប្រទេសព្រះអង្គនិងកេរ្ដិ៍ដំណែលព្រះអង្គជាមេដឹកនាំរួបរួមជាតិដែល​ត្រូវគោរពបូជាដោយជនកម្ពុជានិងត្រូវបានគេគោរពជាអន្តរជាតិ។[២១] បន្ទាប់ពីការសោយទិវង្គតរបស់​ព្រះសីហនុ ទូរទស្សន៍ជាតិកម្ពុជាបានបញ្ចាំងដដែលៗនូវឯកសាររយៈពេល៣០នាទីអំពីព្រះជីវប្រវត្តិរបស់ព្រះអង្គ។[២៣] ប្រជាជនខ្មែរ១០០ ០០០នាក់ត្រូវបានគេគិតថាឈរជាជួរលើផ្លូវចាប់ពីព្រលានយន្តហោះដល់ព្រះបរមរាជវាំងដើម្បីការយាងត្រឡប់នៃ​ព្រះសពរបស់ព្រះសីហនុ ប៉ុន្តែអ្នកផ្សព្វផ្សាយទូរទស្សន៍រដ្ឋទទកក្រោយមកបាននិយាយថាប្រជាជនប្រហែល ១ ២០០ ០០០ នាក់បានមានវត្តមាន។[២១][២៤] នៅថ្ងៃ២៨ វិច្ឆិកា នៃឆ្នាំ២០១២ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ត្រូវបានប្រសិទ្ធិព្រះនាមជាផ្លូវការដោយព្រះរាជក្រឹត្យនៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី​ នៃគោរម្យងារ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ នៅថ្ងៃសុក្រ ៦រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣ ប្រជារាស្ត្របានប្រមូលផ្ដុំគ្នាលើផ្លូវនានានៅភ្នំពេញ ដើម្បីក្រាបធ្វើបង្គំលាជាលើកចុងក្រោយថ្វាយព្រះករុណាព្រះបរមរតនកោដ្ឋ ពេលនោះព្រះបរមសពរបស់ព្រះអង្គត្រូវបានដង្ហែតាមមហាវិថីនានាក្នុងទីក្រុងភ្នំពេញ។ ព្រះបរមសពត្រូវបានយាងទៅកាន់ព្រះបរមមេរុ ស្ថិតនៅភាគឦសានក្បែរព្រះបរមរាជវាំង តម្កល់លើព្រះមហាបញ្ចា ក្នុងព្រះបរមមេរុ នឹងត្រូវប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនៅថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣។ លុះនៅវេលាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះអង្គាររបស់ព្រះអង្គត្រូវបានដង្ហែនឹងបំប្លែងចូលទៅក្នុងទន្លេចតុមុខ ដើម្បីភាពត្រជាក់ត្រជាក់ត្រជុំ ចម្រុងចម្រើន កើតមានដល់ព្រះរាជវង្សានុវង្ស និងប្រជារាស្ត្រកម្ពុជាទាំងមូល។ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣ ព្រះបរមអដ្ឋិរបស់ព្រះអង្គ ត្រូវបានយាងដង្ហែទៅតម្កល់លើព្រះមហាបញ្ចា ក្នុងព្រះទីនាំងមហាមន្ទីរ ព្រះបរមរាជវាំង។ [២៥]

Remove ads

អព្ភូតហេតុ

នៅយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២ ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មាន CNC ប្រចាំនៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ បាននិយាយថាមានឃើញព្រះភ័ក្ដ្ររបស់ ព្រះអតីតព្រះបាទនរោត្ដម-សីហនុ នៅក្នុងព្រះចន្ទ។ នៅថ្ងៃបូជាព្រះសពឃើញមានផ្សែងមានរាងដូចជាមនុស្ស។

គោរម្យងារ និង ការទូលហៅ

ព័ត៌មានសង្ខេប ការទូលហៅជាក្សត្រនៃ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ, ការទូលហៅសំដៅ ...

បន្តបន្ទាប់ពីការដាក់រាជ្យរបស់ព្រះអង្គ គោរម្យងារជាផ្លូវការរបស់ព្រះអង្គគឺ ព្រះកុរណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ

ឥស្សរិយយស

ឥស្សរិយយសបរទេស

  •  កូរ៉េខាងត្បូង : មហាឥស្សរិយយសលំដាប់មូគូងហ្វា [២៦]
  • ទំព័រគំរូ:ទិន្នន័យប្រទេស ឆែកូស្លូវ៉ាគី : ឥស្សរិយយសលំដាប់សេតសិង្ហឆែកូស្លូវ៉ាគីថ្នាក់ទីមួយ ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៥) [២៦]
  •  ជប៉ុន : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ស្បៃរឿងទេស (ម.ស. ២.១២.១៩៥៥) [២៦]
  •  ថៃ : គ្រឿងខត្តិយរាជឥស្សរិយាភរណ៍​មហាចក្រីបរមរាជវង្ស (១៥.១២.១៩៥៤) [២៧]
  •  នីហ្សេ : ឥស្សរិយយសលំដាប់ជាតូបការនៃនីហ្សេ ថ្នាក់មហាសិរីវឌ្ឍន៍ (៥.១១.១៩៦៩) [២៦]
  •  បារាំង : ឥស្សរិយយសលំដាប់នាយទាហានកិត្តិយស ថ្នាក់មហាសិរីវឌ្ឍន៍ (២១.១០.១៩៤១*, ម.ធ. ៣.៥.១៩៤១) [២៦]
  •  ប៉ូឡូញ : ឥស្សរិយយសលំដាប់បដិទានប៉ូឡូញ (?.៧.១៩៥៦) [២៦]
  •  ព្រុយណេ : ឥស្សរិយយសលំដាប់រាជវង្សនៃមហាម្កុដព្រុយណេ (ដគមព) [២៦]
  •  ភូមា : ឥស្សរិយយសលំដាប់អគ្គមហាឋិរិធុធម្ម ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៤) [២៦]
  •  ម៉ារ៉ុក : ឥស្សរិយយសលំដាប់រាជបល្ល័ង្កម៉ារ៉ុក ថ្នាក់ម.ស. [២៦]
  •  ម៉ាឡេស៊ី : ឥស្សរិយយសលំដាប់ម្កុដរដ្ឋម៉ាឡេស៊ី (ដ.ម.ន.) (២១.១២.១៩៦២) [២៦]
  • ទំព័រគំរូ:ទិន្នន័យប្រទេស យូហ៊្គោស្លាវី : ឥស្សរិយយសលំដាប់មហានក្ខត្តឫក្សនៃយូហ៊្គោស្លាវី (១៧.១.១៩៦៨) [២៦]
  •  លាវ : ឥស្សរិយភណ្ឌលានជាងក្លស់ស ថ្នាក់មហាសិរីវឌ្ឍន៍ (ឆៀង ១៨.៤.១៩៦៣) [២៦]
  •  វៀតណាម : ឥស្សរិយយសលំដាប់នាគរាជអណ្ណាម ថ្នាក់មហាសិរីវឌ្ឍន៍ (៣.៤.១៩៤២) [២៦]
  •  វៀតណាម : ឥស្សរិយយសជាតូបការវៀតណាម ថ្នាក់មហាសិរីវឌ្ឍន៍ (១៩៥៩) [២៦]
  •  សិង្ហបុរី : ឥស្សរិយយសលំដាប់ទេម៉ាសាក់ថ្នាក់ទី១នៃសិង្ហបុរី (៩.៤.១៩៦៣) [២៦]
  •  ស៊ីរី : ឥស្សរិយយសលំដាប់អ៊ែលហ៊្វីឡឺផ្វាស ថ្នាក់មហាសិរីវឌ្ឍន៍ (១៥.១១.១៩៥៩) [២៦]
  •  ហ៊្វីលីពីន : រាជនៃឥស្សរិយយសលំដាប់ស៊ីកាទុណាហ៊្វីលីពីន (៣១.១.១៩៥៧) [២៦]
  •  ឥណ្ឌូណេស៊ី : នក្ខត្តឫក្សនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ថ្នាក់ទី១ រឺ អាទិបូរណ៌ (១.៤.១៩៦៨) [២៦]
  •  អ៊ីតាលី : ឥស្សរិយយសលំដាប់គុណូបការនៃសាធារណរដ្ឋអ៊ីតាលី ថ្នាក់មហាសិរីវឌ្ឍន៍ [២៦]
  •  អូទ្រីស : មហាគ្រឿងឥស្សរិយយសគុណូបការឆៀងមាសនៃអូទ្រីស (២៩.៨.១៩៥៦) [២៦]
  •  អេត្យូពី : កណ្ឋាភរណនៃឥស្សរិយយសលំដាប់ម្ចាស់ក្សត្រីឝ៊េបានៃអេត្យូពី (៤.៥.១៩៦៨) [២៦]
  •  អេស្ប៉ាញ : កណ្ឋាភណ្ឌឥស្សរិយយសផ្ទឹមនិងព្រួញនៃអេស្ប៉ាញ (២២.៦.១៩៥៦) [២៦]
  •  អេស្ប៉ាញ : ឥស្សរិយយសលំដាប់យោធូបការពណ៌ស (២២.៦.១៩៥៦) [២៦]
  • ទំព័រគំរូ:ទិន្នន័យប្រទេស អេហ៊្សីប : ឥស្សរិយយសលំដាប់នីលអេហ៊្សីប ថ្នាក់មហាសិរីវឌ្ឍន៍ (៩.១១.១៩៥៩) [២៦]

ព្រះរាជគ្រួសារ

Thumb
នរោត្តម មុនីនាថ សីហនុ

ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មានព្រះមហេសីនិងព្រះស្នំជាច្រើន ហើយមានតែ៦អង្គ-នាក់ប៉ុណ្ណោះជាមហេសីផ្លូវការ ព្រមទាំងមានព្រះបុត្រាបុត្រី១៤អង្គ ក្នុងកំឡុងពេលដប់ពីរឆ្នាំ។[ត្រូវការអំណះអំណាង] តាមរយៈ ថែយម៍ (៣០ មិថុនា ១៩៥៦) យ៉ាងណាក៏ដោយក៏មហេសីស្របច្បាប់របស់ព្រះអង្គគឺ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ថាវ៉េត នរលក្ខណ៍ (បានរៀបអភិសេកនៅឆ្នាំ១៩៥៥) និង ប៉ូល ម៉ូនិក អ៊ីហ្ស៊ី (បានរៀបអភិសេកនៅជាផ្លូវការនៅឆ្នាំ១៩៥៥) ជាកូនស្រីក្មេងជាងគេរបស់ អ្នកស្រី ប៉ុម ពាង និង​ប្ដីទីពីររបស់គាត់ គឺលោកហ្សង់-ហ្វ្រង់ស្វ័រអ៊ីហ៊្សី ជាធនាគារិកម្នាក់។ សំណុំឯកសារដើមមួយនៃព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក្នុង ដឹញូវយ៉កថែយម៍ (៤ មិថុនា ១៩៩៣ ទំព័រ. A៨) បានថ្លែងថាព្រះអង្គបានជួបអ្នកម្នាងម៉ូនិក អ៊ីហ្ស៊ី នៅឆ្នាំ១៩៥១ នៅពេលដែលព្រះអង្គបានប្រគល់រង្វាន់ទៅកាន់នាង ក្នុងការប្រកួតបវរកញ្ញ

ព័ត៌មានបន្ថែម ព្រះនាម, ប្រសូត ...

ស្នាព្រះហស្ថ

  • ទីតាំងនៃកម្ពុជាក្នុងពិភពលោកដ៏គ្រោះថ្នាក់ សាន់ផ្វ្រាន់ស៊ីស្កូ : មូលនិធិអាស៊ី ១៩៥៨
  • សុន្ទរកថា បានថ្លែងដោយសម្ដេចនរោត្តម-សីហនុ ប្រមុខនៃគណៈរដ្ឋមន្ត្រីក្នុងឱកាសនៃកិច្ចសម្ពោធផ្លូវជាន់ខ្ពស់មិត្តភាពខ្មែរ-អាមេរិក ភ្នំពេញ ១៩៥៩
  • ឧត្តមគតិ គោលបំណង និង កិច្ចការនៃយុវជនសង្គមរាជានិយមខ្មែរ ការបកប្រែ និង វិចារណកថានៃលក្ខន្តិកៈនៃយ.ស.រ.ខ. [គ.ក., រ.ទស្សវត្សឆ្នាំ១៩៦០
  • ការថ្លែងសុន្ទរកថានៃព.អ.ម.នរោត្តម-សីហនុ អគ្គរដ្ឋនៃកម្ពុជា [នៅ] ក្នុងសន្និសីទនៃប្រមុខរដ្ឋរឺរដ្ឋាភិបាលនៃប្រទេសមិនចូលបក្សសម្ព័ន្ធ។ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍កម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
  • ការថ្លែងសុន្ទរកថានៃព.អ.ម.សម្ដេចនរោត្តម-សីហនុ អគ្គរដ្ឋនៃកម្ពុជាទៅកាន់សង្គមអាស៊ី ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
  • ការថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំលើកទីដប់ប្រាំមួយនៃមហាសន្និបាតនៃសហប្រជាជាតិ ញូវយ៉ក: បេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាទៅកាន់សហប្រជាជាតិ ១៩៦១
  • អត្ថបទនានាបានបោះពុម្ពុនៅ "Realités cambodgiennes" ២២ មិថុនា – ២៧ កក្កដា ១៩៦២។ វ៉ាស៊ីនតោន ស.ក. ស្ថានរាជទូតកម្ពុជា ១៩៦១
  • សុន្ទរកថាដោយសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋ នៅក្នុងការសម្ពោធនៃសន្និសីទអាស៊ីលើកទីប្រាំមួយដែលបានរៀបចំឡើងដោយសង្គមមិត្តសំឡាញ់។ ព័ត៌មាន[ភ្នំពេញ] ១៩៦២
  • លិខិតបើកចំហទៅកាន់សារព័ត៌មានអន្តរជាតិ ភ្នំពេញ: Imprimerie du Ministere de L'Information ១៩៦៤
  • បទសម្ភាសន៍ជាមួយសម្ដេចសីហនុ។ ជាមួយលោកវិល្លៀម-វ៉សស៊ី ភ្នំពេញ: ក្រសួងឃោសនាការ ១៩៦៥
  • តើយើងគឺជាអ្នកអព្យាក្រឹតក្លែងក្លាយមែនទេ?: វិចារណកថាក្នុងវិវេចនាកម្ពុជា លេខ. ១៦ ១៥ កក្កដា ១៩៦៦ ភ្នំពេញ: ប្រមុខនៃគណៈរដ្ឋមន្ត្រីរដ្ឋ ១៩៦៦
  • បរាជ័យដែលបានឆ្លងកាត់ដោយសហរដ្ឋក្នុងការពាក់ព័ន្ធខ្លួនជាមួយ "តតិយលោក" បានបង្ហាញក្នុងពន្លឺនូវបទពិសោធន៍ផ្ទាល់របស់កម្ពុជា ភ្នំពេញ? ១៩៦៨
  • កំណត់ខ្លីៗអំពីសំណង់ជាតិនៅកម្ពុជា ភ្នំពេញ : Impr. សង្គមរាស្ត្រនិយម ១៩៦៩
  • សារនិងការប្រកាសឧឡារិកនៃសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា (មិនា ២៣ ១៩៧០)។ [S.l.]: រាជរដ្ឋាភិបាលសាមគ្គីជាតិកម្ពុជា ញូវយ៉ក: គណៈកម្មាធិការសាមគ្គីភាពឥណ្ឌូចិន ១៩៧០
  • សម្ដេចនរោត្តម-សីហនុកម្ពុជានិយាយទៅកាន់ពួកអាមេរិក ក.- តុ. ១៩៧០។ [គ.ក. ១៩៧០
  • សារទៅកានមិត្តសម្លាញអាមេរិកដោយសម្ដេចនរោត្តម-សីហនុនៃកម្ពុជា។ [គ.ក. ១៩៧០
  • លិខិតនៃសម្ដេចនរោត្តម-សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ទៅកាន់ព្រះករុណា សម្ដេចព្រះរាជិនី និងឯកឧត្តម លោកជំទាវ ប្រមុខនៃរដ្ឋាភិបាលនៃបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ។ [គ.ក. ១៩៧០
  • កម្ពុជា ថ្ងៃនេះ: បទសម្ភាសន៍មួយជាមួយសម្ដេចនរោត្តម-សីហនុ។ (ជាមួយខេន-ខូត និង ឃ្រីស-ផ្វាលី) ណត់ធិងអឹម អង់.: មូលនិធិសន្តិភាពបឺរត្រឹណ្ដ៍រ៉ាសល ១៩៧០
  • សម្ដេចនរោត្តម-សីហនុឆ្លើយតបទៅនឹងលោកន័រម៉ឹន-ខឺខ ស.ស. មេដឹកនាំនៃពួកប្រឆាំង (នូវែលសេឡង់) [នូវែលសេឡង់? : ប.ស. ១៩៧១
  • សម្ដេចនរោត្តម-សីហនុកម្ពុជា និយាយ ខែមករា–កុម្ភៈ ១៩៧១។ [S.l. : ប.ស. ១៩៧១
  • ការរំដោះតតិយលោក: គន្លឹះ: ថ្លែងសុន្ទរកថាទៅកាន់សន្និសីទកំពូលអាហ្សេ ណត់ធិងអឹម អង់.: មូលនិធិសន្តិភាពបឺរត្រឹណ្ដ៍រ៉ាសល ១៩៧៣
  • សង្គ្រាមរបស់ខ្ញុំជាមួយភ.ស.ក.: កំណត់ប្រវត្តិនៃសម្ដេចនរោត្តម-សីហនុ "ពេលដែលបានប្រាស្រ័យ នឹងលោកវិលផ្វ្រឹដ-បឺរឆិត្ត" ញូវយ៉ក សៀវភៅភែនទីអន ១៩៧៣ (ISBN 0-7139-0449-6, ISBN 0-394-48543-2)
  • ការតស៊ូរបស់កម្ពុជា អខ់ឃ្លែណ្ដ៍ គណៈកម្មាធិការវៀតណាមអខ់ឃ្លែណ្ដ៍ ១៩៧៣
  • សេចក្ដីថ្លែងការណ៍ដោយសម្ដេចនរោត្តម-សីហនុ ១៩៦៥–១៩៧៣ វ៉ាស៊ីនតោន ស្ថានទូលសាធារណខ្មែរ ប៉្រិសសិខទីន ១៩៧៣
  • សង្គ្រាមនិងក្ដីសង្ឃឹម: ករណីកម្ពុជា ញូវយ៉ក សៀវភៅភែនទីអន ១៩៨០
  • សម្ដេចសីហនុអំពីកម្ពុជា: បទសម្ភាសន៍និងកិច្ចពិភាក្សាជាមួយសម្ដេចនរោត្តម-សីហនុ (ជាមួយម៉ាណុឡា-ស្ឆៀរអ៊ូម និង ពេទេរ-ស្ឆៀរ ) ហាំប៊ខ: Institut für Asienkunde ១៩៨០
  • សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានអង្កេតមើលដោយព្រះនរោត្តម-សីហនុ ព្យុងយ៉ាង: គ្រឹះស្ថានបោះពុម្ពភាសាបរទេស ១៩៨០

ភាពយន្តលេខន៍

ព្រះសីហនុបានចាប់អារម្មណ៍ខាងតន្ត្រី ព្រះអង្គបានតែងនិងសំដែងចម្រៀងជាញឹកញាប់ជាភាសាខ្មែរ បារាំង និង អង់គ្លេស។ ទ្រង់បានលេងក្លារីណែត សាក់សូផ្វូន ព្យែណូ និងអង្កាញ់។ ចាប់ពីវ័យដំបូង ព្រះអង្គមានការងប់ដោយសារកុនក៏ដូចគ្នានឹងសិល្បៈ ល្ខោន និងរបាំដែរ។ ព្រះអង្គបានក្លាយជាអ្នកធ្វើភាពយន្តដ៏អស្ចារ្យ ដែលសរសេរ ដឹកនាំ (និងសំដែងក្នុងនោះ) កុនជាច្រើនដែលមានការប្រឌិតភាគច្រើន តែងតែរួមជាមួយនិងសាច់រឿងដែលមានមូលដ្ឋានអំពីជីវភាពជាឯកសារនិងព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រនានានៅកម្ពុជា។[ត្រូវការអំណះអំណាង]

ភាពយន្តឆ្នាំ១៩៦៦របស់ទ្រង់ La Forêt Enchantée ជាភាសាខ្មែរ ព្រៃប្រសិទ្ធិ ត្រូវបានបញ្ចូលទៅក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមូស្គូលើកទី៥នៅឆ្នាំ១៩៦៧។[១៦][១៧]


ភាពយន្តខ្លះៗរបស់អតីតព្រះមហាក្សត្រនរោត្តម-សីហនុ:

1.

ឃើញអង្គរហើយស្លាប់ (១៩៩៣)

កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៣ (ការចេញផ្សាយដំបូង)

អ្នកដឹករឿង: ព្រះនរោត្តម-សីហនុ

រយៈពេលលេង: ៨១នាទី

ប្រភេទ: ល្ខោន


2.

ភូមិរបស់ខ្ញុំនៅពេលអស្ដង្គត (១៩៩២)

កាលបរិច្ឆេទការចេញផ្សាយ: ១៩៩២ (ការចេញផ្សាយដំបូង)

អ្នកដឹករឿង: នរោត្តម-សីហនុ

រយៈពេលលេង: ៦៣នាទី

ប្រភេទ: ល្ខោន

3.

មហិច្ឆិតាកាត់បន្ថយគំនរផេះផង់ (១៩៩៥)

កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៥ (ការចេញផ្សាយដំបូង)

អ្នកដឹករឿង: នរោត្តម-សីហនុ

តួ: ម៉ម-សុទ្ធ

ប្រភេទ: ខ្សែភាពយន្តខ្លី ល្ខោន

4.

ថ្ងៃចុងក្រោយនៃលោកវរសេនីយឯកសាវត្ថិ (១៩៩៥)

កាលបរិច្ឆេទការចេញផ្សាយ: ១៩៩៥ (ការចេញផ្សាយដំបូង)

អ្នកដឹករឿង: នរោត្តម-សីហនុ

រយៈពេលលេង: ៣៤នាទី

ប្រភេទ: ខ្សែភាពយន្តខ្លី ល្ខោន

ឯកសារភាពយន្ត

  1. Cortège Royal (១៩៦៩)
  2. Cambodge ១៩៦៥ (១៩៦៥)
  3. នរោត្តមសីហនុ Roi Cinéaste (១៩៩៧) ដោយលោក ភ្វ្រីដដេហ៊្រិក-មីទាំរហ្រង់

សូមមើលផងដែរ

ឯកសារយោង

អំណានបន្ថែម

តំណខាងក្រៅ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads