អំបូរភាសាចាម្ប៍

From Wikipedia, the free encyclopedia

Remove ads

អំបូរភាសាចាម្ប៍អាចេ-ចាម្ប៍ គឺជាក្រុមភាសាមាន ៨ សមាជិក ដែលត្រូវបាននិយាយនៅខេត្តអាចេ (ប្រទេសឥណ្ឌូណេស៊ី) និងតំបន់ខ្លះនៃប្រទេសកម្ពុជា ថៃ វៀតណាម និង​កោះហៃណាំ។ ភាសាវិទូនិយមថាភាសាដើមនៃអំបូរនេះ (ប្រូតូ-ចាម្ប៍) មានទំនាក់ទំនងនឹងវប្បធម៌សាហ្វ៊ិញ ព្រមទាំងត្រូវបាននាំយកមកទឹកដីចាម្ប៉ា ដែលសព្វថ្ងៃជាទឹកដីវៀតណាម ពីកោះបរនេអូទៀបកោះម៉ាឡេ[] ក្រោយពីភាសាអាចេ ដែលមានអ្នកនិយាយចំនួន ៣,៥ លាននាក់ ភាសាចាម្ប៍និងចារ៉ាយជាភាសានៅក្នុងអំបូរនេះដែលមានចំនួនអ្នកនិយាយច្រើនជាងគេ ចំនួន ២៨០,០០០ នាក់ និង ២៣០,000 នាក់ រៀងៗខ្លួន។ ភាសាត្សាត់គឺជាភាសាភាគខាងជើងបំផុត ព្រមទាំងជាភាសាដែលមានចំនួនអ្នកនិយាយតិចជាងគេបំផុត គឺតែ ៤០០០ នាក់ប៉ុណ្ណោះ។

ព័ត៌មានសង្ខេប ចាម្ប៍, ការចែកចាយភូមិសាស្ត្រ ...
Remove ads
Remove ads

ប្រវត្តិសាស្ត្រ

ភាសាចាម្ប៍គឺជាភាសានៅក្នុងអំបូរអូស្ត្រូណេស៊ី ដែលមានអក្សរសាស្ត្រចាស់ជាងគេបំផុត។ សិលាចរឹតដុងអៀនចូវត្រូវបានសរសេរជាភាសាចាម្ប៍បុរាណ​នៅចុងសតវត្សរ៍ទី​ ៤ គ.ស.។​

ការខ្ចីពាក្យយ៉ាងច្រើនទៅវិញទៅមក បានធ្វើឱ្យអំបូរភាសាចាម្ប៍និងអំបូរភាសាបាហ្នារ ដែលជាអំបូរនៅក្នុងអំបូរអូស្ត្រូអាស៊ី មានវាក្យស័ព្ទដែលស្រដៀងគ្នាយ៉ាងច្រើន។[][]

ការចាត់ថ្នាក់

ភាសាវិទូ Graham Thurgood បានចាត់ថ្នាក់អំបូរភាសាចាម្ប៍ដូចខាងក្រោម។[] ភាសានីមួយៗត្រូវបានសម្គាល់ដោយ អក្សរទ្រេត

  • អាចេ
  • អំបូរចាម្ប៍ឆ្នេរសមុទ្រ
    • ហារ៉ុយ
    • ភាសាចាម្ប៍
      • ចាម្ប៍ខាងលិច (កម្ពុជានិងវៀតណាម)
      • ចាម្ប៍ខាងកើត (វៀតណាម)
  • អំបូរចាម្ប៍ខ្ពង់រាប
    • រដែ–ចារ៉ាយ
    • ជ្រូ–ចាម្ប៍ខាងជើង
      • ជ្រូ
      • ចាម្ប៍ខាងជើង

កំណត់​ចំណាំ

ឯកសារយោង

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads