អំពើប្រល័យពូជសាសន៍អាមេនី
From Wikipedia, the free encyclopedia
Remove ads
ការប្រល័យពូជសាសន៍អាមេនី ជាការសម្លាប់រង្គាល់និងកម្ទេចពូជសាសន៍អាមេរីចេញ ដែនដីអូតូម៉ង់ អំឡុងសង្គ្រាមលោកលើទី១ ចាប់ពីឆ្នាំ១៩១៥ដល់ឆ្នាំ១៩១៦ ផែនការនេះបានរៀបចំដោយមេដឹកនាំអូតូម៉ង់ក្នុងសម័យនោះ គោលដៅពួកគេគឺកម្ទេចជនជាតិអាមេនីចេញអោយអស់ពីអូតូម៉ង់ ដែលពេលនោះជនជាតិអាមេនីភាគច្រើនរស់ភាគខាងកើតអូតូម៉ង់ ដែលពួកគេរស់នៅទីនោះអស់រយៈពេល២០០០ឆ្នាំហើយ
Remove ads
ដើមហេតុនិងការប្រល័យពូជសាសន៍អាមេនី
ប្រជាជនអាមេនីជាអ្នកកាន់គ្រិស្តសាសនាហើយប្រជាជនអូតូម៉ង់ភាគច្រើនជាងអ្នកកាន់សាសនាឥស្លាម ពួកគេបានរស់នៅក្រោមអូតូម៉ង់ជាងមួយសតវត្សទៅហើយ ពួកគេត្រូវបានសង្គមអូតូម៉ង់ចាត់ទុកថាពួកថ្នាក់ទាប ហើយមិនសូវមានសិទ្ធច្រើននោះទេ។
នៅឆ្នាំ១៨៩០ជាងនិងឆ្នាំ១៩០៩ ចក្រភពនេះបានក៏បានសម្លាប់ជនជាតិអាមេនីយ៉ាងច្រើនផងដែល។

ក្រោយអូតូម៉ង់ចាញ់សង្គ្រាមលោកលើទី១ ពួកមេដឹកនាំអូតូម៉ង់ភ័យខ្លាចពួកអាមេនីងើបប្រឆាំងនិងខ្លួននិងប្រកាសឯករាជ្យ
អំឡុងអូតូម៉ង់បានប្រយុទ្ធប្រឆាំងនិងរុស្សីក្នុងសង្គ្រាមលោកលើទី១
មានជនជាតិអាមេនីខ្លះបានចូលរួមជាមួយរុស្សីប្រឆាំងអូតូម៉ង់ប៉ុន្តែប្រជាជនអាមេនីភាគច្រើននៅតែគាំទ្រអូតូម៉ង់ក្នុងការច្បាំងប្រឆាំងរុស្សី ដោយសារគ្មានលេសដើម្បីចោទប្រជាជនអាមេនី អូតូម៉ង់បានយកលេសថាយកជនជាតិអាមេនីដែលចូលរួមជាមួយរុស្សី ថាជាជនក្បត់ហើយរាប់បញ្ចូលទាំងប្រជាជនអាមេនីមិនដឹងអីផងដែល
នៅឆ្នាំ១៩១៥ ខែមិនា ថ្ងៃទី២៤ មន្ត្រីអូតូម៉ង់បានចាប់ខ្លួន លោកឳអាមេនី មេដឹកនាំអាមេនី គ្រូបង្រៀន អ្នកចេះដឹងអាមេនី ពីរាជធានី ខនស្ទែនទីណូបែល ហើយបង្ខំពួកគេអោយចាកចេញពីផ្ទះរបស់ពួកគេហើយធ្វើដំណើរទៅវាលខ្សាច់នៅសុីរី ហេតុការនេះស្រដែងនិងហេតុការនៅភ្នំដងរែកខ្មែរយើងដែល ដោយពួកអាមេនីទាំងនោះបានធ្វើដំណើរដោយគ្មានម្ហូបអាហារឬទឹក មានប្រជាជនអាមេនីប្រមាណពី ៨០០,០០០នាក់ទៅ១,២លានបានបង្ខំដោយធ្វើដំណើរទៅទីនោះ មានប្រជាជនអាមេនីជាច្រើនបានស្លាប់ដោយការអត់ឃ្លាន ជម្ងឺ ស្រេកទឹក ឬ បានគេបាញ់សម្លាប់
ទាហានអូតូម៉ង់បាន បាញ់សម្លាប់ជនជាតិអាមេនីនិងប្លន់ឬរំលោភអ្នកដែលនៅរស់គេបានយកពួកគេដាក់នៅជំរុំ ជាកន្លែងដែលពួកគេភាគច្រើនបានស្លាប់ឬសម្លាប់ មានស្រ្ដីអាមេនីខ្លះឬក្មេងអាមេនីត្រូវបានគេយកទៅរស់នៅជាមួយហើយបង្ខំអោយគោរពសាសនាឥស្លាម ក្រោយឆ្នាំ១៩១៦ មានជនជាតិអាមេនីប្រមាណ២០០,០០០នាក់ប៉ុណ្ណោះមានជីវិតរស់នៅ តែភាគច្រើនបានក្លាយជាអ្នកកាន់សាសនាឥស្លាម ឬ រស់នៅដោយការលាក់បាំង ការសម្លាប់មិនបានបញ្ឈប់នោះទេរហូតដល់ឆ្នាំ១៩២៣ ដែលប្រជាជនភាគច្រើនត្រូវបានគេសម្លាប់អស់ពីកន្លែងកំណើតរបស់ពួកគេ ការសម្លាប់នេះបានប្រែក្លាយអូតូម៉ង់អោយក្លាយជា សធារណៈរដ្ធទូកគីដែលមានប្រជាជនភាគច្រើនកាន់សាសនាឥស្លាម
Remove ads
ការទទួលខុសត្រូវ
រដ្ធាភិបាលទូកគីសព្វថ្ងៃមិនបានទទួលស្គាល់ការសម្លាប់រង្គាល់នេះទេដោយគេជំនួសវិញដោយការនិយាយថា ប្រជាជបអាមេនីទាំងនោះស្លាប់ដោយការ សង្គ្រាម និងការរស់នៅ ទៅវិញ មិនមែនដោយសាររដ្ធាភិបាលទូកគីចង់កម្ទេចនោះទេ
ចាប់ពីឆ្នាំ២០២៥នេះតទៅមានប្រទេស ៣៤ បានទទួលស្គាល់អំពីប្រល័យពូជសាសន៍នេះ

Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads