អេឡិចត្រូម៉ាញ៉េទិច
From Wikipedia, the free encyclopedia
Remove ads
អេឡិចត្រូម៉ាញ៉េទិចជាផ្នែកមួយនៅក្នុងរូបវិទ្យា ដែលសិក្សាពីដែនអេឡិចត្រូម៉ាញ៉េទិច ដែលជាដែនដែលបង្កើតកំលាំងទៅលើភាគល្អិតផ្ទុកបន្ទុកអគ្គីសនី និងច្រាស់មកវិញទទួលឥទ្ធិពលពីវត្តមាននិងចលនារបស់ភាគល្អិតទាំងនោះ។
Remove ads
ដែនម៉ាញ៉េទិចដែលប្រែប្រួលបង្កើតជាដែនអគ្គីសនី (នេះជាបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច ដែលជាគោលការណ៍ក្នុងដំនើរការរបស់ហ្សេនេរ៉ាទ័រអគ្គីសនី ម៉ូទ័រអាំងឌុចស្យុង និង ត្រង់ស្វរម៉ាទ័រ)។ ដូចគ្នាដែរ ដែនអគ្គីសនីដែលប្រែប្រួលបង្កើតជាដែនម៉ាញ៉េទិច។ ដោយសារតែមានភាពអាស្រ័យគ្នាទៅវិញទៅមករវាងដែនអគ្គីសនីនិងដែនម៉ាញ៉េទិច គេក៏មានគំនិតគេតដែនទាំង២នេះបញ្ចូលគ្នាតែ១ និងដាក់ឈ្មោះថា ដែនអេឡិចត្រូម៉ាញ៉េទិច។
Remove ads
ប្រវត្តិ
- មើលផលដែរ៖ ប្រវត្តិអុបទិច ប្រវត្តិអេឡិចត្រូម៉ាញ៉េទិច ម៉ាញ៉េទិច
ពេលដែលកំពុងរៀបចំខ្លួនសំរាប់បង្រៀននាពេលល្ងាចមួយនៅថ្ងៃទី២១ មេសា ១៨២០ លោក ហាន់ គ្រីស្ទាន អឺស្តែដ (Hans Christian Ørsted) បានធ្វើពិសោធន៍មួយ។ ពេលគាត់កំពុងរៀបចំសំភារៈ គាត់សង្កេតឃើញថាទ្រនិចរបស់ត្រីវិស័យ ងាកចេញពីទិសខាងជើងម៉ាញ៉េទិច នៅពេលគាត់បិតនិងបើកកុងតាក់ចរន្តអគ្គីសនីដែលចេញពីថ្មពិល។ ការងាកចេញនេះប្រាប់គាត់ថាមានដែនម៉ាញ៉េទិចផ្សាយចេញពីគ្រប់ទិសពីខ្សែចំលងចរន្តអគ្គីសនី ហើយបាតុភូតនេះអះអាងពីទំនាក់ទំនងផ្ទាល់រវាងអគ្គីសនីនិងម៉ាញ៉េទិច។
នៅពេលដែលគាត់រកឃើញបាតុភូតនេះ អឺស្តែដមិនបានផ្ដល់នូវការពន្យល់គ្រប់គ្រាន់អំពីវាទេ ហើយគាត់ក៏មិនបាតបកស្រាយបាតុភូតនេះតាមគណិតវិទ្យាដែរ។ ប៉ុន្តែ រយៈពេល៣ខែក្រោយមក គាត់បានចាប់ផ្ដើមធ្វើការអង្កេតកាន់តែដិតដល់ និងបានបោះផ្សាយរបកគំហើញរបស់គាត់ ដែលបានស្រាយបញ្ជាក់ថាចរន្តអគ្គីសនីកាត់តាមខ្សែចំលង បង្កើតដែនម៉ាញ៉េទិចជុំវិញវា។ ប្រព័ន្ធខ្នាត CGS បានប្រើ អឺស្តែដ ធ្វើជាខ្នាតអាំងឌុចស្យុងម៉ាញ៉េទិច ដើម្បីជាកិត្តិយសដល់គាត់ ដែលបានរួមចំនែកក្នុងផ្នែកអេឡិចត្រូម៉ាញ៉េទិច។
របកគំហើញនេះបានជំរុញអោយមានការស្រាវជ្រាវកាន់តែខ្លាំងនៅពាសពេញសហគមន៍វិទ្យាសាស្ត្រផ្នែកអេឡិចត្រូឌីណាមិច។ វាក៏បានធ្វើអោយអ្នករូបវិទ្យា បារាំង អង់ដ្រេ ម៉ារី អំពែរ (André-Marie Ampère) សរសេរទំនាក់ទំនងគណិតវិទ្យា តំនាងកំលាំងម៉ាញ៉េទិចរវាងអង្គធាតុចំលងដែលមានចរន្តឆ្លងកាត់។
ក្រោយមកទៀតទ្រឹស្ដីនៅក្នុងអេឡិចត្រូម៉ាញ៉េទិច ត្រូវបានពង្រីកបន្ថែមដោយ ម៉ៃឃើល ហ្វារ៉ាដេយ(Michael Faraday) ចេម ឃ្លើក ម៉ាកស្វែល(James Clerk Maxwell) អូលីវើរ ហៀវីសាយ(Oliver Heaviside) និង ហែងរីហ ហឺត(Heinrich Hertz)។ មកទល់ពេលនេះគាបានដឹងពីធម្មជាតិរបស់ពន្លឺថាជាដំនាក់នៃរលករំជួយនៃដែនម៉ាញ៉េទិច មានន័យថា ពន្លឺជារលកអេឡិចត្រូម៉ាញ៉េទិច។ ប្រេកង់ខុសៗគ្នានៃរលកនោះបង្កើតជាកាំរស្មីម៉ាញ៉េទិច ក្នុងទំរង់ច្រើនសណ្ឋាន រាប់តាំងពីរលកវិទ្យុដែលមានប្រេកង់ទាបជាងគេ ពន្លឺមើលឃើញដែលមានប្រេកង់មធ្យម ទៅដល់កាំរស្មីហ្គាំម៉ាដែលមានប្រកង់ខ្ពស់ជាងគេ។
Remove ads
កំលាំងអេឡិចត្រូម៉ាញ៉េទិច
- អត្ថបទពេញលេញ៖កំលាំងអេឡិចត្រូម៉ាញ៉េទិច
កំលាំងដែលបង្កើតឡើងដោយដែនអេឡិចម៉ាញ៉េទិចទៅលើភាគល្អិតផ្ទុកបន្ទុកអគ្គីសនី មានឈ្មោះថាកំលាំងអេឡិចត្រូម៉ាញ៉េទិច។ វាជាកំលាំងគ្រឹះ ដែលជាប្រភពនៃកំលាំងស្ទើរតែទាំងអស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង។ កំលាំងគ្រឹះមួយទៀតគឺ កំលាំងនុយក្លេអ៊ែរខ្លាំង (ដែលទាញភ្ជាប់នុយក្លេអ៊ីដអាតូម) កំលាំងនុយក្លេអ៊ែរខ្សោយ និង កំលាំងទំនាញសកល។ កំលាំងដទៃផ្សេងទៀតបំបែកចេញពីកំលាំងគ្រឹះទាំងនេះ។
កំលាំងអន្តរកម្មរវាងអាតូមអាចចាត់ទុកជាកំលាំងអេឡិចត្រូម៉ាញ៉េទិច ដែលកើតឡើងរវាងប្រូតុងនិងអេឡិចត្រុងនៅក្នុងអាតូម។ កំលាំងនេះរាប់បញ្ចូលទាំងកំលាំងទាញចូលនិងច្រានចេញដែលយើងស្គាល់នៅក្នុងជីវភាពប្រចាំថ្ងៃដែលមានឫសគល់ពីកំលាំងអន្តរម៉ូលេគុល រវាងម៉ូលេគុលមួយនិងម៉ូលេគុលមួយទៀតនៅក្នុងខ្លួនយើងនិងអង្គធាតុនោះ។
Remove ads
អេឡិចត្រូឌីណាមិចក្លាស់សិច
- អត្ថបទពេញលេញ៖អេឡិចត្រូឌីណាមិចក្លាស់សិច
អ្នកវិទ្យាសាស្ត្រឈ្មោះវិល្លៀម ជីលបឺត(William Gilbert)បានស្នើនៅក្នុងសៀវភៅ De Magnete (១៦០០) ថាអគ្គីសនីនិងម៉ាញ៉េទិច ដែលអាចបង្កើតជាកំលាំងច្រានចេញនិងទាញចូលរវាងអង្គធាតុ មានប្រភពផ្សេងគ្នា។ អ្នកដើរសមុទ្រនានាតែងកត់សំគាល់ថារន្ទះមានលទ្ធភាពរំខានទ្រនិចត្រីវិស័យ ប៉ុន្តែគេមិនបានដឹងពីទំនាក់ទំនងរវាងរន្ទះនិងអគ្គីសនីទេ រហូតដល់ពេលដែលបេនចាមីន ហ្វ្រេងឃ្លីន(Benjamin Franklin) ធ្វើពិសោធន៍បញ្ជាក់នៅឆ្នាំ១៧៥២។ អ្នកដែលបានរកឃើញនិងបោះផ្សាយដំបូងគេបំផុតពីទំនាក់ទំនងរវាងចរន្តអគ្គីសនីដែលបង្កើតដោយមនុស្សជាមួយនឹងម៉ាញ៉េទិចគឺ ហ្សីអង់ ដូម៉េនីកូ រ៉ូម៉ាញ៉ូស៊ី(Gian Domenico Romagnosi)។ គាត់បានសង្កេតឃើញនៅឆ្នាំ១៨០២ថា ខ្សែចំលងដែលតភ្ជាប់ថ្មពិលវ៉ុលតាធ្វើអោយទ្រនិចត្រីវិស័យងាក។ ប៉ុន្តែបាតុភូតនេះមិនត្រូវបានគេស្គាល់បានទូលំទូលាយទេរហូតដល់ឆ្នាំ១៨២០ ពេលដែល អឺស្តែដបានធ្វើនូវការពិសោធន៍ដូចគ្នាមួយនោះ។ លទ្ធផលរបស់អឺស្តែដបានធ្វើអោយអំពែរបង្កើតទ្រឹស្ដីអេឡិចត្រូម៉ាញ៉េទិចដែលផ្អែកលើគណីវិត្យា។
ទ្រឹស្ដីត្រឹមត្រូវរបស់អេឡិចត្រូម៉ាញ៉េទិច ដែលគេស្គាល់ថាជាអេឡិចត្រូម៉ាញ៉េទិចក្លាស់សិច ត្រូវបានអភិវឌ្ឍដោយអ្នករូបវិទ្យាជាច្រើននៅស.វទី១៩ និងបានឡើងដល់កំរិតកំពូលនៅពេលដែល ម៉ាកស្វែល បានបង្រួមទ្រឹស្ដីមុនៗទាំងអម្បាលមាន ចូលជាទ្រឹស្ដីតែមួយ និងបានរកឃើញពីធម្មជាតិរបស់ពន្លឺ។ នៅក្នុងអេឡិចត្រូម៉ាញ៉េទិចក្លាស់សិច ដែនម៉ាញ៉េទិចគោរពតាមកន្សោមសមីការដែលគេអោយឈ្មោះថា សមីការម៉ាកស្វែល ចំនែកកំលាំងអេឡិចត្រូម៉ាញ៉េទិចត្រូវបានផ្ដល់ដោយច្បាប់កំលាំងឡូរិន។
អ្វីដែលចំលែកសំរាប់អេឡិចត្រូម៉ាញ៉េទិចក្លាស់សិច គឺថាគេពិបាននិងបង្រួបបង្រួមវាជាមួយមេកានិចក្លាស់សិច ប៉ុន្តែវាស្របគ្នានឹងរ៉ឺឡាទីវីតេពិសេស។ តាមរយៈសមីការម៉ាកស្វែល ល្បឿនពន្លឺនៅក្នុងសុញ្ញកាសជាតំលៃថេរជាសកល អាស្រ័យតែនឹង ពែរមីទីវីតេអគ្គីសនី និងពែរមេអាប៊ីលីតេម៉ាញ៉េទិច(ជំរាបម៉ាញ៉េទិច) នៃលំហ។
និមិត្តសញ្ញានិងខ្នាតប្រើក្នុងអេឡិចត្រូម៉ាញ៉េទិច
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads