អ្នកលឿង

From Wikipedia, the free encyclopedia

អ្នកលឿង
Remove ads

អ្នកលឿង​គឺជាទីក្រុងពាណិជ្ជកម្មមួយស្ថិតក្នុងខេត្តព្រៃវែង តាមដងទន្លេមេគង្គ និងផ្លូវជាតិលេខ១​។ វាជាឃុំមួយ និង ជាទីរួមស្រុកពាមរ ខេត្តព្រៃវែង ផងដែរ​។ គេ​អាច​ទៅ​ដល់​អ្នកលឿង​ដោយ​ជិះ​សាឡាង​ពី​ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ឬក៏ ដោយជិះទូក​ឬ​អូប័រ​តាមបណ្តោយ​ទន្លេមេគង្គ​។

ព័ត៌មានសង្ខេប អ្នកលឿង, ប្រទេស ...

ដោយសារវាជាតំបន់យុទ្ធសាស្រ្ត ទីប្រជុំជន​និង​កំពង់ផែ​អ្នកលឿង​ធ្លាប់​ជា​សមរភូមិ​ប្រយុទ្ធ​ក្នុង​សម័យសង្រ្គាម​ប្រទេសកម្ពុជា​។ ក្នុងខែសីហា ឆ្នាំ១៩៧៣ សម័យសង្រ្គាមស៊ីវិល អ្នកលឿង​ត្រូវ​បាន​គេ​យក​​ធ្វើ​​ជា​​មជ្ឃមណ្ឌលតាំងទីជាអន្តរជាតិ ​ដែលនៅពេលនោះគ្រាប់បែក B-៥២ របស់​សហរដ្ឋអាមេរិក​បាន​ទំលាក់​ដោយកំ​ហុស​ដែលមានទំងន់ ២០តោន បានទំលាក់ចំកណ្តាលទីប្រជុំជន។ មាន​ជ្រជាជន​កម្ពុជា​យ៉ាង​ហោច​ណាស់ ១៣៧​នាក់​បាន​ស្លាប់ និង​ ២៦៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

Remove ads

សូមមើលផងដែល

ឯកសារយោង

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads