ឧទ្យានជាតិភ្នំគូលែន
From Wikipedia, the free encyclopedia
Remove ads
ឧទ្យានជាតិភ្នំគូលែន (អង់គ្លេស : The Phnom Kulen National Park) គឺជាឧទ្យានជាតិមួយរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានទីតាំងស្ថិតនៅជួរភ្នំគូលែនទឹកដីខេត្តសៀមរាប។ឧទ្យានជាតិភ្នំគូលែនត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៣ ដែលគ្របដណ្តប់លើផ្ទៃដី ៣៧៣.៧៦ គីឡូម៉ែត្រការ៉េហើយមានឈ្មោះជាផ្លូវការរថាឧទ្យានជាតិព្រះបាទជ័យវរ្ម័ន-នរោត្តមភ្នំគូលែន។
នៅក្នុងសម័យមហានគរតំបន់នេះគឺជាទីតាំងនៃរាជធានីមហេន្ទ្របវ៌តដែលជាទីកន្លែងដែលព្រះបាទជ័យវរ្ម័នទី ២ ទ្រង់បានប្រកាសខ្លួនថាជាចក្រវ៌ាតីន(ស្តេចចក្រវាឡ)។
Remove ads
ទឹកជ្រោះ
មានទឹកជ្រោះធំៗចំនួន ០២ នៅលើភ្នំគូលែន ៖
- ទឹកជ្រោះទី ០១ មានកម្ពស់ ០៤-០៥ ម៉ែត្រនិងទទឹងប្រហែល ២៥ ម៉ែត្រនៅក្នុងរដូវវស្សា

- ទឹកជ្រោះទី ០២ មានកម្ពស់ ១៥-២០ ម៉ែត្រនិងទទឹងប្រហែល ១៥ ម៉ែត្រនៅក្នុងរដូវវស្សា។
ទំហំរបស់ទឹកជ្រោះប្រែប្រួលទៅតាមរដូវនិងបរិមាណទឹកភ្លៀង។ភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្តទឹកជ្រោះនៅលើភ្នំគូលែនគឺមានការពេញនិយមជាខ្លាំងដែលមិនអាចរំលងបាន។

ឯកសារយោង
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads